ព័ត៌មានជាតិ

លោក ឈួន សោភា មេគយចល័តតំបន់៥ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុលរលួយ….!

ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ លោក ឈួន សោភាមេគយចល័ត តំបន់៥ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ គឺជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាព័ត៌មាននានា បានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា នៅឡើយទេ។ ប្រការនេះហើយទើបលោក ឈួន សោភា មានឥទ្ធិពលកាន់តែខ្លាំង ហើយសាងភាពល្បីល្បាញពេញទំហឹងខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំ ចាំជួយដោះស្រាយគ្រប់បញ្ហា។ ប្រភពស្និទ្ធនឹងលោក ឈួន សោភា បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់5 ចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលរបស់លោក​​ ឈួន សោភា មេគយចល័តតំបន់៥។ ដោយហេតុថាលោក ឈួន សោភា មិនដែលបង្ក្រាបឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ​ឬទំនិញខុសច្បាប់យ៉ាងពេញបន្ទុកនោះឡើយ។ ផ្ទុយទៅវិញលោក ឈួន សោភា មានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប […]

ព័ត៌មានជាតិ

លោក ស្រេង វុទ្ធាព្រះរាជអាជ្ញារងដឹកនាំសមត្ថកិច្ចបានប្រើធម៌ក្ដៅចុះឆ្មកចាប់អ្នកញៀនល្បែងបានចំនួន 10 នាក់នៅក្នុងស្រុករវៀង

ខេត្តព្រះវិហារ៖ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោកស្រេងវុទ្ធាព្រះរាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានសហការជាមួយកម្លាំងសមត្ថកិច្ចកម្រិតស្រាលខេត្តក្រោមការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានឆ្មក់ចុះបង្ក្រាបក្រុមស្ត្រីញៀនលេងល្បែងស៊ីសង ខ្នាតធំចំនួន១០នាក់ កាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភ្នំលុង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីញៀនល្បែងចំនួន១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនិងវត្ថុតាងមានដូចជាបៀរចំនួន ៥ហ៊ូ កំរាលលេងល្បែងចំនួន ២កាបូបស្ពាយចំនួន ៣ទូរសព្ទដៃចំនួន ៦គ្រឿង ប្រាក់រៀលចំនួន ៥៦៣០០០០រៀល (ប្រាំលានប្រាំមួយសែនបីម៉ឺនរៀល )អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៥ សន្លឹក អ្នកញៀនល្បែងចំនួន 10 នាក់នេះកំពុងតែបន្តនីតិវិធីបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធី ទៅតាមច្បាប់។   សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃខេត្តព្រះវិហារ តែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ច ក្នុងការបង្ការនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន៕ដោយនិពន្ធនាយករង សាន ប៊ុនស៊ី

ព័ត៌មានជាតិ

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកស្រីប្រធានស្តីទីនាយកដ្ឋាន និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តមណ្ឌលគិរីជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរផែនការខេត្តមណ្ឌលគិរី។ លោកស្រី ប៉ុល វ៉ានី្នដា ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។ លោកស្រីប្រធានមន្ទីរ បានលើកឡើងអំពី (១) ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្តមណ្ឌលគិរី (២) តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរ (៣) លទ្ធផលការងារចាប់ពីខែមករា ឆ្នាំ២០២៤ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ និង(៤) បញ្ហាប្រឈម និងសំណូមពរ។ មានប្រសាសន៍សំណេះសំណាលក្នុងពិធី […]

ព័ត៌មានជាតិ

ការដាក់ ដេញថ្លៃគម្រោងស្ថាបនា សាង សង់ ផ្លូវ ជាសារធារណៈ ឃើញថា  មានភាពប្រក្រតី តម្លាភាព និងប្រជាធិបតេយ្យសុក្រឹតយុត្តិធម៌-

(ខេត្តត្បូងឃ្មុំ)÷ព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ ២០២៤។ នៅសាលាឃុំជាំតាម៉ៅមានបើកកិច្ចការគម្រោង ការ ដាក់អោយដេញ ថ្លៃ ស្ថាបនាសាងសង់ផ្លូវ ជាសាធារណះ តាមនីតិវិធីដែល បានកំណត់ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន ភូមិឃុំសង្កាត់តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហៅកាត់ថា(គជអប)នៅសាលាឃុំជាំតាម៉ៅ មាន១គម្រោង។មានផ្លូវក្រាលគ្រួសធម្មជាតិ គម្រោងដាក់ ឱ្យដេញថ្លៃនេះ យើងឃើញមានការចូលរួមពីលោក អភិបាលរងស្រុកមេមត់មន្ត្រីគាំទ្រ ស្រុក  លោក មេឃុំ ស្មៀន និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។ ការដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវ នេះមានបណ្តាក្រុមហ៊ុនឯកបុគ្គលបាន ដាក់សំណើរដេញថ្លៃចំនួន៥ក្រុមហ៊ុន។ផ្លូវដែលដាក់អោយដេញថ្លៃ.ជាផ្លូវក្រាល គ្រួសក្រហមមាន ប្រវែង០.៤ គ.ម ទទឹង៤ម៉ែត្រកម្រាស គ្រួស១៥០មម.លូមូល១កន្លែងតំលៃប៉ាន់ស្មាន៤២.៥០៩.២០០លានរៀល គត់។ ១-ក្រុមហ៊ុន សៅ លីនដា តម្លៃដាក់ដេញ ថ្លៃ.៤១.០០០.០០០រៀកគត់។ ២-ក្រុមហ៊ុនហួត ឆៃលីន តម្លៃដាក់ដេញ ថ្លៃ.៤១.៤០០.០០០រៀលគត់។ ៣-ក្រុមហ៊ុនភាន សោភ័ណ្ឌ តម្លៃដាក់ ដេញថ្លៃ.៤១.៦០០.០០០រៀលគត់។ ៤-ក្រុមហ៊ុនហោ សុភារី តម្លៃដាក់ដេញ ថ្លៃ៤១.៩៩៩.០០០រៀលគត់។ ៥-ក្រុមហ៊ុនលី ឈួន តម្លៃដាក់ដេញ ថ្លៃ៣៨.០០០.០០០រៀលគត់។ ក្រុមហ៊ុនដេញប្រកួតប្រជែងក្នុងតម្លៃទាបបានទៅលើក្រុមហ៊ុនលី […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១០  ខែសីហា ឆ្នាំ២០២៤​​ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថា្នក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនអ្នកសេ្នហាវិស័យកីឡាជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លើកឡើងថា ការអប់រំកាយ និងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងមានសុខភាពល្អ។​ លោកស្រី អភិបាលរងខេត្ត ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ […]

ព័ត៌មានជាតិ

មន្ត្រីរាជការនិងប្រជាពលរដ្ឋរទូទាំងខេត្តមណ្ឌលគិរីប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ សីហា ២០២៤

(ខេត្តមណ្ឌលគិរី)÷ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ហើយបានកំណត់យកវេលាម៉ោង ៩.៩នាទីព្រឹក ដើម្បីបើកឲ្យដំណើការ ការដ្ឋានព្រែកជីមហ្វូណនតេជោ។ ពិធីបើកការដ្ឋាននោះ ត្រូវបានមន្ត្រីរាជការនិងប្រជាពលរដ្ឋ ទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធីប្រមគ្នានៅម៉ោង ៩.៩នាទីថ្ងែទី៥ខែសីហាឆ្នាំ២០២៤ ហើយតម្រូវនៅតាមទីវត្តអារាមនិងគ្រប់មជ្ឈដ្ឋានត្រូវតែ វាយជួង ទូងស្គរ និងគោះត្រដោកឲ្យបានព្រមៗគ្នាដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋទូទាំងប្រទេសមានការសាទរជាខ្លាំង គំនិតផ្តួចផ្តើមរបស់សម្តេច មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតនៃ ព្រែកជីកហ្វូណនតេជោដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏ធំមហិមាមួយនេះ ដោយបង្ហាញថា កម្ពុជាអាចធ្វើបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន   ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកនិងឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ […]

ព័ត៌មានជាតិ

នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ផ្សាយចេញថ្ងៃទី៦ខែសីហាឆ្នាំ២០២៤ ត្បូងឃ្មុំ÷ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានចូល រួមអបអរសាទរ យ៉ាងក្លាវក្លា និងទូងស្គរជ័យ វាយគ្មួស គោះត្រដោក ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ ត្រង់ចំណុចចាប់ផ្តើមនៃ ព្រែកជីក ពីដងទន្លេមេគង្គ ស្ថិតក្នុង ភូមិព្រែក តាកែវ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ។ ក្នុងនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរង តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ […]

ព័ត៌មានជាតិ

ឈ្មួញញរកស៊ីដឹកទំនិញទាំង តូចទាំងធំ មានចម្ងល់ជាខ្លាំងថា តើគយមានសិទ្ធិឲ្យជនស៊ីវិលដើរយកលុយពីការដឹកជញ្ជូនទំនិញ នៅតាមព្រំដែនគ្រប់ច្រកល្ហរ ដែរឬទេ?

ថ្ងៃទី០៤ខែ សីហា ឆ្នាំ២០២៤ ប្រភពព័ត៌មានបានឲ្យដឹងថា ÷ លោក នូ ស៊ីថា ឡើងកាន់តំណែងជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មក ក្រុមឈ្មួញអាជីវកម្ម បានត្អូញត្អែរថា ពួកគាត់សព្វថ្ងៃនេះពិបាករកស៊ីខ្លាំងណាស់ ដោយសារក្រុមមន្ត្រីក្រោមក្លៀករបស់លោក នូ ស៊ីថា បានដាក់ពង្រាយកម្លាំង មានទាំងជន ស៊ីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនិងតាមច្រករបៀងព្រំដែន ដើរប្រមូលលុយស្រស់ៗ ប្រសេកប្រសាចខ្លះមានវិក័យប័ន និងខ្លះគ្មានវិក័យប័ត្រដោយលេសថាប្រមូលពន្ធចូលរដ្ឋ។ បើទោះប្បីជា មានព័ត៌មានអំពីភាពមិនប្រក្រតីរបៀបដឹកនាំរបស់លោកនូ ស៊ីថា នេះបានលេចឮដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដោយក៏ពុំឃើញមានចំណាត់ការកែប្រែនោះទេ។ ប្រភពផ្ទៃក្នុងខ្សឹបថា ថ្មីៗនេះលោក នូ ស៊ីថា ក្រោយកាន់តំណែងជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជំនួសលោក កើត សុធារ៉ា​ ខណៈលោក នូ ស៊ីថា ឡើងកាន់តំណែងជាអគ្គនាយក រង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ក៏ប៉ុន្តែ បន្ទាប់ពី​ឡើងកាន់តំណែង​ភ្លាម​ លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​ រួមទាំងតាម​ផ្លូវជាតិ​ផងដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ […]

ព័ត៌មានជាតិ

ពលរដ្ឋ យុវជន និងសិស្សានុសិស្សជិត ៨០០នាក់ នៅក្រុង/ស្រុកចំនួន ២ក្នុងខេត្តមណ្ឌលគិរី ទទួលបានការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ពីក្រសួងអធិការកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(មណ្ឌលគិរី)៖ ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស រួមទាំងមន្រ្តីរាជការសរុបជិត ៨០០នាក់ នៅក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច មានប្រសាសន៍ថា«ជាការពិតណាស់ បញ្ហាគ្រឿងញៀននេះ ជាបញ្ហាស្មុគស្មាញជាសកល ជាបញ្ហាដែលលំបាកចាក់ស្រេះ ព្រោះប្រទេសទាំងអស់ក្នុងតំបន់ សម្បីតែប្រទេសមហាអំណាច នៅអឺរ៉ុប នៅបារាំង នៅអាមេរិក ក៏មិនទាន់ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ»។ ជាក់ស្តែង រាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាព ទាំងការអប់រំ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការច្បាប់ បន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំង ដោយការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលថ្មី និងមានឯកឧត្តមសន្តិបណ្ឌិត នេត […]

ព័ត៌មានជាតិ

មានការបើកកិច្ចប្រជុំ ដេញថ្លៃគម្រោងស្ថាបនា សាងសង់ ផ្លូវ ជាសារធារណៈ ឃើញថា  មានភាពប្រក្រតី តម្លាភាព និងប្រជាធិបតេយ្យសុក្រឹតយុត្តិធម៌-

(ខេត្តក្រចេះ)÷ព្រឹកថ្ងៃទី៣១ ខែ កក្កដាឆ្នាំ 2024។នៅសាលាឃុំស្នួល មានបើកគម្រោង ការ ដាក់ អោយដេញ ថ្លៃ ស្ថាបនាសាងសង់ផ្លូវ ជាសាធារណះ តាមនីតិវិធីដែល បានកំណត់ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន ភូមិឃុំសង្កាត់តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហៅកាត់ថា(គជអប)នៅសាលាឃុំស្នួល មាន២គម្រោង។មានផ្លូវបេតុងនិងផ្លូវក្រាលគ្រួសធម្មជាតិ គម្រោងដាក់ ឱ្យដេញថ្លៃនេះ យើងឃើញមានការចូលរួមពីលោក អភិបាលរងស្រុកស្នួល មន្ត្រីគាំទ្រ ស្រុក  លោក មេឃុំ ស្មៀន និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។ ការដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវ នេះមានបណ្តាក្រុមហ៊ុនឯកបុគ្គលបានដាក់សំណើរដេញថ្លៃចំនួន៧ក្រុមហ៊ុន។ផ្លូវដែលដាក់អោយដេញថ្លៃ.ទី១.ជាផ្លូវបេតុងអាមេប្រវែង៥០០.ម ទទឹង៥.៥ម៉ែត្រកម្រាស់១.៥០មម.តំលៃប៉ាន់ស្មាន២៥៩.៩៣៣.៧៦៥.លានរៀល។។។ក្រុមហ៊ុនដេញប្រកួតប្រជែងក្នុងតម្លៃទាបបានទៅលើក្រុមហ៊ុន រឿង ណាក់  ក្នុងតម្លៃ១៧៨.២៥០.០០០.លានរៀលគត់ ។និងទី២.ផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៤.៥គ.មទទឹងខ្នងលើ៥ម.និងដាក់លូ ៤កន្លែង តំលៃប៉ាន់ស្មាន ២៣៥.០៧៥.៣២៣.លានរៀលតំលៃ ដេញ បាន ក្នុងតំលៃទាប.បានទៅលើក្រុមហ៊ុន រឿង ណាក់  ដែលត្រូវលទ្ធកម្មឃុំទទួលយកបាន ក្នុងតំលៃ ២២៥.០០០០០០.ដូច្នេះក្នុងការដេញថ្លៃក្នុងឃុំស្នួលថ្ងៃនេះគឺគណៈកម្មការលទ្ធកម្មឃុំសម្រេចទទួលយកក្រុមហ៊ុន រឿង ណាក់ទាំងពីរគម្រោងតែម្តង ជាអ្នកទទួលសិទ្ធក្នុងការសាងសង់ផ្លូវបេតុងអាមេនិងផ្លូវក្រាលគ្រួសធម្មជាតិ។យើងសង្កេតឃើញថា÷សកម្មភាពការដេញថ្លៃប្រកួតប្រជែងមានភាពប្រក្រតី និងជោគជ័យល្អប្រសើរគ្មានការកែបន្លំនិងមិនមានអំពើពុករលួយ។។ពលរដ្ឋសង្ឃឹមថាក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេនិងផ្លូវក្រាលគ្រួសធម្មជាតិ នេះធ្វើតាម លក្ខណះបច្ចេកទេសនិងមានគុណភាពល្អប្រសើរ៕