ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤
{ខេត្តព្រះវិហារ}÷
ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្ត បានឲ្យដឹងថា÷ បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់តំបន់ព្រៃឡង់ កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងស្រុកជ័យសែនបានឲ្យដឹងថា
ឈ្មួញ នៅតែបន្តសកម្មភាពកាប់ឈើ
ដើម្បីអារច្រៀក ហើយដឹកជញ្ជូនចេញវិញយ៉ាងរលូន។ មួយរយៈចុងក្រោយនេះ បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចព្រៃឡង់ចូលមកភូមិ
ស្រែ ឃុំពុទ្ទ្រា ស្រុកជ័យសែន ខេត្ត
ព្រះវិហារដោយគ្មានមន្ត្រីជំនាញនិង
សមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ
រយៈពេលជាងបួនថ្ងៃចាប់ពីថ្ងៃ១០
ខែមីនាឆ្នាំ២០២៤ ឈ្មួញ សម្រុកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់តាមរថយន្តកន្ត្រៃក្នុងមួយយប់ៗពី១០ទៅ១២គ្រឿង។
ប្រភពបានបន្តឲ្យដឹងថា÷ឈ្មួញឈើដឹកជញ្ជូនចេញយ៉ាងពេញបន្ទុក ឈើទាំងនោះត្រូវបានគេបំពានកាប់ក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស នៅព្រៃ
ឡង់ ហើយដឹកជញ្ជូនចូលទីតាំង
ភូមិស្រែឃុំពុទ្ទ្រា ស្រុកជ័យ សែន
ក្រោយពេលអារច្រៀករួចធ្វើសកម្មភាពដឹកជញ្ជូនចេញយ៉ាងរលូនដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នដែលគិតតែរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រជាពលរដ្ឋក្ក្នុងស្រុកជ័យសែនខេត្ត
ព្រះវិហារ បានរិះគន់ថា ÷ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមិនចាត់វិធាន
ការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលកំពុងកើតឡើងយ៉ាងរាលដាលនៅសស្រុកជ័យសែននោះទេព្រៃឡង់
ជៀសមិនផុតពីសេចក្ដីវិនាសសាប
សូន្យឡើយ។
ប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យឯកឧត្តម
បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកជ័យសែន ជាបន្ទាន់ព្រោះព្រៃអភិរក្ស ព្រៃឡង់ កំពុងរងការបំផ្លាញ
យ៉ាងរាលដាល៕