ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី នាំយកសម្ភារៈរបស់សប្បុរសជន នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំចែកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងក្រុងសែនមនោរម្យ

(មណ្ឌលគិរី)÷នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រួមទាំងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងជាសមាជិកាគាំទ្រ បានដឹកនាំសមាជិកាគាំទ្រ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្លៀកបំពាក់ ដែលបានទទួលពីការបរិច្ចាគ នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ នឹងបន្ថែមនូវសម្ភារៈសិក្សា សម្ភារៈការិយាល័យដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅភូមិពូតាំង សង្កាត់រមនា និងភូមិឡៅការ សង្កាត់សុខដុម ក្នុងក្រុងសែនមនោរម្យ ។ លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលជានិច្ចកាល លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេស ជនចាស់ជរា គ្រួសារក្រីក្រ និងសិស្សានុសិស្ស ដែលកំពុងខ្វះខាត នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ លោកជំទាវ […]

ព័ត៌មានជាតិ

ឈ្មួញឈើដ៏សកម្ម ឈ្មោះ បុល និង បក្ខពួកដឹកជញ្ជូនឈើចេញពីតំបន់ ដែនជម្រកព្រៃសំបូរ ជារៀងរាល់ យប់ យ៉ាងរលូន សមត្ថកិច្ច និងមន្ត្រីជំនាញ គ្មានចំណាត់ការ…!

ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ឈ្មួញឈើល្បីខាងដឹក ជញ្ជូនអនុផលព្រៃឈើឈ្មោះ បុលជា មេ​ឈ្មួញ​ឈើ​ដ៏ សកម្មព្រម ទាំងបក្ខពួកដឹកជញ្ជូន ឈើចេញពី តំបន់ព្រៃ សំបូរ ស្រុកអូរគ្រៀង សែនជ័យ ខេត្ត ក្រចេះ យកទៅលក់នៅទីផ្សារ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឈ្មួញឈើសម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅ​ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក រីឯ​ លោកញ៉ែម វិសាល នាយកដែន ជម្រកសត្វព្រៃសំបូរ និង សមត្ថកិច្ចឈរ ជើងតាមដងផ្លូវមន្ត្រីពាក់ព័ន្ធក្នុង ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះមិនមានចាត់ វិធានការ​ បង្ក្រាបឈ្មួញឈ្មោះបុលនិងបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាម​រយៈ​រថយន្តសាំយុងកែឆ្នៃ យកទៅលក់​នៅ​ក្នុងឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំយ៉ាងរលូន។ រីឯ​លោក សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការ​បង្ក្រាបនោះទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ ក្រចេះបាន​លើកឡើងថា​ សមត្ថកិច្ច និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក អូរគ្រៀងសែនជ័យនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យគ្មាន​ឆន្ទៈ​ ក្នុង​ ការបង្ក្រាប​ បទ ល្មើស​ព្រៃឈើ​នោះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះបុល […]

ព័ត៌មានជាតិ

ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួននៅខេត្តមណ្ឌលគិរីបន្ទាប់ពីធ្វើសកម្មកាប់គ្នានៅខេត្តក្រចេះ ,

(ខេត្តមណ្ឌលគិរី )÷កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់  កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤  នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ  បង្កឡើងដោយជនសង្ស័យចំនួន២នាក់  ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់ខាងលើ បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន០១ដើម, កាំបិតផ្គាក់ចំនួន០១ដើម និងដំបងឈើចំនួន០១ដើម។ជនសង្ស័យពទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ដោយកម្លាំងជំនាញបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិខ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមមាន៖ […]

ព័ត៌មានជាតិ

សិស្សានុសិស្សនៅជនបទដាច់ស្រយាលជាង១ម៉ឺននាក់ ទទួលបានការសិក្សាតាមរយៈអង្គការ UWS

(មណ្ឌលគិរី) ÷សាលារៀនជិត១០០កន្លែង ក្រោមជំនួយរបស់អង្គការUWSកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យសិស្សរស់នៅតាមតំបន់ដាច់ស្រយាលប្រមាណជាង១ម៉ឺននាក់ទទួលបានការសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ។ ថ្មីៗនេះសាលារៀងចំនួន២៦កន្លែងបន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង បានបញ្ចប់គម្រោងសាងសង់ជាផ្លូវការ និងបានរៀបចំពិធីប្រកាសបញ្ចប់គម្រោងនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ។ ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ទី១ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ របស់អង្គការ UWS កម្ពុជា នៅក្នុងសាលារៀលគោលដៅចំនួន ២៦កន្លែង ដែលស្ថិតនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ២ ចែករំលែកអំពីលទ្ធផលការងារ និងវឌ្ឍនភាព របស់សាលារៀន ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា និងទី៣ ពិភាក្សាអំពីការពង្រឹងការចូលរួមរបស់សហគមន៍ […]

ព័ត៌មានជាតិ

ដីព្រៃអភិរក្សព្រៃឡង់សម្បត្តិរបស់រដ្ឋរាប់សិបហិកតាត្រូវបានជនខិលខូច មិនស្គាល់អត្តសញ្ញាណនិងមន្ត្រី បរិស្ថាន ឃុបឃិតគ្នាកាប់។ ទន្ទ្រាន ឈូសឆាយយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន…!

ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ (ខេត្តក្រចេះ)÷យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុកសំបូរ បានឲ្យ:ដឹងថា÷ មានក្រុមជនខិលខូចចូលទៅកាប់និងទន្ទ្រានឈូសឆាយដី ព្រៃក្នុងដែន អភិរក្សព្រៃឡង់ ដែល ជាសម្បត្តិរបស់រដ្ឋ យកមកធ្វើ  កម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចស្រែធ្មី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានបន្តថា ÷ ដីព្រៃ អភិរក្សបរិស្ថានព្រៃឡង់នេះ គឺជាដីគម្របព្រៃ ឈើរបស់រដ្ឋគ្រប់គ្រងដោយបរិស្ថានតែមកដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤ មានជនខិលខូចបាននាំគ្នាមក កាប់ទន្ទ្រានឈូសឆាយយករាប់ សិបហិក តាតែមិនឃើញមានមន្ត្រីបរិស្ថានឬអាជ្ញាធរមានសមត្ថកិច្ចណាមកសួរនាំឡើយប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការបើកដៃពីមន្ត្រីបរិស្ថានដែនព្រៃ ឡង់ទើបអាចជនខិលខូច ទាំងនោះកាប់ទន្ទ្រានឈូសឆាយយកដីព្រៃ អភិរក្សព្រៃឡង់បាន ព្រោះព្រៃឡង់ជាដែនគ្រប់គ្រងរបស់បរិស្ថាន។ ប្រភពបានបន្តឲ្យដឹងទៀតថា -!កន្លង មកប្រជាពលរដ្ឋមិនអាចចូលក្នុង ព្រៃឡង់បានទេដោយមានការហាម ឃាត់ពីពួកមន្ត្រីទាហានបរិស្ថានព្រៃ ឡង់ តែឥឡូវនេះមានជនខិលខូច ចូលកាប់យកដីព្រៃអភិរក្សព្រៃឡង់ រាប់ហិកតាប្រហែលមានការត្រូវ រ៉ូវ ជាមួយមន្ត្រីបរិស្ថាននេះតែម្តងសព្វ ថ្ងៃនេះពួកគាត់មានការព្រួយបារម្ម ព្រោះខ្លាចបាត់បង់ព្រៃឡង់កន្លងមក ពួកគាត់រករបរដងទឹកជ័រ រកវល្លិ៍ធ្លាប់ អាស្រ័យផល និងប្រកបរបរចញ្ចឹម ជីវិតនៅក្នុងព្រៃឡង់ដែលជាសម្បត្តិ របស់រដ្ឋតែឥឡូវនេះជនខិលខូច កំពុងកាប់ទន្ទ្រានឈូសឆាយព្រៃទាំង នោះយកជាកម្មសិទ្ធិ ចំណែក លោកសាំង […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់  ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត

(ខេត្តមណ្ឌលគិរី )÷ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែ​រឹង​មាំលើគ្រប់វិស័យរវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម)​ និងសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់  ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកប្រធាន មន្ទីរវប្បធម៌ ទេសចរណ៍​​ និងកីឡាខេត្តដាក់ឡាក់ លោក  លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលមហាស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លើកឡើងថា​ ការរៀបចំឱ្យមាននូវព្រឹត្តិការ កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌នេះឡើង ក្នុងគោលបំណងដើម្បីចម្រុញ និងពង្រឹងនូវការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ឱ្យកាន់តែមានការរីកចំរើនឈានឡើងជាលំដាប់។ លោកស្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ គឺកើតមានឡើងតាំងពីយូលង់ណាស់មកហើយដោយយោងទៅតាម អនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយក្នុងការពង្រឹងនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីជម្រុញនូវការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចំរើនឈានឡើង។ លោកស្រី […]

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះចែលីន និងបក្ខពួកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្សកែវសីមាយ៉ាងរលូន សមត្ថកិច្ច និងមន្ត្រីជំនាញ គ្មានចំណាត់ការ…!

ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ ឈ្មោះ ចែលីន មេ​ឈ្មួញ​ឈើ​ដ៏សកម្មព្រម ទាំងបក្ខពួក ដឹក ជញ្ជូន ឈើចេញពី តំបន់ព្រៃ អភិរក្ស កែវសីមា យកទៅលក់នៅទីផ្សារក្នុង ប្រទេសវៀតណាមឈ្មួញឈើឈ្មោះ លីនបានបាត់មុខមួយរយះ ប្រហែល ឥឡូវទីផ្សារទិញឈើក្នុងប្រទេសវៀត ណាមត្រូវការ …! ឈ្មួញឈើសម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅ​ប្រទេសវៀតណាមតាមច្រកទ្វេរភាគីប៉ុស្តិ៍នគរបាលជ័យឃ្លាំងរីឯ​ សមត្ថកិច្ចឈរ ជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុង ស្រុក ស្នួល ខេត្តក្រចេះមិនមានចាត់ វិធានការ​ បង្ក្រាបឈ្មួញឈ្មោះចែលីននិបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាម​រយៈ​រថយន្តសាំយុងកែឆ្នៃ យកទៅលក់​នៅ​ក្នុងទីផ្សារប្រទេសវៀតណាម យ៉ាងរលូន។ រីឯ​លោក អៀម សុខលីម មេប៉ុស្តិ៍ នគរបាលព្រំដែនជ័យឃ្លាំងសប្បាយ និងទទួលលាភសក្ការះ មិនចាត់វិធាន ការ​បង្ក្រាបនោះទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ ក្រចេះបាន​លើកឡើងថា​ សមត្ថកិច្ច និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក ស្នួលនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល លោក លន់ ប៊ុនថុល គ្មាន​ឆន្ទៈ​ ក្នុង​ ការបង្ក្រាប​ បទ ល្មើស​ព្រៃឈើ​នោះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះចែលីន និងបក្ខពួកនៅតែ​ […]

ព័ត៌មានជាតិ

មេ​គយ​ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង លោកម៉ឹង ដាវីន និងបក្ខ ពួកឃុបឃិត​ឲ្យ​ឈ្មួញ​តូច ធំបង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី…!

ថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថា..!លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុងប្រមូល​ លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​តូច ធំ បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​និងលោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ .? ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ម៉ឹង ដាវីនបាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គលម៉ឹង ដាវីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៥៥​ភាគរយ […]

ព័ត៌មានជាតិ

លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងក្រុមអាជីវករក្នុងចំណោមបេក្ខជនចំនួន១៦នាក់

(ខេត្តមណ្ឌលគិរី )÷ លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងក្រុមអាជីវករក្នុងចំណោមបេក្ខជនចំនួន១៦នាក់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំការបោះឆ្នោតនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយជោគជ័យ ។លោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តនិងរកឃើញប្រធានលើកទី១អាណត្តិទី១ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា តំណាងសភាពាណិជ្ជកម្មទាំងអស់និងបន្តខិតខំកៀងគរអ្នកវិនិយោគនានា ចូលបណ្តាក់ទុកបើកអាជីវកម្មជួញដូររកស៊ីក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន ។លោកអភិបាលរងខេត្តក៏បានជម្រុញណែនាំដល់ ប្រធាន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់យោបល់ និងព័ត៌មាន ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជូនរដ្ឋបាលខេត្តមណ្ឌលគិរីជាដៃគូចរចារ ពិភាក្សា ផ្តល់យោបល់ ជាមួយរដ្ឋបាលខេត្ត ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងក្នុងប្រទេស និងក្រៅប្រទេស និយាយរួម និងនិយាយដោយឡែក ទាំងក្នុងខេត្ត និងក្រៅខេត្ត។ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានចូលរួមជាអធិបតីក្នុងពិធីខាងលើបានសាទរដល់លោក វឿង ប្រយុទ្ឋ ដែលទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរីអាណត្តិទី១ លើកទី១ និងទទួលបានសេចក្តីទុកចិត្តបោះឆ្នោតពីសមាជិកសភាពាណិជ្ជកម្មខេត្ត ជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី […]