ព័ត៌មានជាតិ

សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ

() ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបណ្ឌិត ប៊ុន រ៉ានី ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដោយក្រុមចំនួន១, ៨គ្រួសារ មកពីភូមិកំណើតថ្ងៃទី៥ ព្រឹកថ្ងៃច័ន្ទ។ ពិធីនេះបានអញ្ជើញចូលរួមជាឯកអគ្គរដ្ឋទូតសុផារ៉ា ផ្ទាល់ជាឯកអគ្គរាជទូតទី 2 នៃរដ្ឋសភា និង ឧត្តមគន់គីម ទទួលបន្ទុកពិសេស និងជាប្រធានរដ្ឋបាលថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្ដម ស៊ាង សុផាឡែន រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភា – ព្រឹទ្ធាចារ្យ ព្រឹទ្ធាចារ្យ ប៉ែន កក្កដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខាបាទក្រហមកម្ពុជា នៃគណៈអភិបាលខេត្ត ឯកអគ្គរាជទូត សមាជិកព្រឹទ្ធសភា យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ មាតាបិតានៃព្រះកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថាលោកមានអារម្មណ៍នឹករលឹកអំពីសេចក្តីស្រឡាញ់ចំពោះតាយាយ អ៊ុំពូង កូនក្មួយ និងបងប្អូនសានិកឥស្សរិយយស គោរពសាសនា ឬនិន្នាការនយោបាយ អ្វីក៏គួរកត់សម្គាល់ដោយយកចិត្តទុកដាក់ពីសុខទុក្ខផ្លូវចិត្តរបស់មាតាបិតា។ ឯកឧត្ដម ប៉ែន កក្កដា […]

ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤

(ត្បូងឃ្មុំ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤ នៃឃុំជីរោទ៍ទី១ ឃុំទន្លេបិទ និងឃុំបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលពិធីនេះធ្វើឡើង បរិវេណដីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ៥ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម វង សូត អនុប្រធានទី ២ នៃរដ្ឋសភា និងឯងឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ […]

ព័ត៌មានជាតិ

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកមេមត់

ថ្ងៃទី០១ខែតុលាឆ្នាំ២០២៥ (ត្បូងឃ្មុំ) ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកមេមត់ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅបរិវេណសាលាស្រុកមេមត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយក-នាយករង ទីចាត់ការជំនាញ នៃរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ស្រេង លី អភិបាលស្រុកមេមត់ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំ ទាំង១៤ ឃុំ អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនរូប ។ លោក ស្រេង […]

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ):ថ្ងៃទី០១ខែតុលាឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អមដំណើរនាឱកាសនោះរួមមានឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។ ការអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនេះ ក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនិងពលរដ្ឋផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់រងគ្រោះទឹកជំនន់ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្នដើម្បីជម្លៀលមកកាន់ទីទួលសុវត្ថិភាព មួយវិញទៀតបងប្អូនពលរដ្ឋដែលរស់នៅលើទីទួល សុវត្ថិភាពទាំង២ទីតាំងក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗផងដែរ។ គួរបញ្ជាក់បន្ថែមថា៖ តាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ ។ សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន […]

ព័ត៌មានជាតិ

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់

(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការ ផែនការ និងវិនិយោគខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំគ្រប់ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។ លោក សុខ សារិទ្ធ […]

ព័ត៌មានជាតិ

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ

(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការ ផែនការ និងវិនិយោគខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំគ្រប់ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។ លោក សុខ សារិទ្ធ […]

ព័ត៌មានជាតិ

ពលរដ្ឋ40 គ្រួសាររស់នៅ ភូមិចាន់រស្មីភូមិឧបសម្ព័ន្ធសុខសាន្តឃុំគរស្រុកត្បូងឃ្មុំសំណើរសុំផ្លូវមួយខ្សែប្រវែងជាង 1000 ម៉ែត្រ

ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ):ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើដំណើរលើដងផ្លូវលំមួយខ្សែនេះបាននិយាយថារដូវវស្សាពិបាកធ្វើដំណើរណាស់ ដោយសារគ្រឡុក ច្រើនទឹកដក់ បែកភក់ ពេលធ្វើដំណើរម្ដងៗពិបាកណាស់ពិសេសនោះគឺក្មេងៗសិស្សសាលាត្រូវជិះកង់ក៏ដូចម៉ូតូ។តាមដងផ្លូវធ្វើដំណើរទៅរៀនបណ្ដាលអោយរអិលដួលមិនត្រឹមប៉ុណ្ណោះយឺតពេលក្នុងការធ្វើដំណើរទៅរៀនសូត្រ។ពួកគាត់ប្រជាពលរដ្ឋនៅក្នុងភូមិឧបសម្ព័ន្ធច័ន្ទរស្មីភូមិសុខសាន្តក្នុងឃុំគរបានសំណើរទៅដល់លោកមេឃុំមេត្តាសុំផ្លូវបេតុងមួយខ្សែតែលោកមេឃុំសន្យារហូតមិនឃើញចុះជួយដល់ភូមិរបស់ពួកគាត់ឡើយ។ ក្នុងមួយឆ្នាំទៅមួយឆ្នាំពិបាកធ្វើដំណើរណាស់ក្នុងរដូវវស្សា។ពួកគាត់បាននិយាយបន្តថាហេតុអ្វីបានជាអាជ្ញាធរឃុំមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋពួកគាត់នៅភូមិចាន់រស្មីឧបសម្ព័ន្ធភូមិសុខសាន្ត ឃុំគរស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រជាពលរដ្ឋបាននិយាយបន្តឲ្យដឹងថាផ្លូវមួយខ្សែនេះស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធចាន់រស្មីក្នុងឃុំគរ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋបានរស់នៅ 30 ឆ្នាំជាងមកហើយ។មិនមានផ្លូវល្អសម្រាប់ក្នុងការធ្វើដំណើរ ជាពិសេសចំពោះក្មេងៗសិស្សានុសិស្សជាកូនៗរបស់ពូគគាត់ ដែលមកពីរៀនវិលត្រឡប់ទៅផ្ទះវិញរអិលដួលយឺតយ៉ាវពេលធ្វើដំណើរ ហើយពលរដ្ឋខ្លះ បានលើកឡើងថានៅពេលដែលប្រជាពលរដ្ឋថតបង្ហោះផ្លូវតែងតែលោកមេភូមិហៅមកអប់រំមិនឲ្យបង្ហោះ។ នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលអ្នករស់ នៅនឹងធ្វើដំណើរតាមដងផ្លូវមួយខ្សែនេះ។ ពលរដ្ឋសូមស្នើនិងសំណូមពរតាមរយៈអង្គភាពសារព័ត៌មានពលរដ្ឋកម្ពុជា(prk) ឲ្យបានឃើញទៅដល់ឯកឧត្តម ប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងនិងស្នើសុំដើម្បីបង្ហាញឲ្យបានឃើញទៅដល់ថ្នាក់ដឹកនាំ គឺជាការលើកឡើងនិងស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់រស់នៅ និងបានធ្វើដំណើរជារៀង រាល់ថ្ងៃ ការព្រួយបារម្ភរបស់ពួកគាត់ជាពិសេសគឺសម្រាប់កូនៗរបស់គាត់ដែលជាសិស្សានុសិស្សធ្វើដំណើរផ្លូវរអិលមិនអាចធ្វើដំណើរទៅសាលាឲ្យបានទាន់ពេលវេលាសិក្សារៀនសូត្រ។ គួរបញ្ជាក់ផងដែរថាកន្លងមក ប្រជាពលរដ្ឋ ព្រមទាំងបងប្អូនពលរដ្ឋអ្នកធ្វើដំណើរ ទីជិតទីឆ្ងាយ និងជាពិសេសពលរដ្ឋក្នុងមូលដ្ឋាន បានផ្ដល់ព័ត៌មានជូនដល់លោកមេភូមិ ជាច្រើនលើកច្រើន សារហើយដែរ តែមិនមានការអើពើនិងជួយសម្រួលនូវសុខទុក្ខ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ៕

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល ខេត្ត (២០២៦-២០២៨)

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល ខេត្ត (២០២៦-២០២៨) និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ នៅទូទាំងខេត្តត្បូងឃ្មុំ ដែលរៀបចំ និងសម្របសម្រួលឡើង ដោយមន្ទីរផែនការខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល (ជាន់ទី២ ផ្នែកខាងលើ នៃមន្ទីរធម្មការ និងសាសនាខេត្ត) នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក-លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើននាក់ផងដែរ។ លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញជូនអង្គវេទិកាជ្រាប មានចំនួន  ៣ ចំណុច សំខាន់ៗ ដូចជា ៖ ការធ្វើបទបង្ហាញវេទិការពិគ្រោះយោបល់ស្តីពីការកសាង កម្មវិធីវិនិយោគ បី ឆ្នាំរំកិលខេត្ត(២០២៦-២០២៨), […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារវះកាត់ ១ខ្នង នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុងសួង

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារវះកាត់ សម្ភព និងរោគស្ត្រី មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដោយមានការឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅមន្ទីរពេទ្យបង្អែកក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានសម្តែងការស្វាគម និងបានលើកឡើងពីរបាយការណ៍សង្ខេបរបស់មន្ទីរពេទ្យ ជូនគណៈអភធិបតី និងអង្គពិធីជ្រាប ដោយក្នុងនោះ អគារមន្ទីរពេទ្យថ្មី ១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទំហំ ១៧,៥ម៉ែត្រ x ២៦ម៉ែត្រ មាន ៩បន្ទប់ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត២ ដែលមានផ្នែក សម្ភព, រោគស្ត្រី, វះកាត់តូច-ធំ, ជំងឺទូទៅមនុស្សចាស់-កុមារ, និងសេវាផ្សេងទៀត។ អគារថ្មីនេះ ត្រូវបានជួសជុលកែលម្អរ […]

ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំ សមាជិក-សមាជិកា ស.ស.យ.ក ខេត្ត ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តតេជបារមីសិរីសុខារាម (ហៅវត្តតេជសុវណ្ណភូមិ)

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ (ស.ស.យ.ក) បានដឹកនាំអនុប្រធាន សមាជិក-សមាជិកា អញ្ជើញចូលរួម កាន់បិណ្ឌ និងរាប់បាត្រ វេនទី១ នៅវត្តតេជបារមីសិរីសុខារាម (ហៅវត្តតេជសុវណ្ណភូមិ) ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីឧទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរយុទ្ធជន ដែលពលីក្នុងបុព្វហេតុជាតិមាតុភូមិ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។ តាមតម្រាចារ ជាប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា ដោយក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត ។ ដូចនេះហើយ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ […]