ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនស្ថិតនៅចំណុច ភូមិដំណាក់ កន្តួត ឃុំថ្មីដែលគេសង្ស័យថាមាន ការបើកភ្លើងខៀវពីមន្ត្រីបរិស្ថាន

ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៤ (ខេត្តព្រះវិហារ)÷ រោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិដំ ណាក់កន្តួតឃុំថ្មី ស្រុកគូលែន ខេត្ត ព្រះវិហារ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីបរិស្ថាននិងជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷រោងសិប្បកម្មជាច្រើនកន្លែងក្នុងការគ្រប់គ្រងរបស់បរិស្ថាន មិនដែលចុះបង្ក្រាប ម្ដងណាឡើយទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងទាំងនោះឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជា ច្រើនម៉ែត្រគីប ឈើសន្លឹកជាច្រើន សន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែក ក្រដាសត្រចៀក បែរជាអស់ លោក មន្ត្រីបរិស្ថានអស់លោក មន្ដ្រីជំនាញនិងសមត្ថកិច្ចទាំងនោះធ្វើ មិនដឹងមិនឮទៅវិញ។ ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក វិ  រិ ប្រធាន បរិស្ថាននៅតាកឹង ស្រុកគូលែនក្នុង នាមលោកជាប្រធានបរិស្ថានគ្រប់ គ្រងតំបន់ព្រៃអភិរក្សតាកឹងគួរតែធ្វើ ការចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទ ល្មើសចូលកាប់ព្រៃឈើនិងដឹកជញ្ជូ ន ឈើធ្វើសិប្បកម្មកែច្នៃ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។ ប្រជាពលរដ្ឋសូមសំណូមពរដល់ លោកសុង ច័ន្ទសុជាតិប្រធានមន្ទីរ បរិស្ថានខេត្តព្រះវិហារ មេត្តាជួយធ្វើការចុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃ ជាច្រើនកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋហួសចិត្តនឹងលោកវិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤​

(កំពង់ចាម​):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី​១៧​ ខែឧសភា​​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក​ អាណត្តិទី៤​ នៅ​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​​ឯកឧត្តម​ លោកជំទាវ​ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត​ ព្រមទាំង​អង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម​ សរុប​ជិត​ ៤០០០នាក់​ ។ បន្ទាប់​ពី​ការ​អាន​សុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ នាឱកាសនោះដែរ​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ ​បានថ្លែងនូវគោលនយោបាយសំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ហេីយ​ប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ ដេីម្បី​កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានការ​អភិវឌ្ឍន៍រីកចម្រើន​ឡើង​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា

មណ្ឌលគិរី: នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានអានសារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្មគម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ដែលបានប្រារព្វឡើងនៅព្រឹកនេះ ស្ថិតក្នុងឱកាសដ៏មហានក្ខតឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ថ្លៃថ្លាគម្រប់៧១ព្រះវស្សា យាងចូល ៧២ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំទាំងអស់  […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្ម(បាញ់សម្លាប់)    កេីតហេតុនៅ៖ យប់ថ្ងៃទី១២ ខែ ឧសភា  ឆ្នាំ២០២៤  វេលាម៉ោង ២៣ និង ២០ នាទី 

ខេត្តមណ្ឌលគិរី÷នៅចំណុចក្នុងបន្ទប់ដេកក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង  ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះចំនួន ០២នាក់  ។ ១ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ  មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ស្លាប់)។ ២ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(រងរបួសត្រូវដៃខាងឆ្វេង) បង្កដោយជនសង្ស័យចំនួន ០១នាក់ ១/ឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ម៉ឹង ដាវីនមេ​គយ​ច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងផ្លុងកាត់តំណែងដុះស្លែនិងបក្សពួកឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី?

ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថាលោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ? ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ម៉ឹង ដាវីនបាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គលម៉ឹង ដាវីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌

មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនាពេលនេះ ជាការឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រចំពោះសកម្មភាពមនុស្សធម៌ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គម្រោងដេញថ្លៃផ្លូវឃុំ សង្កាត់មួយ គម្រោង ក្នុងឃុំ ពាមជីលាំងស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ

(ខេត្តត្បូងឃ្មុំ) : នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំ  ពាមជីលាំងមានការ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ សង្កាត់ ដែលមានមួយគម្រោងត្រូវបានមហាជនមើលឃើញថា ជាការឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធម៌ឃុំដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។ សកម្មភាពដែលចូលរួមដេញថ្លៃទាំង នោះគឺ មានក្រុមហ៊ុនចំនួន៥ ១~ក្រុមហ៊ុន សេង កញ្ញា ២~ក្រុមហ៊ុន ថេង នីតា ៣~ក្រុមហ៊ុន ហ៊ួត គីមស័ង ៤~ក្រុមហ៊ុន សុង ស៊ីថាត ៥~ក្រុមហ៊ុន លី ឈួន បានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញ ថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំពាមជីលាំងតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន២ ដែលបាន ចូលដាក់សំណើរដេញថ្លៃ ។តែ ដូចជាដឹងទុំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងការដេញថ្លៃនេះដែរ គេសង្កេតឃើញថាទី១ បានទៅលើ ក្រុមហ៊ុន ឈ្មោះសេង កញ្ញា ដែលមានទឹកប្រាក់១១០០៨០០០០រៀល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4និងបក្ខពួកនៅ សង្កាត់​ កណ្ដោ​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​កំពុងប្រែ​ក្លាយទៅជា​ជជញ្ជីងថ្លឹង​ លុយ​ដោយអាងខ្នងមេជញ្ចឺងទូរទាំងប្រទេស…!

ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៣ (ខេត្ត​កំពង់ស្ពឺ )÷ ប្រភព​ព័ត៌មានពី​ ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ភូមិ​កាប​ទូក សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅ តែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុលេីតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 សង្កាត់​កណ្តា​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នោះដែរ​។​ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុក រលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 សង្កាត់​ កណ្ដោ​ដុំ​ ក្រុង​ច្បារមន និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ក្នុង​សង្កាត់​កណ្ដោ​ដុំ​ ក្រុង​ច្បារមន គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​ម្ចាស់រថយន្ត​ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថប ដាយអីម៉ិនកាសុីណូ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងខុស ច្បាប់យ៉ាងអានាធិបតេយ្យ…!

(ខេត្តតាកែវ):  ក្រុមអ្នកញៀនល្បែង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូ ថប ដាយអីម៉ិន ដែលស្ថិតនៅក្នុងច្រក អន្តរជាតិភ្នំឌិន ស្រុកគិរីវង្ស ខេត្ត តាកែវ ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនខ្ចីអើពើក្នុងការចាត់ វិធានការផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពល រដ្ឋខ្មែរសោះឡើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកគិរីវង្ស បានឲ្យដឹងថា៖កាសុីណូថប ដាយអី ម៉ិនបានបើកឲ្យ ពលរដ្ឋខ្មែរ ចូល លេងល្បែង ស៊ីសង ហើយ ក៏មិន ដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញខេត្តតាកែវចុះ ទៅទប់ស្កាត់ឬហាមឃាត់ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះមិនបានអនុវត្តតាមកិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។ សេក្តីរាយការណ៍ពីពលរដ្ឋខាងលើឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់ឃើញរថយន្ត និងម៉ូតូរបស់ក្រុមអ្នកញៀនល្បែងជនជាតិខ្មែររាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាសុីណូថប ដាយអីម៉ិន ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តតាកែវ ឬមួយថាមាន អំណាចតិចជាងម្ចាស់កាសុីណូក៏ថាបាន។ល។ បើតាមប្រភពឲ្យដឹងថា មានមេការ កាស៊ីណូបានគៀងគរពលរដ្ឋខ្មែរពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងជល់មាន់នៅក្នុងកាសុីណូមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគិរីវង្ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាមប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​​ទាំង​ថ្ងៃ តាមរបៀប​ពុករលួយ !

ថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ {​កំពង់ចាម }÷ ប្រភព​ពី​ក្រុមឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា÷ ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​ លើស​ទម្ងន់​យ៉ាង ណា​ក៏ ដោយ ក៏​ត្រូវតែ​បង់​ លុយ​តាម​ ការ កំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុនិងលើតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម នោះដែរ​។​ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានឲ្យដឹងថា÷ ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុប ឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុក ទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​ មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តត្រើង ចំណុចភូមិខែលជ័យឃុំ អូរស្វាយខេត្តកំពង់ចាមដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ […]