(ត្បូងឃ្មុំ) ៖ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ ក្នុងមូលដ្ឋានស្រុក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណវត្តគិរីសុវណ្ណារាម (ហៅវត្តបុស្សតាអឹម) ស្ថិតនៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ សរុបប្រមាណជិត ១,០០០នាក់។ បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួម នៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកមេមត់ ឆ្នាំ២០២៤ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក បានលើកឡើងពីគោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលស្រុកទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៤ […]
ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជន
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ (២១ មិថុនា ២០២៥) ព្រមទាំងពិធីចែកអំណោយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថាហេតុផ្សេងៗ នៅក្នុងភូមិផ្ទះអតីតយុទ្ធជន ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទិវានេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី អតីតយុទ្ធជន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិត នាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ទូទាំងខេត្ត ។ ជាមួយគ្នានោះ […]
កូនដើមត្នោត និងកូនដើមអំពិល ចំនួន ១០,០០០ដើម ត្រូវបានចែក និងដាំនៅទីធ្លាមុខវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរ «ព្រះរាជពិធីរុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៥ កូនដើមត្នោត និងកូនដើមអំពិល ចំនួន ១០,០០០ដើម ត្រូវបានចែក និងដាំនៅទីធ្លាមុខវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ដឹកនាំពិធីដាំ និងអញ្ជើញជាអធិបតីភាពពីសំណាក់ ឯកឧត្តម ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមជនបង្គោលយុវជនទទួលបន្ទុកស្រុកក្រូចឆ្មារ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការចូលរួមពី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានថ្លែងថា ទិវានេះ ពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តម និងជាឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ ដោយបានឆ្លុះបញ្ចាំងពីភាពសាមគ្គីរួបរួមជាធ្លុងមួយ រវាងប្រជាជន និងមន្រ្តីរាជការទូទាំងប្រទេស ក្នុងការជំរុញចលនាដាំដើមឈើ ដើម្បីទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន។ […]
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា”
ថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការ លើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ នៅក្នុងទីវានេះ ក៏មានការអញ្ជើញយាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធី រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សម្រាប់ពិធី «រុក្ខទិវា ៩ កក្កដា» លើកទី៣០នេះ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញឿគ្រឿងញៀន
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញឿគ្រឿងញៀនខេវី (KV)ត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ ការគ្រោះថ្នាក់នៃគ្រឿងញៀន និងការព្យាបាល ស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ ត្រូវបានធ្វើឡើងដោយមានការសហការរវៀង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជា មជ្ឈមណ្ឌលព្យាបាល និងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេវី ត្បូងឃ្មុំ។ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គលេខាធិការបានបន្តថា ការចុះអនុស្សរណៈនេះគឺបានព្រមព្រៀងគ្នានៅប្រការចំនួន៧ផងដែរ ដែលក្នុងនោះគឺធ្វើយ៉ាងណាដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ការគ្រោះថ្នាក់នៃគ្រឿងញៀន និងការព្យាបាលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនឡើងវិញផងដែរ។ បើតាមរបាយការណ៍របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា ការផ្សព្វផ្សាយអប់រំគ្រឿងញៀន […]
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្តនិងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត នៅបរិវេណអាងទឹកទំនប់ក្បាលអូរ ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលខេត្ត នាយក-នាយករងទីចាត់ការ សាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរង មេឃុំ មេភូមិ អនុភូមិ មកពីតាមបណ្តាក្រុងស្រុក ទាំង ៧, លោកគ្រូ អ្នកគ្រូ យុវជន កាយរឹទ្ធ, កាកបាទក្រហម, សហភាពសហព័្ពន្ធយុវជនកម្ពុជាខេត្ត ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធច្រើនរូប។ លោក ហេង […]
ឈ្មួញឈ្មោះវីតា ដឹកជញ្ជូន ឈើព្រៃតាមរថយន្ត កូរ៉េ២តោនកន្លះ កែឆ្នៃ យកទៅលក់នៅវៀតណាមតាម ច្រក ប៉ុស្តិ៍នគរបាល ព្រំដែនកោគដេបី ក្នុង ស្រុកស្នួល កើតឡើងរៀងរាល់យប់…!
ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថា: បទល្មើស ឈើព្រៃ ប្រភេទចក្រំ សាឡៅនិងផ្ចឹកខ្នាតប្រវែង២,5ម ដឹកពីព្រៃអភិរក្ស កែវសីមា យកមកដាក់ព្រំប្រទល់ ក្រចេះ មណ្ឌលគិរី ឆ្លងកាត់ ស្រុកស្នួលខេត្តក្រចេះ។ ជាក់ស្តែងកាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៥វេលាម៉ោង២;៣០នាទី យប់មានឡានកូរ៉េ កែឆ្នៃបាន ដឹកឈើ ពេញឡាន បានយកទៅ លក់ នៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដេបី។ សកម្មភាពដឹកជញ្ជូនឈើតាមច្រក ព្រំដែនប៉ុស្តិ៍ដេបី កើតឡើងរៀង រាល់ យប់ព្រោះមានការបើកដៃ។ ពីលោក ម៉ម ប៊ុនបញ្ញាមេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដេបី និង លោកម៉ៅ រុន មេបញ្ជាការវរះការពារព្រំដែនគោក៦១៩ ស្រុកស្នួលខេត្តក្រចេះ មិនបង្ក្រាបឈើរបស់ឈ្មួញឈ្មោះ វីតាដែលដឹកជញ្ជូនឈើព្រៃទៅវៀតណាម តាមច្រកប៉ុស្តិ៍ព្រំដែនដេបី យ៉ាងសុខស្រួល ចំណែក លោក លន់ ប៊ុនថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកស្នួលសម្ងំស្ងៀមមិនដែល ឃើញចាត់វិធានការទប់ស្កាត់បង្ក្រាប បទល្មើសដឹកជញ្ជូនឈើព្រៃខ្នាតប្រវែង២,5មទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រកដេបី ឃុំពីធ្នូ ស្រុកស្នួល ខេត្តក្រចេះ នោះទេ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.! សកម្មភាពដឹកជញ្ជូនឈើព្រៃខ្នាត […]
ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាព បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលតែងតែចូលរួមរាល់សកម្មភាព ចុះមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបង្ហាញពីភាពស្និតស្នាល និងការយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងបែបនេះក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាព បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅ”សាលប្រជុំរំដួល” សាលាខេត្តត្បូងឃ្មុំ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តមានប្រសាសន៍ថា ក្នុងឆមាសទី១នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអនុវត្តកិច្ចការងារបានល្អប្រសើរ ក្នុងនោះយើងបានធ្វើការសម្ពោធនៅសមិទ្ធិផលនានាក្នុងខេត្ត រៀបចំនៅវេទិការសាធារណៈ ធ្វើការផ្សព្វផ្សាយយុទ្ធនាការផ្សេងៗក្នុងខេត្ត ធ្វើការបើកព្រឹត្តការផ្សេងៗ ជាពិសេសបានធ្វើការចុះផ្សព្វផ្សាយដល់ពលរដ្ឋនៅតាមមូលដ្ឋាន នៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧នេះ ដែលដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៤ ដែលគោលដៅអាទិភាពចម្បងគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាផងដែរ។ ក្នុងនោះយើងបានផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ផងដែរ ដើម្បីបញ្ជ្រាបដល់ពលរដ្ឋឱ្យយល់ដឹងពីបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ […]
រដ្ឋបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល
ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ) ៖ រដ្ឋបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានក្រុងសួង, ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី ១ ក្រុមការងារ និងឯកឧត្តម សួង សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានទី ២ ក្រុមការងារ ស្ថិតបរិវេណវត្តជ្រៃបិទមាស ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ក្រុមការងារខេត្ត ក្រុមការងារក្រុង និងសង្កាត់ទាំង ២ នាយក-នាយករងរដ្ឋបាល ប្រធាន-អនុប្រធាន មន្ត្រីការិយាល័យចំណុះ ក្រុមប្រឹក្សាសង្កាត់ និងស្មៀន នាយកសាលា មេភូមិ អនុភូមិ សមាជិកភូមិ […]
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់
(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសហគមន៍ សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ។ វេទិកានេះធ្វើឡើង នៅសាលប្រជុំ គ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអាយ្យការអមសារដំបូងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ លោកនាយក-នាយករង រដ្ឋបាលសាលាខេត្ត, លោកនាយក-នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុកទាំង ៧, លោកមេឃុំ, យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រធានអង្គការ សមាគមន៍ និងសហគមន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក សេង […]