(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការ ផែនការ និងវិនិយោគខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំគ្រប់ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។ លោក សុខ សារិទ្ធ […]
Month: September 2025
លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ
(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការ ផែនការ និងវិនិយោគខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំគ្រប់ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។ លោក សុខ សារិទ្ធ […]
ពលរដ្ឋ40 គ្រួសាររស់នៅ ភូមិចាន់រស្មីភូមិឧបសម្ព័ន្ធសុខសាន្តឃុំគរស្រុកត្បូងឃ្មុំសំណើរសុំផ្លូវមួយខ្សែប្រវែងជាង 1000 ម៉ែត្រ
ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ):ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើដំណើរលើដងផ្លូវលំមួយខ្សែនេះបាននិយាយថារដូវវស្សាពិបាកធ្វើដំណើរណាស់ ដោយសារគ្រឡុក ច្រើនទឹកដក់ បែកភក់ ពេលធ្វើដំណើរម្ដងៗពិបាកណាស់ពិសេសនោះគឺក្មេងៗសិស្សសាលាត្រូវជិះកង់ក៏ដូចម៉ូតូ។តាមដងផ្លូវធ្វើដំណើរទៅរៀនបណ្ដាលអោយរអិលដួលមិនត្រឹមប៉ុណ្ណោះយឺតពេលក្នុងការធ្វើដំណើរទៅរៀនសូត្រ។ពួកគាត់ប្រជាពលរដ្ឋនៅក្នុងភូមិឧបសម្ព័ន្ធច័ន្ទរស្មីភូមិសុខសាន្តក្នុងឃុំគរបានសំណើរទៅដល់លោកមេឃុំមេត្តាសុំផ្លូវបេតុងមួយខ្សែតែលោកមេឃុំសន្យារហូតមិនឃើញចុះជួយដល់ភូមិរបស់ពួកគាត់ឡើយ។ ក្នុងមួយឆ្នាំទៅមួយឆ្នាំពិបាកធ្វើដំណើរណាស់ក្នុងរដូវវស្សា។ពួកគាត់បាននិយាយបន្តថាហេតុអ្វីបានជាអាជ្ញាធរឃុំមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋពួកគាត់នៅភូមិចាន់រស្មីឧបសម្ព័ន្ធភូមិសុខសាន្ត ឃុំគរស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រជាពលរដ្ឋបាននិយាយបន្តឲ្យដឹងថាផ្លូវមួយខ្សែនេះស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធចាន់រស្មីក្នុងឃុំគរ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋបានរស់នៅ 30 ឆ្នាំជាងមកហើយ។មិនមានផ្លូវល្អសម្រាប់ក្នុងការធ្វើដំណើរ ជាពិសេសចំពោះក្មេងៗសិស្សានុសិស្សជាកូនៗរបស់ពូគគាត់ ដែលមកពីរៀនវិលត្រឡប់ទៅផ្ទះវិញរអិលដួលយឺតយ៉ាវពេលធ្វើដំណើរ ហើយពលរដ្ឋខ្លះ បានលើកឡើងថានៅពេលដែលប្រជាពលរដ្ឋថតបង្ហោះផ្លូវតែងតែលោកមេភូមិហៅមកអប់រំមិនឲ្យបង្ហោះ។ នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលអ្នករស់ នៅនឹងធ្វើដំណើរតាមដងផ្លូវមួយខ្សែនេះ។ ពលរដ្ឋសូមស្នើនិងសំណូមពរតាមរយៈអង្គភាពសារព័ត៌មានពលរដ្ឋកម្ពុជា(prk) ឲ្យបានឃើញទៅដល់ឯកឧត្តម ប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងនិងស្នើសុំដើម្បីបង្ហាញឲ្យបានឃើញទៅដល់ថ្នាក់ដឹកនាំ គឺជាការលើកឡើងនិងស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់រស់នៅ និងបានធ្វើដំណើរជារៀង រាល់ថ្ងៃ ការព្រួយបារម្ភរបស់ពួកគាត់ជាពិសេសគឺសម្រាប់កូនៗរបស់គាត់ដែលជាសិស្សានុសិស្សធ្វើដំណើរផ្លូវរអិលមិនអាចធ្វើដំណើរទៅសាលាឲ្យបានទាន់ពេលវេលាសិក្សារៀនសូត្រ។ គួរបញ្ជាក់ផងដែរថាកន្លងមក ប្រជាពលរដ្ឋ ព្រមទាំងបងប្អូនពលរដ្ឋអ្នកធ្វើដំណើរ ទីជិតទីឆ្ងាយ និងជាពិសេសពលរដ្ឋក្នុងមូលដ្ឋាន បានផ្ដល់ព័ត៌មានជូនដល់លោកមេភូមិ ជាច្រើនលើកច្រើន សារហើយដែរ តែមិនមានការអើពើនិងជួយសម្រួលនូវសុខទុក្ខ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ៕
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល ខេត្ត (២០២៦-២០២៨)
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល ខេត្ត (២០២៦-២០២៨) និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ នៅទូទាំងខេត្តត្បូងឃ្មុំ ដែលរៀបចំ និងសម្របសម្រួលឡើង ដោយមន្ទីរផែនការខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល (ជាន់ទី២ ផ្នែកខាងលើ នៃមន្ទីរធម្មការ និងសាសនាខេត្ត) នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក-លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើននាក់ផងដែរ។ លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញជូនអង្គវេទិកាជ្រាប មានចំនួន ៣ ចំណុច សំខាន់ៗ ដូចជា ៖ ការធ្វើបទបង្ហាញវេទិការពិគ្រោះយោបល់ស្តីពីការកសាង កម្មវិធីវិនិយោគ បី ឆ្នាំរំកិលខេត្ត(២០២៦-២០២៨), […]
ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារវះកាត់ ១ខ្នង នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុងសួង
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារវះកាត់ សម្ភព និងរោគស្ត្រី មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដោយមានការឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅមន្ទីរពេទ្យបង្អែកក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានសម្តែងការស្វាគម និងបានលើកឡើងពីរបាយការណ៍សង្ខេបរបស់មន្ទីរពេទ្យ ជូនគណៈអភធិបតី និងអង្គពិធីជ្រាប ដោយក្នុងនោះ អគារមន្ទីរពេទ្យថ្មី ១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទំហំ ១៧,៥ម៉ែត្រ x ២៦ម៉ែត្រ មាន ៩បន្ទប់ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត២ ដែលមានផ្នែក សម្ភព, រោគស្ត្រី, វះកាត់តូច-ធំ, ជំងឺទូទៅមនុស្សចាស់-កុមារ, និងសេវាផ្សេងទៀត។ អគារថ្មីនេះ ត្រូវបានជួសជុលកែលម្អរ […]
ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំ សមាជិក-សមាជិកា ស.ស.យ.ក ខេត្ត ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តតេជបារមីសិរីសុខារាម (ហៅវត្តតេជសុវណ្ណភូមិ)
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ (ស.ស.យ.ក) បានដឹកនាំអនុប្រធាន សមាជិក-សមាជិកា អញ្ជើញចូលរួម កាន់បិណ្ឌ និងរាប់បាត្រ វេនទី១ នៅវត្តតេជបារមីសិរីសុខារាម (ហៅវត្តតេជសុវណ្ណភូមិ) ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីឧទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរយុទ្ធជន ដែលពលីក្នុងបុព្វហេតុជាតិមាតុភូមិ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។ តាមតម្រាចារ ជាប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា ដោយក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត ។ ដូចនេះហើយ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ […]
អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិកម្ពុជា
(ត្បូងឃ្មុំ) ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីនិមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តាន នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ គេហដ្ឋាន ឯកឧត្ដម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសប្រារព្ធពិធីបុណ្យ ដ៏មានអត្ថន័យនេះ ព្រះសង្ឃបានសូត្រធម៌ បង្សុកូល ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ […]