(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។ ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ […]
Month: March 2025
ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ដើម្បីបំផុសនូវមនសិការពលរដ្ឋឲ្យស្រឡាញ់សិល្បៈវប្បធម៌
(ខេត្តត្បូងឃ្មុំ)ថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវចិត្រ សិល្បៈខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងទិវានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សនិស្សិត សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។ បន្ទាប់ពីការរាំរបាំ និងការសម្ដែងចាប៉ីដងវែង រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជា ក៏ជាឱកាសមួយដ៏មានតម្លៃបំផុត ដើម្បីចូលរួមបំផុសនូវមនសិការស្រលាញ់សិល្បៈ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាន នូវការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ […]
លោក នូ សុវណ្ណាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 នៅចំណុចភូមិមានជ័យនិង លោកស៊្រី សំអុល មន្ត្រីសាលាខេត្ត ក្រចេះសប្បាយប្រមូលលុយពីឡាន យ៉ីឌុបដឹកលើសទម្ងន់រាប់ពាន់គ្រឿង តាមផ្លូវជាតិលេខ៧A…..!
ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញនិង ដំឡូងម៉ីតែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលេខ7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងររថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]
ទំនាស់ពាក្យសម្តីជាមួយប្រពន្ធបន្តិច បន្តួចបុរសឈ្មោះរុន ណារ៉ូបានលួច យកកូនទើបកើតបានបីខែនិងលួច យកទូរស័ព្ទម៉ាកiphone12pro លុយចំនួន10ម៉ឺនរៀល-
(ខេត្តរតនគិរី)÷ បុរសឈ្មោះរុន ណារ៉ូ មានស្រុក កំណើតនៅស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ។មកយកប្រពន្ធនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បើតាមសម្តីលោកជួប ចាន់ថននិង ភរិយារបស់គាត់ឈ្មោះខែម សាអែម ត្រូវជាឪពុក ម្តាយក្មេក បានរៀបរាប់អោយដឹងថា÷ មុនពេលកើតហេតុបាត់ចៅទើបកើតបានបីខែ នោះឈ្មោះរុន ណារ៉ូបានឈ្លោះប្រ កែកជាមួយកូនស្រីរបស់គាត់ឈ្មោះជួប ស្រីកែវបន្ទាប់ពីឈ្លោះប្រកែកគ្នានៅពេលថ្ងៃ ដល់យប់ប្រហែលម៉ោង1ក៏បាត់កូនប្រសារឈ្មោះរុន ណារ៉ូនិងចៅឈ្មោះរ៉ូ ធារិទ្ធ ដែលទើបកើតបានបីខែនិងទូរស័ព្ទដៃម៉ាកiphone12promaxលុយចំនួន10ម៉ឺនរៀល។ បើតាមសម្តីលោកជួប ចាន់ថនបាន រៀបរាប់ឲ្យដឹងថា កូនរបស់គាត់មិន បានរៀបការរឲ្យពេញច្បាប់នោះទេ លួចស្រឡាញ់គ្នាហើយក៏បានយកគ្នាជាប្តីប្រពន្ធទៅក្រោយមកគាត់ក៏ឲ្យមករស់នៅឯចំការបេះស្វាយចន្ទីដើម្បីរើសយកលុយរៀបចំការទៅតាមប្រពៃ ណី ផ្លូវច្បាប់ស្រាប់តែមកដល់ថ្ងៃទី04 ខែមិនាឆ្នាំ2025មិនឃើញកូនប្រសារ ឈ្មោះរុន ណារ៉ូនិងចៅដែលទើបកើត ឈ្មោះរ៉ូ ធារិទ្ធ ព្រមទាំងទូរស័ព្ទរបស់ កូនស្រីពៅរបស់គាត់និងលុយ10ម៉ឺន រៀលផងដែរ។ លោកជួប ចាន់ថននិងភរិយាឈ្មោះ ខែម សាអែមសំណូមពរសុំឲ្យកូនប្រសារឈ្មោះរុន ណារ៉ូយកចៅឈ្មោះ រ៉ូ ធារិទ្ធនិងទូរស័ព្ទiphene12promaxយកមក វិញ៕
អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលបោសសម្អាតមន្ត្រីពុករលួយ លោក នូ សុវណ្ណាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 នៅចំណុចភូមិមានជ័យនិង លោកស៊្រី សំអុល មន្ត្រីសាលាខេត្ត ក្រចេះប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃមិនញញេី.ត….!
ថ្ងៃទី០១ខែមីនាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញនិង ដំឡូងម៉ីតែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលេខ7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងររថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]