ព័ត៌មានជាតិ

តំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតមួយ ដែលភ្ញៀវចាប់ផ្ដើមពេញនិយមទៅទស្សនាកម្សាន្ត

មណ្ឌលគិរី៖ តំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតមួយ ដែលភ្ញៀវចាប់ផ្ដើមពេញនិយមទៅទស្សនាកម្សាន្ត ទាំងភ្ញៀវមកពីបណ្ដារាជធានីខេត្តនានា និងភ្ញៀវទេសចរពីទីរួមខេត្តមណ្ឌលគិរីផ្ទាល់ ព្រោះទីនោះពោពេញទៅដោយសក្ដានុពលធម្មជាតិដ៏សម្បូរបែប បង្កើតជាជម្រើសកម្សាន្តជាច្រើនសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ ។ ជាក់ស្ដែងនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុមរថយន្តOff Roadគោព្រៃមណ្ឌលគិរី បានដឹកនាំក្បួនរថយន្តជាច្រើនគ្រឿងធ្វើដំណើរទៅកម្សាន្ត និងពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី ។ ដំណើរកម្សាន្តឆ្លុះបង្ហាញឲ្យឃើញពីសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញ ជាមួយនិងវិធានការពារសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងល្អពីសំណាក់កងកម្លាំងការពារព្រំដែននៅទីនោះ ។ លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានអំពាវនាវឲ្យអ្នកទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី គួរសាកល្បងមកកម្សាន្តតាមបន្ទាត់ព្រំដែន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រោះតំបន់នេះពោពេញទៅដោយ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងមានជម្រើសសម្រាប់ការកម្សាន្តគួរឲ្យចាប់អារម្មណ៍ ។ លោកបន្តថា ក្នុងដំណើរកម្សាន្តមកកាន់ទីនេះ ភ្ញៀវអាចចូលទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា បន្ទាប់មកបានឆ្លងកាត់តំបន់ទេសចរណ៍ភ្នំណាមលៀរ ដ៏ល្អឯក ដែលជាភ្នំថ្មម៉ាបធំបំផុតរបស់ខេត្តមណ្ឌលគិរី និងស្រស់ស្អាតខ្លាំង ។ មិនតែប៉ុណ្ណោះតាមដងផ្លូវហ៊ុព័ទ្ធទៅដោយធម្មជាតិព្រៃឈើយ៉ាងស្រស់បំព្រង ផ្លូវក្រវ៉ាត់ព្រំដែនមានការស្ថាបនាជាប្រភេទផ្លូវក្រួសក្រហមធំទូលាយ មិនពិបាកធ្វើដំណើរ ដែលធ្វើឲ្យភ្ញៀវទេសចរនឹងប្លែកភ្នែក ប្លែកអារម្មណ៍ ។ ទន្ទឹមនេះដែរចំពោះក្រុមអ្នកទេសចររថយន្តOff Raod ដែលចូលចិត្តបើករថយន្តឆ្លងកាត់ឧបសគ្គ […]

ព័ត៌មានជាតិ

មេគយខេត្តព្រះសីហនុលោក សុំ សុវណ្ណារិទ្ធកាន់តំណែងយូរឆ្នាំកំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុកសប្បាយរីករាយ.ប្រមូល លុយ!

ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ (ខេត្តព្រះសីហនុ)÷ថ្មីៗនេះមាន ប្រភពពីអាជីវករបានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហតាមលំហរសមុទ្រ តើនរណាមិននិយាយថា មេគយខេត្តព្រះសីហនុត្រូវប៉ាន់ជាងគេ? ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិភាព។ដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ ហេតុដូច្នេះហើយបានជាគេនិយាយថាលោក សំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុកំពុងកាក់កបជាចំហ ហើយក៏ជាប្រភពចំណូលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មាននរណាសួរនាំរឿងលោក សំ សុវណ្ណារិទ្ធ នោះទេ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬអំពើពុករលួយជាច្រើនក៏ដោយ។ ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោក សំ សុវណ្ណារិទ្ធ ក៏ដូច ជាលោក ណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នាដូចអណ្ដាតនិងធ្មេញ។ មិនចាំបាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច។រីឯ បញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរស័ព្ទបានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេចវេសពីការទាមទារ ដោយប្រការណាមួយរបស់អស់ លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ។ មាន ន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាង នោះ ។ ថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយ ទាំងលោក ណុប សំអាន ក៏ដូចជាលោក សំ សុវណ្ណារិទ្ធ។ ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរមិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំងនោះត្រូវគេខ្សឹបថា ជិតផុតកាលបរិច្ឆេទប្រើ ប្រាស់ទៀតផង។ […]

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះរិតដឹកជញ្ជូន​ឈើ​ពី​តំបន់ ព្រៃអភិរក្សព្រៃឡង់យ៉ាង​រលូន​មិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!

(ខេត្តក្រចេះ)÷មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះក្នុងការ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ពីព្រោះ​លោកដួង ឆាយសាវុត ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន​ ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​ទាំងនោះឡើយ។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន ខេត្តក្រចេះមួយចំនួន​បាន​ឲ្យ​ដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ ​គិតតែ​ពី​រឿង​ផលប្រយោជន៍លុយពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ ការដែល​មន្ត្រីដែនជំរកបរិស្ថានព្រៃឡង់ប្រចាំ​នៅកំពោតគយធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក សាំង សុខុន ប្រធានដែនជំរកបរិស្ថាន តំបន់ព្រៃឡង់ ។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តក្រចេះបាន​ឲ្យ​ដឹង​ទៀត ថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើពីតំបន់ព្រៃអភិរក្សព្រៃឡង់ព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំ ពង់ធំយ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីដែន ជំរកបរិស្ថានព្រៃឈើ​ ប្រចាំការនៅទីនោះដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់ចូលហោប៉ៅដូច្នេះហើយ​ទើបឈ្មួញឈ្មោះរិតអាចដឹកជញ្ជូនឈើពីតំបន់អភិរក្សព្រៃឡង់ឆ្លងកាត់មកដល់ភូមិបឹងចារឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ។ ចំណែកលោកសាំង សុខុនប្រធាន ដែនជំរកបរិស្ថានព្រៃឡង់ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាង​ពេញបន្ទុក​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា÷ ការដែល​មន្ត្រីដែនជំរកបរិស្ថានព្រៃឡង់ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ រិតនិងបក្សពួក បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោកសាំងសុខុនប្រធានដែនជំរកបរិស្ថានព្រៃឡង់ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ​។ ដូច្នេះ​លោកវ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង បរិស្ថានមិនគួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​បរិស្ថាន […]

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរីនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សខេត្តគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្មស្របតាមលក្ខន្តិកៈនិងបេសកកម្មរបស់រណសិរ្សសាមគ្គី […]

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះឈាងដឹកជញ្ជូន ឈើចេញពីព្រៃជារៀងរាល់ថ្ងៃ យប់ យ៉ាងរលូន រដ្ឋបាលព្រៃឈើ ស្រុកជី ក្រែង លោកហុង ដា គ្មានចំណាត់ការ

ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ (ខេត្តសៀមរាប)÷ ឈ្មោះ ឈាង មេ​ឈ្មួញ​ឈើ​ដ៏សកម្ម ដឹកជញ្ជូនឈើចេញពីទំរីងយកទៅលក់នៅទឹកដីឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តកាលេថង ចំនួន​២គ្រឿង យកទៅស្តុកនៅ​ឃុំកោគធ្លក ស្រុកជីក្រែងជារៀងរាល់ថ្ងៃនៅពេល​យប់ រីឯ​ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀម រាបមិនមានចាត់វិធានការ​បង្ក្រាបឈ្មួញឈ្មោះ ឈាងនោះឡើយបុគ្គល រូបនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាម​រយៈ​រថយន្តកាលេថង ចំនួន​២គ្រឿង យកទៅលក់​នៅ​ក្នុងទឹកដីខេត្តសៀមរាប។ នៅពេល​យប់ រីឯ​លោកហុង ដា រដ្ឋ បាលព្រៃឈើជីក្រែង មិនដែលចាត់វិធានការ​បង្ក្រាបនោះទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​សៀមរាបបាន​លើកឡើងថា​រដ្ឋបាល ព្រៃឈើនៅស្រុកជីក្រែងលោកហុងដា គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ឈាង នៅតែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ឈើមកស្តុកទុកនៅ ភូមិតាភ្ញាឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈើដឹកចេញពី​ចំណុច ទំរីងឆ្លងកាត់ ភូមិព្រៃចំការចូលមកឃុំតាភ្ញាដឹក​តាម​ ប្រភេទ​រថយន្តកាលេថងចំនួន២ គ្រឿង សម្រុក​ដឹក​ជញ្ជួន​យកទៅ​លក់រៀងរាល់ថ្ងៃយប់យ៉ាង​រលូន សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធក្នុង​ខេត្ត​សៀមរាវ រក្សា​ភាព​ស្ងៀមស្ងាត់​។​ ​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​ឈ្មួញ​ឈ្មោះឈាង បាន​ដឹកជញ្ជូន​ឈើ​ប្រភេទ​ឈើ មូល​សកម្មភាព​របស់​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ ដល់​គោលដៅ​យ៉ាង​រលូន​។​ជាក់ស្តែងអ្នកសារព័ត៌មានបានឃើញមន្ត្រីរដ្ឋ ព្រៃឈើក្នុងស្រុកជីក្រែងម្នាក់នៅជួយមើលផ្លូវឲ្យឈ្មួញដឹកឈើទៀតផង ប្រភពបានឲ្យដឹងថាបើនិយាយពីសម […]

ព័ត៌មានជាតិ

លោក មេ ប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទ កាន់តំណែងដុះស្លែ លែងខ្លាចច្បាប់បេីកដៃឲ្យក្រុមឈ្មួញ​ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លង​ដែន​ទៅវៀតណាមយ៉ាងគំហុក ​ទាំងយប់ទាំងថ្ងៃ

ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ (​ស្វាយរៀង) ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​កណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ មក​ពី​បណ្តាល​ខេត្ត​ផ្សេងៗ សម្រុក​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ខូច​ផ្លូវ ឆ្លងដែន​ ទៅវៀតណាម យ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែនប្រសាទ ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​ ​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ និងអេតចាយឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅទៅវៀតណាម បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក​ នាយប៉ុស្តិ៍ច្រកព្រំដែនការពារប្រសាទ និងសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​ ​ក្រុម​ឈ្មួញ​តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័​ ផ្សេងៗ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុច​ភូមិ​កណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តវៀតណាម ចាំសាងទំនិញដឹកជញ្ជូនឆ្លងដែនទៅវៀតណាមយ៉ាងសុខស្រួលបំផុត រីឯ​ នាយ ប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងខេត្តស្វាយរៀង ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​ ​ដូច្នេះហើយ​ទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ […]

ព័ត៌មានជាតិ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រៀបចំពិធីបិទមហោស្រពសិល្បៈ(ចម្រៀងសម័យចាប់ពីទសវត្សរ៍ទី៦០ ដល់បច្ចុប្បន្ន និងម្ហូបអាហារជនជាតិដើមភាគតិចឆ្នាំ២០២៤

(ខេត្តមណ្ឌលគិរី)៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហោស្រពសិល្បៈ(ចម្រៀងសម័យចាប់ពីទសវត្សរ៍ទី៦០ ដល់បច្ចុប្បន្ន និងម្ហូបអាហារជនជាតិដើមភាគតិចឆ្នាំ២០២៤ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជាខេត្ត តំណាងអង្គការដៃគូ វិស័យឯកជន លោកគ្រូ អ្នកគ្រូ បេក្ខជន បេក្ខនារី និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តិទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងមានតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមអនុវត្តការងារទទួលបានជោគជ័យ និងសូមឲ្យបន្តយកចិត្តទុកដាក់អនុវត្តសកម្មភាពការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលនយោបាយជាតិស្ដីពីវប្បធម៌អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយអនុវត្តស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បានផ្តល់អនុសាសន៍ ដល់បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី គឺត្រូវបន្តហ្វឹកហាត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍មហាស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ទៀត […]

ព័ត៌មានជាតិ

ម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងខុសច្បាប់យ៉ាងពពាក់ពពូន

ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ (ខេត្តព្រៃវែង)÷ ម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងខុសច្បាប់យ៉ាងពពាក់ពពូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរ​ចេញចូល​លេង​ល្បែងដោយសេរីភ្នាល់ដាក់លុយ សុីសងខុសច្បាប់ ជល់មាន់ បៀរ អា ប៉ោង យូគី យ៉ាងគគ្រឹក គគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក. ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ អាជ្ញាធរថ្នាក់ ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកអោយក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរចេញចូលលេង ល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនដើម ចមចេញពីល្បែងសុី សងនេះឯង។ ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះលោក សួន សុម៉ាលីន […]

ព័ត៌មានជាតិ

ល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ (ខេត្តកំពត)÷ បើយោងតាមការសម្រេចរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការហាមឃាត់មិនឱ្យមានល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតទោះបីមានការហាមឃាត់ មិនអោយមានល្បែងយ៉ាងណាក្តី ក៏កាស៊ីណូ សុខ គីមម៉េង នៅបន្តធ្វើអាជីវកម្មគ្រប់ប្រភេទ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងនិងជនជាតិវៀតណាមឆ្លងដែនចូលមកលេងល្បែងដោយសេរីខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រ ឬជាការអោយដៃ របស់សមត្ថកិច្ចជំនាញនានាពាក់ពន្ធ័ ទើបបានហ៊ាន និងបន្តអាជីវកម្មបានបែបនេះឬដូចពាក្យចាស់លោក ពោលថាៈ (ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ាន) បញ្ជាក់ កាស៊ីណូ សុខ គីមម៉េង បានផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ បើយោងតាមការសម្រេចប្រការ១ របស់រាជរដ្ឋាភិបាលបានសសេរថាៈ ត្រូវបានកំណត់ទីតាំងជាក់ស្តែង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកំពស់ ការវិនិយោគអោយកាន់តែសម្បូរបែប និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៏ ខេត្តកែប និងកំពត លើកលែងតំបន់ ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក អោយប្រតិបត្តិការកាស៊ីណូជាធម្មតា។ យើងដឹងហើយថា ល្បែងជាដើមចមនៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ […]

ព័ត៌មានជាតិ

ច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗ

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ (ខេត្តបាត់ដំបង)÷ប្រភពព័ត៌មានបាន ឲ្យដឹងថាលោក កត់ ណៃ មេគយច្រកអូររំដួល ដេកសោយសុខជាមួយទំនិញគ្រប់មុខកំពុងតែសំរុកចេញយ៉ាងគគ្រឹកគគ្រេង នៅច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ។ ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗសុីវិល ដែលឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពបានរាយការណ៍ថា […]