ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃអញ្ចើញចូលរួមក្នុងវិធីបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ…!

នាព្រឹកថ្ងៃពុធ ៤រោច ខែ​មាឃ​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ឯម​ វិចិត្រ​ អគ្គាធិការ​ និង​ថ្នាក់ដឹកនាំ​ នៃអគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក្នុង​ពិធីសន្និបាតនេះដែរ​ក៏មានការបែងចែកជាក្រុម​ពិភាក្សា អំពីសមិទ្ធផល​ បទពិសោធន៍​ បញ្ហាប្រឈម​ និង​គំនិតផ្តួចផ្តើម​ផ្សេងៗ​ ព្រមទាំង​សំណូមពរ​នានា​ ដេីម្បី​យកមក​ពិភាក្សា​ដោះស្រាយ​ និងផ្តល់​យោបល់​ ដើម្បី​ស្វែងរក​ចំណុច​ដែលត្រូវ​កែ​សម្រួល​ ឬបំពេញ​បន្ថែម​។ ពិធីសន្និបាតនេះប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ​ គឺចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ធខួបលើកទី១១៣នៃទិវា អន្តរជាតិនារី..!

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។ ក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានតំណាងសហជីពជាស្ត្រីចូលរួមផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតជាសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថល។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលប្រយោជន៍ច្រើនចេញពីការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលជាស្នូល។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ លើសពីនេះ កម្ពុជាបានផ្តល់ភាពស្របច្បាប់ និងភាពស្មើគ្នាដោយគ្មានការរើសអើងចំពោះមុខរបរដែលស្ត្រីប្រកប ទោះបីក្រៅម៉ោងការងារ និងក្នុងម៉ោងការងារក៏ដោយ។ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការប្រារព្ឋទិវាសិទ្ធិនារីនេះ មិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្តទុកដាក់ទៅដល់ស្ត្រីដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះ រាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូដល់ស្ត្រីបើមិនដូច្នេះទេ ផែនការសកម្មភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បទល្មើសនេសាទពេញផ្ទៃទន្លេធ្វើ សកម្មភាពនៅចំណុចពាមបាងនឹង បាឡតកំពុងតែអូសទូកអួនដោយ ម៉ាស៉ិនធំៗនិងទូករុញយ៉ាងសកម្ម គគ្រឹកគ្រេងនៅ ស្ទោង…!

ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ (ខេត្តកំពង់ធំ)÷ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានរៀបរាប់អោយដឹងថា÷ ជារៀងរាល់ថ្ងៃពួគគាត់តែងតែឃើញទូកអួននិងថ្នងរុញដោយម៉ាស៊ីនធំៗជាច្រើនគ្រឿងកំពង់ធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដី ស្រុកស្ទោង ខេត្ត កំពង់ធំ យ៉ាងអានាធិបតេយ្យពេញផ្ទៃទន្លេ ជារៀងរាល់ថ្ងៃដោយមិនញញើតសមត្ថកិច្ចណាឡើយនៅចំណុចពាមបាងនិងបាឡតទឹកដីស្រុកស្ទោងខេត្តកំពង់ធំ រួមនិងទូករុញស៉ិបផងដែរ ។ ប្រភពពីប្រជាពលរដ្ឋ អ្នកនេសាទជាលក្ខណ:គ្រួសារបានអោយដឹងទៀតថា÷ ទូកអូសអួនដោយម៉ាស៉ីនធំៗគឺចេញមកពីកំពង់ហ្កួងស្រុកក្រគខេត្តពោធិសាត់ចេញទៅធ្វើសកម្មអូសអួន នៅចំណុចពាមបាងនឹងបាឡតជាជាតិ វៀតណាម មានឈ្មោះ យ៉ាវ.តាំ.ថាន់.ស្រាយ និង សៅហុងហើយក្រុមពួកនេះធ្វើសកម្មភាពពេញ ផ្ទៃទន្លេ ជារៀងរាល់ថ្ងៃមិនដែលឃើញ មន្ត្រីជំនាញជល់ផលនិង សមត្ថកិច្ចនៅទីនោះមើលមិនឃើញ ទាល់តែ សោះ បណ្តែតបណ្តោយឲ្យបទល្មើស នេសាទខុសច្បាប់អូសអួនក្រឡាស្បៃមុងនិងស៊ីបពេញផ្ទៃទឹកទន្លេសាប យ៉ាងសេរី។ តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា÷បើគ្មានការបើកដៃពី លោកគន ចាន់សីហា នាយសង្កាត់ រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺបទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍ខុសច្បាប់មិនអាច កើតឡើងយ៉ាងគំហុកដូចសព្វថ្ងៃនេះ ទេ។ ពាក់ព័ន្ធនិងករណីនេសាទខាងលើប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងក សិកម្ម រក្ខាប្រម៉ាញ់និងនេសាទ មេត្តាចាត់កំលាំងចុះពិនិត្យផងទាន៕ ជាចុងក្រោយអង្គភាពគេហទំព័រពលរដ្ឋកម្ពុជា (prk-news.com) ផ្សព្វផ្សាយ តែបុគ្គលដែលបានប្រព្រឹត្ត និងបើកដៃឲ្យមានបទល្មើស មិនមានចេតនា ណាមួយផ្សាយមាន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប៉ុស្តិ៍អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច អនុវត្តផ្ទុយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ….!

ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៤ (ខេត្តឧត្តរមានជ័យ)៖ លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែងតាំងមុខ តំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយពីគោលនយោ បាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែ នាំក្រសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយ ៗ នាពេលកន្លងមកហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។ ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាម ច្បាប់,អនុវត្តទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងមហាផ្ទៃនៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ.ពលករនិងអាជីវកររកស៊ីឆ្លងដែនចេញ ចូលកម្ពុជា-ថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់ មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។ ប្រភពពីប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅទីនេះបាននិយាយដូចៗគ្នាថា នរណាក៏ដូចនរណាដែរ អោយមកនៅទីនេះគឺដូចតែគ្នា ដោយកៀប សង្កត់ប្រជាពលរដ្ឋ.ពលករនិងអាជីវករដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងសុខស្រួលវីឡាឡានសេរីទំនើបៗទៀតផង។ តាមប្រភពសេចក្តីរាយការណ៍ទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រមូលប្រាក់លើគ្រប់មធ្យោបាយដឹកជញ្ជូននិងបើកភ្លើងខៀវឲ្យមានបទល្មើសផ្ទុយនិងច្បាប់រដ្ឋឆ្លងដែន ដូចជាការបើកឲ្យមានអាជីវកម្មធ្យូងឆ្លងដែន រៀងរាល់ថ្ងៃ ក្រោយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

(ខេត្តមណ្ឌលគិរី)÷ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអភិសេករូបសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាបិតាអក្សរសាស្រ្តជាតិខ្មែរ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា មាតាបិតា យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា÷ ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ៤ចំណុចដល់ក្រសួងអប់រំយុវជនកីឡាគឺ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. យកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈអាហាររូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញនិងការលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានសាំយ៉ុងកែឆ្នៃទ្រុង ដឹកធ្យូងជា ច្រើនគ្រឿងចូលតាមច្រកអន្តរជាតិ ព្រំដែន ក្អមសំណ មន្ត្រីរបស់លោកសុង ម៉ាឡៃ និងលោក រឹម លឹមសេង បើកបារ៉ាស់ ឱ្យឡានក្រុមឈ្មួញ ដឹកជញ្ជូនឆ្លងដែន យ៉ាងគគ្រឹកគគ្រេង… !

ថ្ងៃ​ទី២៥ ខែកុម្ភះឆ្នាំ២០២៤ (ខេត្តកណ្តាល )÷ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងដែនទៅ ប្រទេសវៀតណាម ចូល ចូលតាមច្រកអន្តរជាតិ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ យ៉ាងគគ្រឹកគគ្រេង ជាទីបំផុត ដោយ មានលោកសុង ម៉ាឡៃ ជាប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណរកំពុងសប្បាយរីករាយក្នុង ការប្រមូលលុយចែកគ្នាចាយ ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោករឹម លឹមសេង តែងតែ យកលុយនិងបើកបារ៉ាស់ ឱ្យឡានសាំយ៉ុង ដឹកធ្យូងរបស់ក្រុមឈ្មួញ ដឹកជញ្ជូន ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ទៅ ប្រទេសវៀតណាមយ៉ាងរលូន។ សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្ម ភាព ដឹកជញ្ជូនធ្យូងតាមឡានសាំយ៉ុង កែឆ្នៃទ្រុង ជាខ្សែៗដូចសង្ហែកឋិន ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងអានាធិបតេយ្យ ទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោកសុង ម៉ាឡៃ និងលោករឹម លឹមសេង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ហ្គេមបាញ់ត្រីនឹងល្បែងគ្រប់ប្រភេទទៀត ស្លាកយីហោREMlXស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន កំពុងតែផ្កើននិងអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា..!

ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២៣ (រាជធានីភ្នំពេញ )÷ មានសេចក្តីរាយការណ៍មកថា: ទីតាំងល្បែងហ្គេមបាញ់ត្រីហ្នឹងល្បែងខុសច្បាប់គ្រប់ប្រភេទ ដែរមានស្លាកយីហោ REMlXនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងគៀងគរយុវជនយុវតីសិស្សសាលា បណ្តើរគ្នាចូលលេងមិនចូលសាលាបោះបង់ការសិក្សាព្រោះតែមានល្បែងហ្គេមបាញ់ត្រីជាច្រើនប្រភេទ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ ព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង? សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ដោយឡែកទីតាំងបទល្មើសល្បែង{ហ្គេមបាញ់ត្រី} ដែលមានស្លាកយីហោ}REMlXហ្នឹងល្បែងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ឃើញនៅតែដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែច្រកទ្វាអន្តរជាតិអូរស្មាច់

(ខេត្តឧត្តរមានជ័យ )- នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មក ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចម្រុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ  មានជនអន្តោប្រវេសន៍ចម្រុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។ ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ តែត្រូវបានសន្តិសុខដេញចាប់យកចូលវិញ មានការធ្វើទារុណកម្ម ទាត់ធាក់ និងឆក់ខ្សែភ្លើងជាដើម។ សេចក្តីរាយការណ៍ បានបន្តថា ក្រុមជនអន្តោប្រវេសន៍រស់នៅក្នុងអាគារទាំងនោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូន ចៅ ដៃជើងដើរប្រមូលលុយពីរថយន្តដឹកស្រូវឆ្លង ដែនទៅវៀតណាមរបស់ប្រជាពលរដ្ឋ ចែកគ្នាដាក់ហោ ប៉ាវយ៉ាងសុខស្រួល.

ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៤ (ខេត្តព្រៃវែង)៖ បែកធ្លាយភាពមិនប្រក្រតីរបស់លោកវរសេនីយ៍ ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើ ពុករលួយប្រើ ដៃជើងរបស់ខ្លួន ឱ្យដើរប្រមូលលុយពីរថយន្តដឹកស្រូវឆ្លងដែនយកទៅលក់នៅប្រ ទេសវៀតណាមក្នុង១ជើងៗចំនួន ៤០.០០០ រៀលក្នុង១ឡាននិងគាបយកលុយពីជនជាតិវៀត ណាម ដែលចូលមកលេងល្បែងសុីសងនៅកាស៊ីណូក្នុងម្នាក់ៗ ៥០ម៉ឺន ដុង(លុយវៀតណាម) បើកភ្លើងខៀវអោយមេខ្យល់នាំជនជាតិ វៀតណាម ជិៈទូកវាងច្រកទ្វារព្រំដែន ដើម្បីចេញចូលឆ្លងដែន មកលេងល្បែងក្នុងកាស៊ីណូ ដោយពុំមានការត្រួតពិនិត្យលើលិខិតស្នាមឬប៉ាស្ព័រ ឡើយ។ ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើក ដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់ លុយអោយមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រីចំនួន៤០.០០០ រៀល និងបង់ឱ្យបេនចំនួន ១០.០០០រៀល សរុប ១ជើងបង់អស់ ៥០.០០០ រៀល។ ប្រភពអាជីវករដដែលបានបន្តថា÷ មិនមែនតែឡានរបស់គាត់ម្នាក់ឯងនោះទេ ដែលត្រូវបង់លុយឱ្យប៉ូលីសព្រំដែននោះ (ពោលគឺ) អាជីវករជាច្រើនទៀត ក៏ត្រូវបង់លុយឱ្យនគរ បាលច្រកទ្វារព្រំដែន ដូចគ្នាផងដែរដោយគ្មាននរណាម្នាក់អាចគេចផុតពីការបង់លុយនោះឡើយ។ ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់សិបគ្រឿងបានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀត ណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេង។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ ខេត្តស្ទឹងត្រែងចំណុចភ្នំកន្ទួត កំពុងតែដំណើការយ៉ាងគគ្រឹកគគ្រេងខៈណៈមានការបើកភ្លើងខៀវអាជ្ញាធរមូលដ្ឋាន….!

ថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៤ (ខេត្តស្ទឹងត្រែង)តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចភ្នំ កន្ទួត ភូមិម៉ន  ឃុំអន្លង់ជ្រៃ        ស្រុក ថាឡាបរិវាត់ ខេត្តស្ទឹងត្រែង មានក្រុម ឈ្មួញធ្វើអាជីវកម្មរករ៉ែមាសយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាច ញញើតនិងច្បាប់ជាតិបន្តិចសោះ បច្ចុប្បន្នឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងហើយ មានការយាមយ៉ាងតឹងរឹង ហាក់ដូចជាមានការតឹងតែងជាខ្លាំង ចំពោះការចេញចូលធ្វើដំណើរនៅតំបន់នោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្មភាពគាស់កាយមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។ ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ឈ្មួញរករ៉ែ ក្នុងខេត្តស្ទឹង ត្រែង ផងទាន។ (រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ ផ្សាយរបស់គេហទំព័រពលរដ្ឋកម្ពុជា (Prk-news.com) យើង ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន […]