ព័ត៌មានជាតិ

រដូវបិតនេសាទត្រូវបានឈ្មួញប្រមូលទិញនិងដឹកជញ្ជូនត្រីតាមទូករៀងរាល់ថ្ងៃយកមកលក់នៅឃុំរំចេក ស្រុកកំពង់សៀម ជំនាញជលផល សម្ងំស្ងៀម….!

ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)៖ប្រភពព័ត៌មានបានឲ្យដឹងថា÷ សកម្មភាពនេសាទត្រីនៅ រដូវបិតនេសាទនៅក្នុងផ្ទៃបឹងពាមជីលាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមជីលាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពដឹកតាមទូកជារៀង រាល់ថ្ងៃដោយមិនខ្ចីខ្លាចញញើត ពីសំណាក់បទបញ្ជារបស់ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទនោះឡើយ តែផ្ទុយទៅវិញ សមត្ថកិច្ចពាក់ព័ន្ឋនិងបឹងពាមជីលាំង អសមត្ថភាព ក្នុងការគ្រប់គ្រង ព្រមទាំងបើកភ្លើងខៀវឲ្យក្រុមនេសាទដែលជាបក្ខពួកចូលនេសាទទៅវិញ។ ប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានទូកនេសាទ ចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ក្នុងឡូតិ៍អភិរក្សជម្រកត្រីពងកូននៅបឹងពាមជីលាំង ចំណែកអ្នកនេសាទមានគ្នាជាច្រើនក្រុម  បានធ្វើសកម្មភាពនេសាទត្រី នៅក្នុងបឹងអភិរក្សពាមជីលាំងហើយ ដឹកតាមទូកកាណូតមកបោះឲ្យឈ្មួញកណ្តាល ដែលឈរជើងចាំទិញនៅ ក្នុងឃុំរំចេក ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ចំណែកឈ្មួញដែលបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជលផល និងប៉ូលិសសេដ្ឋកិច្ច បានដឹកតាមទូក ការណូតជារៀងរាល់ថ្ងៃ។ សកម្មភាព បណ្តែតបណ្តោយឲ្យមាន ការនេសាទ ត្រីដោយខុសច្បាប់នៅ រដូវត្រីពងនេះ ត្រូវបានមហាជនមាន ការសង្ស័យ លោកនាយសង្កាត់រដ្ឋបាលជលផលស្រុកត្បូងឃ្មុំដោយ មិនបានយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាអភិរក្សធនធានមច្ឆាជាតិ និងហាមឃាត់មិនឲ្យមានការនេសាទត្រី នៅរដូវបិតនេសាទដែលជារដូវត្រីពង ដោយខុសច្បាប់ ដែលជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តែផ្ទុយទៅវិញបែរជាមានការនេសាទត្រី នៅរដូវត្រីពងយ៉ាងគគ្រឹកគ្រេងទៅវិញ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាភស្ការៈសើមមាត់សើមករហើយមើលទៅបានជា មិនអាចអនុវត្តតាមតួនាទីបាន។ ប្រភពបានបន្តឲ្យដឹងថា […]

ព័ត៌មានជាតិ

ពលរដ្ឋ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ស្នើសុំអាជ្ញាធរ ជួយដោះស្រាយ ពីបញ្ហាផ្លូវ១ខ្សែរមានប្រវែង២៥០០ម៉ែត្រដែលពិបាកក្នុងការធ្វើដំណើរ

ព្រះវិហារ ៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ស្នើសុំអាជ្ញាធរ ជួយដោះស្រាយឲបានទាន់ពេលវេលា បើមិនដូចនោះទេអាចប្រឈមនិងការដាច់ផ្លូវ ជាក់ជាមិនខាន។ ផ្លូវមួយខ្សែរមានប្រវែង ២៥០០ម៉ែត្រ គិតពីផ្លូវជាតិលេខ៦២ ចូលមកភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទៅដល់អន្លង់វិល ដែលរងការខូចខាតខ្លាំង ជង្ហុកធំ និងទឹកហូរច្រោះដាច់ផ្លូវ ពិបាកក្នុងការធ្វើដំណើរ ជាពិសេស សិស្សសាលា ស្ត្រីមានផ្ទៃពោះ ជនពិការជាដើម។ លោក លោក សុខ ទុង ពិការជើង រស់នៅភូមិអភិវឌ្ឍន៍ តំណាងឲប្រជាពលរដ្ឋ៣០០គ្រួសារខាងលើ បានសុំនុំពរដល់ ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ទីជំនាញពាក់ពន្ធ័ សូមជួយកែសម្រួលជួសជុលផ្លូវ មួយខែ្សរពីផ្លូវជាតិមកដល់អន្លងវិល ដែលពិបាកក្នុងការធ្វើដំណើរ ដោយមានជង្ហុកធំៗ ជាសគ្នាមិនរួច ពេលភ្លៀងធ្លាក់ និងក្រោយភ្លៀងធ្លាក់ ផ្លូវមានសមភាពរអិល ដូល ម៉ូតូ កង់ ជាច្រើននាក់កន្លងមកនេះ ក្នុងនោះ មានស្ដ្រីមានផ្ទៃពោះ សិស្សសាលា ជនពិការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ចំពោះលោកផ្ទាល់បានដួលម៉ូតូដាច់ខ្សែរ របូតជើងពិការ ម្ដងរូចមកហើយ […]

ព័ត៌មានជាតិ

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ាបង្ក្រាបបានក្រុមក្មេងទំនើងប្រដាប់ដោយដាវនឹងកាំបិតចំនួន ៨ នាក់

(ព្រះវិហារ )÷ នៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ កំលាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការបញ្ជាដឹកនាំដោយយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានអោយចុះសហការណ៍សើបអង្កេតករណីក្មេងទំនើងបង្ករអុកឡុកលើមូលដ្ឋានឃុំរមនីយ៍ ស្រុករវៀង ជាក់ស្តែងក្រុមក្មេងទំនើងចំនួន២ក្រុមស្មើនឹង៨នាក់ត្រូវបានឃាត់ខ្លួននឹងដកហូតវត្ថុតាងរួមមានដាវចំនួន១ កាំបិតផ្គាក់ចំនួន១ ដែកទីបជ្រុងចំនួន១ ដំបងឈើជ្រុងចំនួន២។ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់នឹងវាយគ្នាកាលពីថ្ងៃទី១៥នឹង១៧ខែកក្កដាឆ្នាំ២០២៤លើដងផ្លូងជាតិលេខ៦២នឹងនៅភូមិរំចេក ដោយមូលហេតុគុំនុំ។ ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់នឹងវាយគ្នាទៅវិញទៅមកពិតប្រាកដមែន។ហើយក្រុមក្មេងទាំងនេះត្រូវបានកំលាំងជំនាញនាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដើម្បីក៍សាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅអយ្យកាសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕និពន្ធនាយករងសាន ប៊ុនស៊ី

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បាននាំយកកូនឈើប្រណិត ១៦០០ដើម ទៅដាំនៅបរិវេណវត្តហោង

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ រមណីយដ្ឋានធម្មជាតិល្អាងទឹកធ្លាក់ហោង បារមីលោកយាយទេព ដើម្បីអបអរ (រុក្ខទិវា ០៩កក្កដា) ស្ថិតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់។ ក្នុងឱកាសនៃការប្រារព្ធទិវានេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលស្រុក មេឃុំ សិស្សានុសិស្ស កាយរិទ្ធ យុវជនសសយក និងកាកបាទក្រហម លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។ បើតាមលោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានឲ្យមន្ទីរកសិកម្ម រៀបចំកូនឈើប្រណិតចំនួន១៦០០ដើម មាន៦ប្រភេទ រួមមាន៖ ក្រញ៉ូង ធ្នង់ បេង គគីរ ក្ងោក និងឥន្ធនេល ដើម្បីដាំលើផ្ទៃដី ១ហិកតា នៅទីតាំងនេះ ដើម្បីចូលរួម អបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព  ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក​​ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក  ព្រមទាំងអតីតយុទ្ធជនជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹងរងខេត្តមណ្ឌលគិរី។ ឯ​​​​​​​​​កឧត្តម ថង សាវុន​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត មានប្រសាសន៍ថា​ ការប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា គឺដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម បន្ថែមថា ការពលិកម្មប្រដោបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព […]

ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម​ រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាងជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិង […]

ព័ត៌មានជាតិ

ល្បែងសុីសងហ្គេមមាន់ជល់ខុស ច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងភូមិជីមាន់ឃុំក្រែកបើកលេងយ៉ាងរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បានអោយដឹងថា ល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅភូមិ ជីមាន់និងភូមិក្រែកកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងនិងក្មេងៗមិនទាន់គ្រប់អាយុ ចូលលេងប្រភេទហ្គេម រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមមានជល់ខុសច្បាប់ និងល្បែង ជា ច្រើនប្រភេទទៀតដែលបើក អោយ ក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ  គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមមាន់ជល់ដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្ត ត្បូងឃ្មុំទើបមកកាន់តំណែងថ្មី មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំក្រែក បែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំ គ នៃសាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង។ ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ និងដើម្បីជាការបង្ហាញនៅភាពស្និទស្នាលក្នុងនាមជាមហាគ្រួសារតែមួយ ហើយក៏ជាលើកដំបូង សម្រាប់ការបង្ហាញខ្លួនជាអភិបាលខេត្តត្បូងឃ្មុំថ្មីផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាល ទីចាត់ការ សាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ នៃរដ្ឋបាលសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា សូមបងប្អូនធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុង តាមមូលបទ <<ក្រុមគ្រួសារខេត្តត្បូងឃ្មុំតែមួយ>>។គ្រប់មន្ត្រីទាំងអស់ សូមមានការរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើឱ្យមានសាមគ្គីភាព និងភាពរីកចម្រើនសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំយើង។ មួយវិញទៀតនោះ ឯកឧត្តមអភិបាលខេត្ត ក៏ស្នើឱ្យលោកនាយករដ្ឋបាល និងនាយកទីចាត់ការធនធានមនុស្សរៀបចំពិនិត្យ មើលលទ្ធភាពមន្រ្តីជាប់កិច្ចសន្យាចំណុះរដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យមានតម្លាភាពនិងសមភាពរវាងគ្នានិងគ្នា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយឯកឧត្តមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជីកព្រែកជីកហ្វូណនតេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ […]

ព័ត៌មានជាតិ

ក្រោមការបញ្ជាដឹកនាំ ដ៏ម៉ឺងម៉ាត់ ពិសេសការយកចិត្តទុកដាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

(ខេត្ត ព្រះវិហារ )៖ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ក្រោយពីទទួលព៌តមានពីប្រជាពលរដ្ឋថាមានជនមិនស្គាល់អត្តសញ្ញាណបានបើក ទ្វា ចូលលួចយក កុំព្យូទ័រ ១ គ្រឿងនឹងកាបូបស្ពាយចំនួន១កាលពីវេលាម៉ោង៤,៣០ លោក ឧត្ដម សេនីយ៍ទោល សួស សុខ ដារ៉ា ស្នង ការ ដ្ឋាន នគរបាល ខេត្តព្រះ វិហារ បានដាក់ បទបញ្ជា ដល់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ គា បានសហការណ៍ជាមួយកំលាំងជំនាញក្រុងព្រះវិហារ ប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក បានចុះទៅដល់កន្លែងកើតហេតុពិនិត្យនឹងស្រាវជ្រាវព៌តមានជុំវិញកន្លែងកើតហេតុ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ធឿង បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលជាមុខសញ្ញាចាស់(លួចសកម្ម )ដែលយើងបានចាប់ខ្លួនដាក់ពន្ធនាគាចំនួន២លើកមកហើយ។ ក្រោយពីយើងបានធ្វើការសាកសួ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកុព្យុទ័រនឹងកាបូបស្ពាយរបស់ឈ្មោះឈឹម សុថុន នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារកាលពីវេលាម៉ោង៤,៣០ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ពិតប្រាកដមែន […]

ព័ត៌មានជាតិ

រៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប ស ស ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទ

(មណ្ឌលគិរី​)៖ ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ បានឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាពថ្មីៗ និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គមដែលនឹងក្លាយជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប ស ស ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ឋជាច្រើនស្ថាប័ន នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី  នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៤។ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាកម្មវិធីអាទិភាព១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ […]