ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ឱ្យខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

(ខេត្តកំពង់ចាម)÷ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ឱ្យខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ។​ ការជំរុញបែបនេះ​ក្នុងកិច្ចប្រជុំ ស្ដីពីការជំរុញបញ្ចប់ស្ថានភាព ការបន្ទោរបង់ពាលវាលពាសកាល នៃក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២៤​ ។ ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ មកដល់ពេលនេះ គឺយើងរួមគ្នាតាំងចិត្តត្រូវធ្វើ ការងារខាងលើនេះ​ឱ្យ​បានបញ្ចប់ក្នុងខែ មិថុនា នេះ និងដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) នៅចុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់មន្ត្រីមន្ទីរអង្គភាពជំនាញ ឱ្យពិនិត្យមើល នូវបញ្ហា ដែលនៅសេសសល់ ហើយត្រូវតាំងចិត្តធ្វើឱ្យបាន ដើម្បីសម្រេចដល់គោលដៅ ។ ជាមួយគ្នានោះ​ […]

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ឆ្នាំ២០២៤ ប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

មណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ឆ្នាំ២០២៤ ប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដោយមានការចូលរួមពីស្រ្តី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលរងក្រុង/ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូរ តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រមាណជា ៣៥០នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា ក្នុងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិនា ឆ្នាំ២០២៤។ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំជាងមកនេះ ស្ថានភាពស្រ្តីក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យរដ្ឋ និងឯកជន ហើយក្នុងនោះ យើងមានស្រ្តីជាមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពមួយចំនួន អភិបាលរងក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់។ លោកស្រី បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី […]

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

ល្បែងសុីសងហ្គេមមាន់ជល់ខុស ច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងភូមិតុំសង្កាត់រកាក្រៅ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី០៩ខែកុម្ភះឆ្នាំ២០២៤ ខេត្តកំពត៖ប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានអោយដឹងថា ល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅភូមិតុំ សង្កាត់រកា ក្រៅ ក្រុងដូនកែវ ខេត្តតាកែង កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមមានជល់ខុសច្បាប់ និងល្បែង ជា ច្រើនប្រភេទទៀតដែលបើក អោយ ក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ  គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមមាន់ជល់ដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់ឯកឧត្តម អ៊ួច ភាអភិបាលនៃ គណះអភិបាលខេត្តតាកែវមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់.រកាក្រៅ បែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ […]

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

ក្រុងប៉ោយប៉ែតល្បែងស៊ីសងបង្កប់ក្នុងអេហ្ស៊ីប ខេធីវី នៅកណ្ដាលក្រុងបើកទទួលសេវា ២៤ម៉ោង រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់ការបង្រ្កាប…

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ (បន្ទាយមានជ័យ)៖ ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អេហ្សីប ខេធីវី ដែលទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឮថា ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីថា មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខានដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ សេចក្តីរាយការណ៍ បានអោយដឹងថា អេហ្សីប ខេធីវី ដែលទទួលសេវាកម្ម ២៤ម៉ោង កំពុងតែបំពងសំឡេងខ្ទរដី ទាំងយប់ទាំងថ្ងៃ និងកំពុងបង្កផលរំខាន និងប៉ះពាល់ដល់ពលរដ្ឋ ថែមទាំងបានបង្កប់ល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដើម្បីបង្វក់យុវជន អោយឆ្កួតនិងល្បែង ស្រី ស្រា នៅទីនោះតែម្ដង។ សេចក្តីរាយការណ៍ បានបន្តថា […]