ថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ (ខេត្តក្រចេះ) ÷ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៧ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានយេីងឲ្យដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិផលឆ្លងកាត់ផ្លូវជាតិលេខ៧Aភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៧Aក្នុង ស្រុក ស្នួលនោះដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដូចជាដំឡូងម៉ី ជា ដើមដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នោះដែរ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោកប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកស្នួលនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិ មានជ័យ ឃុំស្រែចារ ជាបន្ទាន់ ។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា.! ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧A ក្នុងស្រុកស្នួលគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីលោកសាំង […]
Month: January 2025
ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត
(ខេត្តមណ្ឌលគិរី)÷ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ថ្មីៗនេះសមត្ថកិច្ចកម្ពុជា ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ ឯកឧត្តមបន្ថែមទៀតថាសមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុត ក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហា ជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានិងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះ គឺជាអំពើដ៏ស្មោកគ្រោក ដែលបាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។ ឯកឧត្តម បានអំពាវនាវ រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីឱ្យយល់ដឹង […]
លោកនូ សុវណ្ណា ប្រធានជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយនៅ ស្រុកស្នួល ផ្លូវជាតិលេខ ៧បេីកដៃឲ្យរថយន្តធំៗ ដឹកទំនិញលេីសទម្ងន់ទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត…!
ថ្ងៃទី២២ខែមករាឆ្នាំ២០២៥ (ខេត្តក្រចេះ) ÷ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៧ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានយេីងឲ្យដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិផលឆ្លងកាត់ផ្លូវជាតិលេខ៧Aភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៧Aក្នុង ស្រុក ស្នួលនោះដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដូចជាដំឡូងម៉ី ជា ដើមដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នោះដែរ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោកប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកស្នួលនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិ មានជ័យ ឃុំស្រែចារ ជាបន្ទាន់ ។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា.! ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧A ក្នុងស្រុកស្នួលគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីលោកសាំង […]
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
(ខេត្តមណ្ឌលគិរី)÷ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសំដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ត និងសូមធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការសហការរៀបចំឲ្យមានអង្គសន្និបាតឡើងនាពេលនេះ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីធ្វើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងនូវលទ្ធផលការងារ ដែលបានអនុវត្តនៅក្នុង ឆ្នាំ២០២៤ កន្លងមក ធ្វើការត្រួតពិនិត្យលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ឬសំណើ ដំណោះស្រាយផ្សេងៗ និងលើកទិសដៅការងារបន្តរួមគ្នាអនុវត្តនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ សំដៅរួមសហការគ្នាក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារដែលនៅសេសសល់ និងបន្តសហការអនុវត្តការងារថ្មីៗថែមទៀតនៅក្នុងឆ្នាំថ្មីខាងមុខ។ ឯកឧត្តម បញ្ជាក់ថា ដើម្បីជាត្រីវិស័យក្នុងការអនុវត្តការងារឲ្យសម្រេចបានជោគជ័យទៅតាមផែនការ ដែលបានគ្រោងទុក និងចូលរួមចំណែកអនុវត្តឱ្យបានកាន់តែល្អប្រសើរនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ […]
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រ សួងសាធារណៈការណ៍និងដឹកជញ្ជូន គូរដាក់មន្ត្រីជំនាញចុះស៊ើបអង្កេតស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង មិន…. !
ថ្ងៃទី២២ខែមករាឆ្នាំ២០២៥ (ខេត្តកណ្តាល )÷ តាមការបង្ហើបពី មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា. ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការណ៍និងដឹកជញ្ជូន បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៏ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ គឺលោក […]
ប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថ្មីខណៈអតីតប្រធានមន្ទីរចាស់ ទទួលមរណៈភាព:- —
ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរថ្មី នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ឯកឧត្ដមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន អភិបាលស្រុក និងអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអ្នកសារព័ត៌មានជាច្រើនរូបបានចូលរួមជាច្រើននាក់។ បានដំណើរការប្រកាសតែងតាំងលោក ធីន ស៊ីថាច ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំជំនួសលោកប្រធានមន្ទីរចាស់ គឺ លោក ស ស៊ីណា ដែលលោកបានទទួលមរណៈភាព ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់ខ្លួននិងមន្ទីរព័ត៌មានឱ្យបានទូលំទូ លាយ។ល។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស ស៊ី ណាប្រធានមន្ទីរចាស់ […]
អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះតាមដាន ពិនិត្យលោកមុយ បញ្ញរិទ្ធប្រធានគយច្រកទ្វេរភាគ្គីដារ ហៅច្រកដូង៧ដើម មានការរិះគន់ពីអាជីវកររកស៊ីដឹកទំនិញ..!
ថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានពីរអាជីវ កររកស៊ីបានឲ្យដឹងថា÷លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកដារ ហៅច្រកទ្វេរភាគ្គីដូង ៧ដើម មានការរិះគន់ពីប្រជាពលរដ្ឋ និងអាជីវករដឹកទំនិញ ពីវៀតណាម ក៏ដូចប្រជាពលរដ្ឋ រកស៊ីដឹកដំឡូងម៉ី ពីស្រុកខ្មែរយកទៅលក់នៅវៀតណាម តាមច្រកទ្វេរគាគ្គីដារ ហៅដូង7ដើមកំពុង សប្បាយយកលុយពីរក្រុម ឈ្មួញ តូចឈ្មួញ ធំច្រើននាក់នាំ ចូល ទំនិញគេចព័ន្ធ ទំនិញបង់ព័ន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីរវៀតណាមតាមច្រកដារ យ៉ាងរលូន។ ប្រភពចំណូលដ៏ធំរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វេរភាគ្គីដារ ហៅច្រកដូង៧ដើម ឡើងកាន់ដំណែងដុះស្លែរដោយ ហេតុឲ្យទំនិញដែលឈ្មួញទាំងនោះនាំចូលតាមច្រកទ្វេរគាគ្គីដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ បង់ព័ន្ធ មិនគ្រប់ត្រឹមតែ ៦០ ទៅ៧០ ភាគរយតែប៉ុណ្ណុះហើយក្រៅ ពីនេះគឺឈ្មួញបែងចែកផលប្រយោ ជន៍ជាមួយមន្រ្តីគយច្រកព្រំដែន។ ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលផ្សេងៗដូច ជាដំឡូងម៉ីទៅលក់នៅវៀតណាមតាម ច្រកព្រំដែនទ្វេរភាគ្គីដារហៅច្រកដូង ៧ដើម ស្រុកមេមត់ បានឲ្យដឹងថា÷ លោកមុយ បញ្ញារិទ្ធប្រធានការិយា ល័យគយ និងរដ្ឋាករច្រកដូង ៧ដើម យកលុយពីពួកឈ្មួញដឹកទំនិញពីវៀតណាម ដូចជាកៅអីជ័រ កាដុង កាធុនជ័រក៏ដូចទំនិញផ្សេងៗទៀតឲ្យបង់ព័ន្ធខុសពីមេគយមុនៗយកតាម […]
ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការណ៍ និង ដឹកជញ្ជូន គូរពិនិត្យផង ចំពោះលោកស៊ើប សិន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ឡើងកាន់តំណែងថ្មីល្បីខាងប្រែក្លាយជាជញ្ជីងថ្លឹងលុយហើយ …!
ថ្ងៃទី១២ខែមករាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ) ÷ ប្រភពពីឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតធំៗ បន្ទុក លេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងតាមផ្លូវជាតិលេខ៧ ដែលពួក ឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិស្លាបក្តោងឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោកស៊ើប សិន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទើបមកកាន់តំណែងថ្មីឲ្យក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូច ធំដឹកទំនិញ ឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៧ ចំណុចភូមិ ស្លាបក្តោង ឃុំ ជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានធ្វើការរិះគន់ដល់មន្រ្តីដែលប្រចាំការនៅ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៧ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផល ប្រយោជន៍ផ្ទាល់ខ្លួន។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញា ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យ រថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៏បាន។ មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូច ធំ បានបញ្ជាក់បន្ថែមទៀតថា.! សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត […]
ហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី០៧ខែមករាឆ្នាំ២០២៥ (ភ្នំពេញ) ÷ ប្រភពពីប្រជាពលរដ្ឋក៏ដូចអាជីវករ លក់ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា- ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀត កំពុងបើកដំណើរការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ។ ប្រភពបានបន្តថា បុគ្គលដែលហ៊ានបើក ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ដែលកំពុងបើកដំណើរការអោយក្រុមអ្នកញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃនោះ គេនៅមិនទាន់ឃើញកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមក ទប់ស្កាត់និងបង្រ្កាបនោះទេ! ដែលបញ្ហានេះធ្វើអោយមហាជនក៍ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានទទួលលាភ សក្ការៈ ខែ ថ្ងៃ ពីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនេះអស់ហើយទេដឹង?ទើបរក្សាភាពស្ងៀមស្ងាត់ មិនចុះទប់ស្កាត់និងបង្រ្កាបអោយស្របតាមពាក្យស្លោក ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដាក់ចេញអោយថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងកាលពីកន្លងទៅនោះ!ប៉ុន្តែករណីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងពេញបន្ទុកខាងលើនេះធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់ចោរប្លន់ .ចោរគាស់តូប.ចោរគាស់ផ្ទះ.គ្រឿងញៀន និងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង ។ ក្រុមអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់ នៅមូលដ្ឋានខាងលើស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នីតិកាលទី៧ មេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងពេញបន្ទុក ដែលស្ថិតនៅ […]