(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៅគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ ដែលរស់នៅក្នុងស្រុកមេមត់ ចំនួន ៥៩គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅសាលជួបជុំ នៃវរសេនាតូចថ្មើរជើងលេខ២១២ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែលជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសបងប្អូនវីរៈកងទ័ពជួរមុខ និងគ្រួសារវីរៈកងទ័ពជួរមុខទាំងអស់ គ្រប់កាលៈទេសៈ។ ឯកឧត្តមអភិបាលបន្តថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ព នាពេលនេះ គឺដើម្បីបានចូលរួមជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាល ក៏ដូចជាជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនវីរៈកងទ័ពជួរមុខ ដែលមានគ្រួសារកំពុងរស់នៅក្នុងខេត្តត្បូងឃ្មុំ […]
Month: August 2025
លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកក្រូចឆ្មារ អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ ជូនដល់ប្រជាពលរដ្ឋ
(ត្បូងឃ្មុំ) ៖ លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកក្រូចឆ្មារ អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តអំម្ពវ័ន្ត ឃុំទ្រា ស្ថិតនៅភូមិកន្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក វិស័យជំនាញស្រុក កងកម្លាំងទាំង បី ក្នុងមូលដ្ឋានស្រុក ការិយាយប្រជាពលរដ្ឋស្រុក ប្រធាន អនុប្រធាន និងមន្ត្រី ចំណុះឲ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ បន្ទាប់ពីបានបង្ហាញស្តីពីទិដ្ឋភាពរួម នៃកិច្ចការអភិវឌ្ឍ នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកក្រូចឆ្មារ លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក […]


