ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រុកកែវសីមា មានល្បែងជល់មាន់ បៀ អាប៉ោងអាណាធិបតេយ្យក្រោយ កាស៊ីណូធីជីហ្គេនទីង

ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី) ÷ ប្រជាពលរដ្ឋនៅ ស្រុកកែវសីមា ខេត្តតមណ្ឌលគិរី សូមសំណូមពរដល់លោឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត មណ្ឌលគិរីនិងឯកឧត្តមថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគិរី។ ជួយពិនិត្យមើលទី តាំងមួយកន្លែង មានបៀ អាប៉ោងជល់មាន់ នៅចំណុចកាស៊ីណូធីជីហ្គេនទីងជាច្រកព្រំដែន ទ្វេរភាគ្គីឡាប៉ាខេដែលមានក្រុមញៀន ល្បែងមកពីគ្រប់គ្រប់ទីកន្លែង មកពីខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង។ល។ មកជួបជុំគ្នាលេងល្បែងបញ្ជល់មាន់ បៀរ អាប៉ោង យូគីស្រែកហោកញ្ជ្រៀវ ឡូឡា បង្កបញ្ហា ធ្វើ ឲ្យប្រជាពលរដ្ឋ ពួក គាត់មានការភ័យ ខ្លាច និង ព្រួយ បារម្ភជារៀងរាល់ថ្ងៃ ខណៈដែលក្រុមពួកញៀនល្បែងលេងស្រែកត្រហឹង អឹងកង។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ÷ល្បែងជល់មាន់និងបៀ អាប៉ោង ខាងលើអាចដំណើរការទៅបានយ៉ាង រលូនដោយមានអ្នកញៀនល្បែងម្នាក់ មកពីស្រុកមេមត់ជាអ្នកកា ងនិងសម្រប សម្រួល នៅទីនោះហើយ គ្មានឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ។ បើតាមសម្តីបុរសម្នាក់ឈ្មោះសាម៉ូមជាមេកាមើលការខុសត្រូវឲ្យអ្នកញៀន និងល្បែងនិយាយថាពួកគេមិនខ្វល់ពីអ្នកកាសែតចុះផ្សាយស្អីនោះទេគឺមេញៀនល្បែងម្នាក់នៅស្រុកមេមត់រាត់ការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើអស់ហើយកុំឲ្យអ្នកមកលេងភ័យព្រួយអី។ មេការមើលការខុសឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ស្រេង វុទ្ឋា ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបរណ្តៅរ៉ែមាសដោយខុស ច្បាប់នៅស្រុករវៀង

(ខេត្តព្រះវិហារ )÷រណ្តៅរុករករ៉ែមាសដោយខុសច្បាប់ នៅចំណុចឈើ ភ្លើង ស្ថិតនៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះដឹកនាំសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាបរុះរើលុបរណ្តៅមាសដោយខុសច្បាប់ចោល ព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនឹងថាមពលខេត្តព្រះវិហារ បាន អោយដឹងថា= យោងតាមបទបញ្ជា របស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃ គណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញយកចិត្តដាក់លើភារកិច្ច ទទួលខុសត្រូវ ចំពោះការជីករុករក រ៉ែមាសដោយខុសច្បាប់ដោយសារ កន្លងមកមានពលរដ្ឋស្លាប់ដោយសារការជីករុករករ៉ែមាសដោយខុសច្បាប់ ខ្វះបច្ចេកទេស ខ្វះមធ្យោបាយ កន្លងទៅមន្ទីរ ជំនាញបានចុះធ្វើការអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ មិនអោយ ជីករុករករ៉ែមាស តែបងប្អូននៅតែ លួចជីក នាំអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតកម្មករ លោក ស៊ុនច័ន្ទរក្សា បានបន្តអោយដឹងថា ការ ជីករុករករ៉ែមាសដោយគ្មានបច្ចេក ទេសត្រឹមត្រូវនាំអោយមានហានិ ភ័យប្រឈមនឹងគ្រោះថ្នាក់ ដូច្នេះ អាជ្ញាធរនឹងមន្ទីរជំនាញតែងតែហាមមិនអោយជីក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គម្រោងបើកដេញថ្លៃអភិវឌ្ឍន៍ផ្លូវឃុំសង្កាត់ក្នុងស្រុកចិត្របុរីមានបីគម្រោង ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេផ្លូវ គ្រួសក្រហមនិងកាយស្តាប្រឡាយ ខ្លាចគ្មានគុណព្រោះតម្លៃទាបពេក

ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ (ខេត្តក្រចេះ)៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ក្នុង ឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះគឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ចំនួន១៤ក្រុមហ៊ុនត្រូវបានដាក់ដេញ ថ្លៃគម្រោង សាងសង់តែត្រូវបានមក លើក្រុមហ៊ុនឈ្មោះវ៉េង លាប ទាំងអស់។ 1-ផ្លូវបេតុងអាមេប្រវ៉ែង0៥ គម ទទឹង ៥ម៉ែត្រ កម្រាស់១,៥០ម មនិង ដាក់ អំពូលបំភ្លឺផ្លូវសាធរណៈដោយប្រើពន្លឺ ព្រះអាទិត្យចំនួន១០ដើម តម្លៃប៉ាន់ស្មាន៖ ២៥១,៩៩០,៩១៥ រៀល តម្លៃដេញ១០៥,០០០,០០០ រៀលគត់ 2-ជួសជុលផ្លូវគ្រួសក្រហម០៤ខ្សែ ប្រវែង៣,៨១៧គ មទទឹង៥ម៉ែត្រនិង សង់លូ៦ កាត់ផ្លូវចំនួនបីកន្លែង តម្លៃ ប៉ាន់ស្មាន១៥២,១៦៦,៥៨០រៀលគត់  តម្លៃដាក់ដេញ៥៧២៨៥,០០០ រៀលគត់ 3-ដេញថ្លៃគម្រោងស្តារប្រឡាយ ប្រវែង១៧០០គ មនិងទទឹងបាតតូច៣ម៉ែត្រ តម្លៃប៉ាន់ស្មាន៩០៣៣៤៧៤១ រៀលគត់ តម្លៃដេញ២៨,៩០០,០០០រៀលគត់ ជុំវិញការដេញថ្លៃគម្រោងទាំងអស់នេះ អ្នកទទួលការមួយចំនួនធំនិង ប្រជាពលរដ្ឋនៅទីនោះ មានការព្រួយ បារម្ភយ៉ាងខ្លាំង ដោយក្រុមហ៊ុន វ៉េង លាបជាអ្នកសាងសង់នៅក្នុងឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះ។ ដែលមានតម្លៃទាបបែបនេះ ក្រុមហ៊ុន ចុះកិច្ចកុងត្រាធានាគុណភាពផ្លូវបេតុងផ្លូវគ្រួសក្រហមនិងស្តារប្រឡាយដូចម្តេចដែរ?។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រយះពេល២ថ្ងៃក្រោមកណ្តាប់ដៃដែក លោកឧត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ!កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រោមឱវាទរបស់លោកបំបែកសំណុំរឿងរក្សាទុកជួញដូរសារធាតុគ្រឿងញៀនខុសច្បាប់២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់

ខេត្តព្រះវិហារ!ត្រឹមរយះពេលពីថ្ងៃដោយគិតចាប់ពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤មកដល់នឹងថ្ងៃទី១៨ខែឆ្នាំដដែលក្រោមកណ្តាប់ដៃដែកលោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្ថិតក្រោមឱវាទរបស់លោកបានបំបែកសំណុំរឿងករណីរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រស្រុក២ផ្សេងគ្នានឹងឈានទៅធ្វើកាឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីចំនួន៨នាក់ដកហូតវត្ថុតាងសារធាតុគ្រឿងញៀនបានមួយចំនួនធំ។ គុណសម្បត្តិដ៏ធំធេងដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនៅតាមបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថទទួលបានជាផ្លែផ្កាទាំងនេះផ្តើមឡើងចំនុចសំខាន់ពីរ។ ទី១គោរពបទបញ្ជាដ៏មុឺងម៉ាត់របស់លោកមេបញ្ជាការ ទី២រក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អដែលចំនុចសំខានទាំង២ខាងលើនេះទើបធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារទទួលបាននូវភាពជោគជ័យគួរជាគាប់ចិត្តនូវរាល់បេសកម្មចុះបង្ក្រាបបទល្មើសផ្សេងៗកន្លងមក។ ក្រោមកាណែនាំចង្អុលបង្ហាញដ៏ហ្មត់ចត់របស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា១០នឹង៣៥នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤កម្លាំង.អ.ហ.មូលដ្ឋានស្រុកសង្គមថ្មីចំនួន៧នាក់បូកជាកម្លាំងអ.ហ.មូលដ្ឋានស្រុកគូលែនចំនួន៤នាក់ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯក ជួរ ប៊ុនស៊ុងមេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារបានចុះឆ្មក់នឹងបំបែកមុខសញ្ញាជនក្រុមជនសង្ស័យរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅចំនុចរំដេងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងទទ្ទឹមឃុំរមទមស្រុករវៀងខេត្តព្រះវិហារចំនួន១ករណី។ នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះបើតាមកាបញ្ជាក់ពីលោកឩត្តមសេនីយ៏ត្រីកងសៅគុណមេបញ្ជាការអ.ហ.ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៏មានយើងមុនម៉ោងផ្សាយនៅតាមប្រពន្ធ័តេលេក្រាមថាកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមជនសង្ស័យពាក់ពន្ធ័រក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនប្រុសស្រីចំនួន៥នាក់។ ក្នុងនោះរួមមាន. ទី១ឈ្មោះនិត កន្និថាភេទស្រីអាយុ៤៣ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅចំនុចរំដេងភូមិត្រពាំងទទ្ទឹមឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ ទី២.ឈ្មោះសែម ធនភេទប្រុសអាយុ៣៩ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ ទី៣.ឈ្មោះប៊ុត អ៊ុតត្រាភេទប្រុសអាយុ២១ឆ្នាំមុខរបមិនពិតប្រាកដស្នាក់ភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ ទី៤.ឈ្មោះគង់.ផល្លីភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ នឹងទី៥.ឈ្មោះចាន់ សេរីភេទប្រុសអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ លោកមេបញ្ជាការបានបន្តទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកបានឆែកឆេនិងដកហូតវត្ថុតាងបានមួយចំនួនធំដែលក្នុងនោះរួមមានម្សៅក្រាមពណ៏សថ្លាម៉ាទឹកកកចំនួន២៥កញ្ចប់ក្នុងនោះមាន៧កញ្ចប់ជាកញ្ចប់ធំម៉ូតូចំនួន២គ្រឿងទូរសព្ទ័ដៃ៣គ្រឿង .ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង.កាំបិតពិឃាតចំនួន១.រួមនឹងសម្ភារះប្រើប្រាសនិងវិចខ្ចប់គ្រឿងញៀន១ចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់រួមនឹងសម្ភារះដែលជាវត្ថុតាំងទាំងប៉ុន្មានខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធី៕ ដោយនិពន្ធនាយករងសានសានប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ការធ្វើអាជីវកម្មរ៉ែមាសនៅចំណុចព្រៃ ឈើភ្លើង ស្រុករវៀង ខេត្តព្រះវិហារ កំពុងតែដំណើការយ៉ាងគគ្រឹកគគ្រេង ប្រហែលជាមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន….!

ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ (ខេត្តព្រះវិហារ)តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចព្រៃ ឈើភ្លើង    ឃុំរមទម       ស្រុករវៀង ខេត្តព្រះវិហារ មានក្រុមឈ្មួញធ្វើ អាជីវកម្មកកាយរករ៉ែមាសយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋានមិន ឃើញមានចំណាត់ការណាមួយមក លើក្រុមពួកឈ្មួញអានាធិបតេយ្យនោះឡើយប្រហែលជាបើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាចញញើត និងច្បាប់ជាតិបន្តិចសោះ បច្ចុប្បន្ន ក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងនៅតំបន់នោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងម៉ាស៊ីនជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្ម ភាពគាស់កាយមិនញញើត បើទោះ បីជាមានការរិះគន់ និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។ ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ក្រុមឈ្មួញរករ៉ែ ក្នុងខេត្តព្រះវិហារ ផងទាន។ (រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ ផ្សាយរបស់គេហទំព័រពលរដ្ឋកម្ពុជា (Prk-news.com) យើង ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋរស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពួកគាត់ស្នើសុំ ដល់សម្តេចបវរធិបតីហ៊ុនម៉ាណែត មេត្តាអោយពួកគាត់បានធ្វើរ៉ែមាសវិញផង..

ថ្ងៃ1២កើតខែជេស្ឋឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវថ្ងៃ១៨មិថុនាឆ្នាំ២០២៤។ (ខេត្តមណ្ឌលគិរី) ប្រជាពលរដ្ឋបានទទូចស្នើសុំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត÷ យើងខ្ញុំប្រជាពលរដ្ឋ រស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្នើសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់នាំមេត្តាអោយយើងខ្ញុំប្រជាពលរដ្ឋបានធ្វើរ៉ែមាសឡើងវិញផង សព្វថ្ងៃ យើងខ្ញុំមានការខ្វះខាតយ៉ាងខ្លាំង ដោយសារយើងខ្ញុំទាំង អស់គ្នាគ្មានមុខរបអ្វីក្រៅពីធ្វើរ៉ែមាសនៅចំណុចភូមិឃុំស្រុកខាងលើជាការរុករករ៉ែមាសនេះ មិនប៉ះពាល់ដល់បរិស្ថានឡើយហើយក៏មិនបានធ្វើចូលដីរបស់ក្រុមហ៊ុនដែរ និងដីរបស់ រដ្ឋនោះដែរធ្វើតែលើដី របស់ពួក យើងខ្ញុំធ្លាប់អាស្រ័យផលនឹងរស់ នៅតាំងតែពីសម័យឆ្នាំ១៩៨៥មក ប៉ុណ្ណោះពួកយើងខ្ញុំមិនដឹងសង្ឃឹមអ្វីក្រៅពីធ្វើរ៉ែមាសនៅ ខាងក្រោយ ផ្ទះជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួក យើងខ្ញុំឡើយ ហើយពួកយើងខ្ញុំក៏ គ្មានជំរើសអ្វីក្រៅពីរុករកធ្វើរ៉ែមាស នោះទេ ដោយសារដីភូមិរបស់យើងខ្ញុំ មិនអាចបង្កបង្កើតផលដាំដំណាំអ្វីកើត ក្រៅតែពីទុកដីឲ្យនៅទំនេរចោល យើងខ្ញុំសំការអនុញាតិ រុករករ៉ែមាស បើស៊ិនក្រសួងរ៉ែនិងថាមពលឲ្យពួកយើងខ្ញុំចុះបញ្ជីបង់ពន្ធតាមច្បាប់ក៏យើងខ្ញុំព្រមដែរ។ ពួកយើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុង ភូមិចុងផ្លាស់ ឃុំចុងផ្លាស់ស្រុក កែវសីមា សង្ឃឹមថាសម្តេចមាន សេចក្តីមេត្តាមកដល់ប្រជាពលរដ្ឋរស់នៅភូមិខាងលើ នឹងជួយសម្របសម្រួលដល់ពួកយើងខ្ញុំ កំពុងមានការខ្វះខាតយ៉ាងខ្លាំង ទីមួយ បំណុលធានាគារ ទីពីគ្មានមុខរបប្រចាំថ្ងៃទីបីត្រូវការលុយកូនទៅរៀននឹងហូបប្រចាំថ្ងៃ សកម្ម ភាពធ្វើរ៉ែនេះជាការរុករករ៉ែមាស នៅតែក្នុងដីរបស់ពួកយើងខ្ញុំតែ ប៉ុណ្ណោះ មិនបានទៅធ្វើរំលោភ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់បានជិះម៉ូតូរបស់ខ្លួនយ៉ាង កញ្ចាស់ ធ្វើ សកម្មភាពតាម ដងផ្លូវ-

(ព្រះវិហារ )៖ ជនសង្ស័យម្នាក់បានជិះម៉ូតូរបស់ខ្លួនយ៉ាងកញ្ចាស់ធ្វើសកម្មភាពតាមដងផ្លូវពេលដែលជួបម៉ូតូណាស្អាតល្អ ជនសង្ស័យនោះបានប្ដូរម៉ូតូយកអាថ្មីទៅបាត់ ដូចករណីនេះ ជនសង្ស័យខាងលើបានធ្វើសកម្មភាព ជិះម៉តូមកដល់បានចុះកាច់សោម៉ូតូដែលប្រជាពលរដ្ឋទុក រួចចូលទៅមើលស្រែចំការត្រូវបានជនសង្ស័យនោះជិះយកទៅបាត់ តែភ្លាមៗនោះជនរងគ្រោះបានប្ដឹងទៅប៉ូលីស ហើយសមត្ថកិច្ចប៉ូលីសបានចាត់វិធានការតាមចាប់ជនសង្ស័យ រហូតបានសម្រេចនៅក្នុងចំការមួយកន្លែងដែលជនសង្ស័យបានបើកម៉ូតូគិចសមត្ថកិច្ច ដូចក្នុងរឿងកុនអញ្ចឹង។ លោកវរសេនីយ៍ឯក គង់គា នាយការិយាព្រហ្មទណ្ឌកំរិតស្រាលបានឲដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ សោះ សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ  បានដាក់បញ្ជា ត្រូវតាមចាប់ឱ្យបាននូវមុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋដាក់តាមដងផ្លូវ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាប ឃាត់ខ្លួនមុខសញ្ញា ចំនួន ០១ នាក់ ឈ្មោះ ជា សុខជីម ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃចាបកើត  ឃុំវាលពង្ស  ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ដកហូតបាន ម៉ូតូ ចំនួន ០២ គ្រឿង មួកសុវត្ថិភាព ចំនួន ០១ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាលាបឋមសិក្សានិង សាលាអនុវិឡាល័យត្រពាំងទន្ទឹម បានធ្វើកម្មវិធី ប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទ្រីភាពគ្រុប

(ខេត្តព្រះវិហារ) ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង៨,៣០នាទីព្រឹក នៅសាលាបឋមសិក្សានិង សាលាអនុវិឡាល័យត្រពាំងទន្ទឹម បានធ្វើកម្មវិធី ប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទ្រីភាពគ្រុប។ សមាសភាពចូលរួមមាន÷ -ឯកឧត្តម ឃៀង សុជីវ័ន្តអគ្គរងក្រុមហ៊ុនទ្រី ភាពគ្រុបនិងក្រុមការងារ -លោកហោ ប៊ុនហួរ អភិបាលនៃគណះអភិបាលស្រុករវៀង ។ -លោកមឿង សាខឿនប្រធានក្រុមប្រឹក្សាស្រុករវៀង -លោកជួប បុរសសន្ធូអភិបាល រងស្រុករវៀង -លោកជិន មនោរិទ្ធ ប្រធានការិយាល័យ អ យ ក ស្រុករវៀង ព្រមទាំងអាជ្ញាធរឃុំ នាយប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូ អ្នកគ្រូសិក្សានុសិស្សសរុប ២៨៧នាក់ស្រី១៥២នាក់។ កម្មវិធីនេះក្រុមហ៊ុនទ្រីភាពគ្រុបដែលមានឯកឧត្តម ឃៀង សុជីវ័ន្តជាអធិបតីបានធ្វើការប្រគល់ តុសិស្សចំនួន៥០តុនិងកង់ចំនួន១០ គ្រឿងដល់សិស្សក្រីក្រដែលជួបការលំបាក បន្ថែមពីនេះ លោកបានជួយឧបត្ថម្ភថវិកាដល់សិស្សឈ្មោះ សុជី បញ្ញវ័ន្តដែល បានស្មូតកំណាព្យនូវថវិកា ចំនួន២០ ម៉ឺនរៀល សិស្សវាយស្គរឈ្មោះយ៉ា គឹមយាន នៅក្នុង ពេលច្រៀងបទពង្សវតាខ្មែរ ចំនួនថវិកា១០ម៉ឺនរៀល និងសិស្សខ្វះខាតចំនួនបីនាក់ទៀតក្នុងម្នាក់ថវិកា២ម៉ឺនរៀល សម្រាប់សិស្សអត់ស្បែកជើងនិងសម្លៀក បំពាក់។ ជូនសាលារៀនសម្រាប់ផ្គត់ផ្គង់ជួបការលំបាកនូវថវិកា៥០ម៉ឺនរៀល -លោកគ្រូ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រទះ ឃេីញសាកសពភ្នាក់ងារសារព័ត៍មានម្នាក់ ជិះម៉ូតូធ្លាក់ផ្លូវជាតិលេខ៧៦ ចំណុច បច្ឆាដុតសពកូវីត ជិតភ្នំបាយឆៅ

មណ្ឌលគិរី : កម្មករ កាត់ស្មៅម្នាក់ បានប្រទះឃេីញសាកសពមានសភាពស្អុយរលួយនៅក្នុងប្រឡាយចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុច បច្ឆាដុតសពកូវីតជិតភ្នំបាយឆៅ ក្នុង សង្កាត់ រមនា ក្រុងសែនមនោរម្យកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៤។ សាកសពបុរសដែលស្លាប់មានឈ្មោះស្រ៊ុន រ៉ាវ៉ាន់   ជាភ្នាក់ងារសារព័ត៍មាន CPN News ។ តាមសន្និដ្ឋានរបស់នគរបាលជំនាញ   សាក សពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ព្រោះ ទីតាំងមានសភាពកោងខ្លាំង ហើយបុកគីឡូម៉ែត្រលេ១៤៣  បាក់កស្លាប់តែម្តង។ តាមសាច់ញាតិ បានឲ្យដឹងថា  ជនរងគ្រោះ  បានចេញពីផ្ទះនៅឃុំដាក់ដាំ  ស្រុកអូររាំង  ដោយប្រាប់ប្រពន្ធថា  ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១  ខែមិថុនា មកម្ល៉េះ  ហើយបាត់ដំណឹងតែម្តង  ទើបរកឃើញនៅពេលនេះ។ ក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសាកសពរួចរាល់ ក៏បានប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕