(ខេត្តត្បូងឃ្មុំ)÷ នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ នៅសាលាស្រុកមេមត់មានបើកកិច្ចប្រជុំគម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវមូលនិធិឃុំសង្កាត់ ក្រោមអធិបតីភាព លោក….ស្រេង លី អភិបាលស្រុកមេមត់ លោកគន់សៀងលី អនុប្រធាននាយកទីចាត់ការផែនការ និងវិនិយោគខេត្ត.មេឃុំដារ ជាប្រធានលទ្ធកម្ម ឃុំដា ស្មៀន និងមន្ត្រីពាន់ព័ន្ធមួយចំនួននិង.អ្នកទទួលការជាច្រើននាក់ និង.អ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗគ្នាជាច្រើនអង្គភាពផងដែរ។កិច្ចប្រជុំបើកគម្រោងសាងសង់ផ្លូវមូលនិធិឃុំដា នៅសាលាស្រុកមេមត់ថ្ងៃនេះ។មានតម្លៃប៉ាន់ស្មាន ១៦០.៣២១.០០០.លានរៀល។សាងសង់ផ្លូវបេតុងអាមេប្រវែង .០.៣០៣គ.ម ទទឹងខ្នងលើ៤ម៉ែត្រកំរាស់.០.១៥ម។ ក្នុងកម្មវិធីទទួលសំណើដាក់ក្នុងប្រអប់ យើងឃើញមានក្រុមហ៊ុនចំនួន 7 ក្រុមហ៊ុនដែលបានដាក់ប៊ីត ក្នុងប្រអប់សំបុត្រ ក្នុងការប្រកួតប្រជែង..ក្រោយពីគណៈកម្មការ បើកស្រោម សំបុត្រទាំង 7ចំលងសរសេរដាក់លើក្តាខៀនរួចមក ជាលទ្ធផលមានក្រុមហ៊ុន 2 ដែលមានតម្លៃប្រកួតប្រជែងទាបជាងគេហើយ ស្មើគ្នា។ទី ១/ឈ្មោះ ភឿន សុ័ណ្ឌ.តំណាងក្រុម ហ៊ុន វេង លាប លេខរៀងទី៤ មកពីខេត្តកណ្តាល តំលៃដេញ.៦០៦០០.០០០រៀល/ទី២/ក្រុមហ៊ុន/ហ៊ន់ សោភា មកពីក្រុមហ៊ុន ហ៊ន់ សោភា លេខរៀង១៧.ខេត្តត្បូងឃ្មុំ។តម្លៃ៦០៦០០.០០០.លានរៀនដូចគ្នា។គណៈកម្មការលទ្ធកម្មក្រោយផ្ទៀងផ្ទាត់ឃើញថាក្រុមហ៊ុនទាំងពីរមានតម្លៃស្មើគ្នា។ដូច្នេះគណៈកម្មការលទ្ធកម្មឃុំតម្រូវធ្វើការដេញថ្លៃម្ដងទៀតតែពីរក្រុមហ៊ុនប៉ណ្ណុះ។ជាលទ្ធផលបានទៅលើកក្រុមហ៊ុន ហ៊ន់ សោ ភា.ក្នុងតម្លៃទឹកប្រាក់៦០.៥៩៩៧០០រៀលគត់។ដូច្នេះគណៈកម្មការប្រកាសលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ន់ សោភា ជាអ្នកទទួលសាងសង់ផ្លូវបេតុងនោះ។សូមបញ្ជាក់ផងដែរថាក្នុងកម្មវិធីនោះលោកអភិបាលស្រុកមេមត់ ស្រេង លី បានកោតសរសើរ។ដល់អ្នកសារព័ត៌មានដែលមក […]
Month: May 2025
អំពើពុករលួយ របស់ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចឃុំបាក់រទេះ ស្រុកកំពង់សិលា ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.!
ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ (ខេត្តព្រះសីហនុ)÷ ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអោយដឹងថា ចាប់តាំងពីលោក មុឹង យូឡេង ឡើងកាន់តំណែងជាប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុកាលពីថ្មីៗកន្លងទៅបាននឹងកំពុងបណ្ដែតបណ្តោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកកំពង់សិលាបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ របៀបពុករលួយយ៉ាងត្រជាក់ចិត្ត ចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មិនគួរមើលរំលង រក្សាភាពស្ងៀមស្ងាត់។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាម អំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេតព្រះសីហនុ។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បណ្ដោយ ឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ […]
ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់
ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ ត្រូវបន្តពង្រឹងនិងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ព័ន្ធ ក្តាប់ឲ្យបាននិងដោះស្រាយរាល់សំណើសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យរីកចម្រើនបន្ថែមទៀត។ ការណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើសមាជិកសមាជិកាទាំងអស់ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសត្រូវស្រុះស្រួលឯកភាព ប្រកបដោយឆន្ទៈមុតស្រួច បន្តពង្រឹងកិច្ចការងាររចនាសម្ព័ន្ធ ត្រូវមានរបបជីវភាពប្រជុំប្រចាំខែ ដើម្បីដឹងសកម្មភាពអ្វីខ្លះ បានដឹងសំណូមពរពលរដ្ឋដើម្បីដោះស្រាយ។ ឯកឧត្តម បានបន្ថែមថា ចំពោះបញ្ហានៅមូលដ្ឋាន បើអាចដោះស្រាយបានដោះ តែដោះស្រាយមិនបាន សូមផ្តល់ព័ត៌មានមកក្រុមការងារថ្នាក់ខេត្ត គឺនៅចាំជួយគាំទ្រជានិច្ច ព្រមទាំងក្រើនរំលឹកត្រូវតែរក្សាខ្សែក្រវាត់ឲ្យបាន បន្តយកឲ្យសំឡេងគាំទ្រមិនឲ្យមានការថមថយនោះឡើយ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចំពោះអ្នកដែលមិនគាំទ្របក្សប្រជាជនមួយចំនួនតូចនោះ កុំប្រងើយកន្តើយ កុំបោះបង់ ត្រូវបន្តចុះសួរសុខទុក្ខឲ្យដូចសមាជិក ដើម្បីទាញយកសមានចិត្តពួកគាត់ឲ្យងាកមកគាំទ្រ ព្រោះជាពលរដ្ឋកម្ពុជាសុទ្ធសឹងមានឈាមជ័រខ្មែរដូចគ្នា ដែលត្រូវរួមរួមគ្នាបង្ហាញឲ្យយល់ច្បាស់ពីគោលនយោបាយយ៉ាងល្អប្រពៃរបស់គណបក្សប្រជាជនកម្ពុជា៕
ឈ្មួញឈើឈ្មោះ គ្រូខឿន កំពុងធ្វើ សកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដែនជំរកសត្វព្រៃ កែវសីមា ដឹករៀងរាល់ថ្ងៃបានយ៉ាងរលូនដូចជាមិនខ្លាចមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចទាល់តែសោះ..?
ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ប្រភពពីប្រជាពលរដ្ឋបានដឹងច្បាស់ថា៖ ឈ្មួញឈើ ឈ្មោះ គ្រូខឿន រស់នៅស្រុកស្នួល ខេត្ត ក្រចេះ កំពុង ចរាចរណ៍ ដឹកជញ្ជូន ឈើតាម ឡានប្រភេទមួយបាំងកន្លះ ដឹក ចេញ ពីចំនុចព្រៃ អភិរក្ស ជីវៈចម្រុះដែន ជំរក សត្វព្រៃ កែវសីមា ដឹកជញ្ជូន យកទៅដាក់ផ្ទះរបស់ខ្លួន ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រួច លើកដាក់ឡានមួយបាំងកន្លះបន្តដឹកទៅលក់នៅស្រុកមេមត់ បាន ដោយ រលូន មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធានការទប់ស្កាត់បង្ក្រាបសោះឡេីយ។ ជាក់ស្តែងនៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៥មានសេចក្តីរាយការណ៍មកថា : មានឡានមួយបាំងកន្លះ ពណ៌ខ្មៅចង្កូតស្តាំ១គ្រឿងដែលគេស្គាល់ថាជារបស់ឈ្មួញឈើឈ្មោះគ្រូ ខឿនដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដឹកឆ្លងស្រុកស្នួលដឹកឆ្លងកាត់ មុខ ស្នាក់ ការរដ្ឋបាលព្រៃឈើ ស្រុក ស្នួលយកទៅលក់ នៅ ស្រុកមេមត់ បាន យ៉ាងសុខស្រួល ដោយ មិនមាន អ្នករំខានលោកគ្រូដឹកឈើឡើយក្នុង ការបង្រ្កាបទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញឈរជេីងតាមដងផ្លូវដូចបានជួយសម្រួល ទៅយ៉ាងរលូន។ […]
ប្រជាពរលដ្ឋជិត១ពាន់គ្រួសាររស់នៅ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ដើម្បីបានធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗ
(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់ នៅឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្ត មណ្ឌលគិរី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានស្នើសំុកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះក្រោយមានការហាមឃាត់ការធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗដែលនៅសេសសល់តាំងពីជំនាន់ឆ្នាំ៨០ជាង និងដីដែលនៅសេសសល់ពីសហគមន៍រ៉ែមាសចាស់ៗជាច្រើនឆ្នាំមកហើយ។ លោក ស៊ុន គឹមស្រ៊ាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ។ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរ៉ែងរករ៉ែមាសបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម៉្លេះ។ ហើយគំនរដីខ្លះគឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហមន៍នេះត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលិទ្ធភាពចាកចេញទៅរកទទួលទានអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ដើម្បីបានចំណូលខ្លះគ្រាន់ផ្គត់ផ្គង់គ្រួសារ។ លោក ស៊ុន គឹមស្រ៊ាន បានបន្តថា ដើម្បីបានអង្ករច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរ៉ែងរករ៉ែមាសបានបន្តិចបន្តួច ដ្បិតដីសំណល់នេះ ត្រូវបានគេកែច្នៃរួចម្តងទៅហើយ តែជាអកុសលការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមជីវិតគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយអ្នកភូមិខ្លះត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនទៅតុលាការផងដែរ។លោក បន្តទៀតថា បើនៅតែបែបនេះតើពួកគាត់រំពឹងអ្វី ព្រោះជុំវិញភូមិឋានដែលពួកគាត់រស់នៅនេះ សុទ្ធតែដីអភិរក្សសត្វព្រៃនិងដីក្រុមហ៊ុនរ៉ែមាសធំៗ ដូច្នេះហើយពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកតា អ៊ុត សំ ជាព្រឹទ្ធាចារ្យរស់នៅឃុំចុងផ្លាស់តាំងពីជំនាន់បែកសម័យប៉ុលពត មានប្រសាសន៍ថា អ្នកភូមិរស់នៅទីនេះស្ទើរតែ១០០%ហើយដែលបានអាស្រ័យជីវិតជាមួយរបររ៉ែងរករ៉ែមាស។ លោកតា អះអាងថា ការជួបជុំគ្នាលើកនេះពួកគាត់គ្មានបំណងណាមួយបង្កបាតុភាពដល់ សង្គមឬការឈឺក្បាលដល់អាជ្ញាធរឡើយ ពួកគាត់គ្រាន់តែចង់បានការអនុញ្ញាតពីក្រសួងជំនាញរ៉ែ និងថាមពល […]
អង្គភាពប្រឆាំងអំពើពុករលួយ គួរ បោសសម្អាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងមានការរិះ គន់ពីក្រុមឈ្មួញ…!
ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ (ខេត្តក្រចេះ) ÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បី មិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 បានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះ បណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចស្រុកចិត្របុរី ធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ7 ទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោនឡេីយ ។ រីឯមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត លេខ7 បន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តនេះ ពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានា ហើយជាពិសេសពួកអ្នកដឹកជញ្ជូនទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា […]
លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥
ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ខេត្តព្រៃវែង៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានីភ្នំពេញបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុក រលួយដាក់ការស្រាវជ្រាវសេុីបអង្កេតអោយ សុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើ ពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយដាក់ពង្រាយកូនចៅនិងជនសុីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាប យកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំបុិចកំប៉ុកដើម្បីស្រង់ដើមហើយនិង ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ប្រភពបន្តអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹកទំនិញនិងពលរដ្ឋរស់ នៅខេត្តព្រៃវែងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូល លុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់ លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជា ដើម។ ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។ ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា […]