ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីព្រៃអភិរក្សព្រៃឡង់សម្បត្តិរបស់រដ្ឋរាប់សិបហិកតាត្រូវបានជនខិលខូច មិនស្គាល់អត្តសញ្ញាណនិងមន្ត្រី បរិស្ថានឃុបឃិតគ្នាកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន…!

ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤
(ខេត្តស្ទឹងត្រែង)÷យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុកថាឡាបរិវាត់ បានឲ្យ:ដឹងថា÷
មានក្រុមជនខិលខូចចូលទៅកាប់និងទន្ទ្រានដី ព្រៃក្នុងដែន
អភិរក្សព្រៃឡង់ ដែល ជាសម្បត្តិរបស់រដ្ឋ យកមកធ្វើ  កម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចជាំអង្គុបភូមិស្ពុង
ឃុំអន្លង់ភេ ស្រុកថាឡាបរិវាត់ ខេត្ត
ស្ទឹងត្រែង។

ប្រភពដដែលបានបន្តទៀតថា ÷ដី
ព្រៃអភិរក្សបរិស្ថានព្រៃឡង់នេះគឺជាដីគម្របព្រៃឈើរបស់រដ្ឋគ្រប់គ្រង
ដោយបរិស្ថានតែមកដល់ថ្ងៃទី១១
ខែមីនាឆ្នាំ២០២៤មានជនខិលខូច
បាននាំគ្នាមកកាប់ទន្ទ្រានយករាប់
សិបហិកតាតែមិនឃើញមានមន្ត្រី
បរិស្ថានឬអាជ្ញាធរមានសមត្ថកិច្ច
ណាមកសួរនាំឡើយប្រជាពលរដ្ឋ
ដាក់ការសង្ស័យថា មានការបើកដៃ
ពីមន្ត្រីបរិស្ថានដែនព្រៃ ឡង់ទើបអាចជនខិលខូច ទាំងនោះកាប់
ទន្ទ្រានយកដីព្រៃអភិរក្សព្រៃឡង់បាន ព្រោះព្រៃឡង់ជាដែនគ្រប់គ្រង
របស់បរិស្ថាន។

ប្រភពបានបន្តឲ្យដឹងទៀតថា កន្លង
មកប្រជាពលរដ្ឋមិនអាចចូលក្នុង
ព្រៃឡង់បានទេដោយមានការហាម
ឃាត់ពីពួកមន្ត្រីទាហានបរិស្ថានព្រៃ
ឡង់ តែឥឡូវនេះមានជនខិលខូច
ចូលកាប់យកដីព្រៃអភិរក្សព្រៃឡង់
រាប់ហិកតាប្រហែលមានការត្រូវ រ៉ូវ
ជាមួយមន្ត្រីបរិស្ថាននេះតែម្តងសព្វ
ថ្ងៃនេះពួកគាត់មានការព្រួយបារម្ម
ព្រោះខ្លាចបាត់បង់ព្រៃឡង់កន្លងមក
ពួកគាត់រករបរដងទឹកជ័រ រកវល្លិ៍ធ្លាប់
អាស្រ័យផល និងប្រកបរបរចញ្ចឹម
ជីវិតនៅក្នុងព្រៃឡង់ដែលជាសម្បត្តិ
របស់រដ្ឋតែឥឡូវនេះជនខិលខូច
កំពុងកាប់ទន្ទ្រានព្រៃទាំងនោះយក
ជាកម្មសិទ្ធិ ចំណែក លោក ពិសីនាយក ដែនជម្រកព្រៃឡង់និងអាជ្ញា
ធរពាក់ព័ន្ធមិនអើពើរទាល់តែ
សោះប្រភពបានបន្តថា:ដីព្រៃឡង់ដែលជាសម្បត្តិរបស់រដ្ឋនៅក្នុងខេត្តស្ទឹងត្រែងសម្បូរទៅដោយធនធានធម្មជាតិចម្រុះនិងជាកន្លែងជម្រកសត្វគ្រប់ប្រភេទដែលរស់នៅទីនោះជាច្រើនបន្តពូជកូនផងដែរ។

ប្រជាពលរដ្ឋសំណូមពរដល់
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋ
មន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កំលាំងចុះពិនិត្យដែនជម្រកព្រៃឡង់
ក្នុងខេត្តស្ទឹងត្រែងផងទាន៕ដោយ
លោកសាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.