ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

បងប្អូនជីដូនមួយ ដោយសារទំនាស់ដីធ្លីបានយកកំបិតទៅប្រហាទៅលើប្ដីប្រពន្ធ ស្លាប់១នាក់

ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៦:៤៥នាទី មានករណីមនុស្សឃាតគិតទុកជាមុន ផ្តើមចេញពីទំនាស់ដីធ្លី រវាងបងប្អូនជីដូនមួយបង្កើត បណ្តាលឲ្យមនុស្ស ២នាក់រងបួល និង ស្រី្ត ១នាក់ស្លាប់នៅកន្លែងកើតហេតុ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ករណីខាងលើបង្កឡើងដោយជំលោះដីធ្លី ដោយជនបង្កឈ្មោះ ប៉ោយ សៀ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិកររស់នៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានទៅរករឿងជាមួយឈ្មោះលឹម លេន ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរកសិករ និងប្រពន្ធឈ្មោះរ៉េន នឿត អាយុ ៤៨ឆ្នាំ មុខរបរកសិករអ្នកទាំង២ រស់នៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងខណនោះជនបង្កបានទាញកាំបិតធ្វើសកម្មភាពមកលើ ប្ដី-ប្រពន្ធ ខាងលើ បណ្ដាលឲ្យស្ត្រីជាប្រពន្ធ ចំផ្នែកខាងក្រោយខ្នងចំនួន២កាំបិត រហូតដល់ស្លាប់។ ចំណែកប្ដីរងរបួសត្រង់ចំណុចពោះ ផ្នែក ខាងមុខ របួសធ្ងន់បញ្ជូនមកសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយជនបង្ករឈ្មោះ ប៉ោយ សៀ […]

ព័ត៌មានជាតិ

រថយន្តយីឌុប ដឹកឈើចាស់លាយឈើថ្មីខុសច្បាប់១គ្រឿងចេញពីតំបន់ព្រៃព្រះរកា បម្រុងលោតឆ័ត្រឆ្លង ត្រូវកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារបង្ក្រាប

ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ (ខេត្តព្រះវិហារ)៖ រថយន្តយីឌុបដឹក ឈើលាយឈើថ្មីត្រាំទឹកខុសច្បាប់១គ្រឿងចេញពីតំបន់ព្រៃព្រះរកា បម្រុងលោតឆ័ត្រយកទៅចែកចាយតាមខេត្តនានា ត្រូវកម្លាំងសមត្ថកិច្ចនៃខេត្តព្រះវិហារបង្ក្រាប បានកាលពីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយមានការចូលរួមបីសំណាក់ រដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ កម្លាំងស្នងការដ្ឋានខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ បានធ្វើការដកហូតវត្ថុតាងរថយន្តម៉ាកយីឌុប ពណ៌ខៀវ០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ3E-3891 ដឹកឈើមានចំនួនជាច្រើនម៉ែត្រគូប និងទ្វារជាច្រើនវង់ផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តខាងលើមាន ឈ្មោះសាន និងឈ្មោះវ៉ាន់ស៊ី ជាម្ចាស់ឈើ ដែលជាឈ្មួញដុះស្លែប្រចាំខេត្តព្រះវិហារ បានដឹកឈើចេញពីតំបន់ព្រៃព្រះរកា យកមកត្រាំទឹកនៅចំណុចខាងលើ រួចដឹកចែកចាយតាមបណ្ដាខេត្តផ្សេងៗ។ ប្រភពព័ត៌មានបន្តទៀតថា ក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈ្មួញឈើខាងលើមិនសហការជាមួយសមត្ថកិច្ចជំនាញ ទើបបច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅតុលាការដើម្បីមានវិធានការនៅតាមផ្លូវច្បាប់។ប្រភពព័ត៌មានបានបញ្ជាក់ថា ការចាប់រថយន្តដឹកឈើខាងលើ ក៏មានសមត្ថកិច្ចខ្លះមិនពេញចិត្តផងដែរ។ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥នេះថា ក្រោយពេលធ្វើការបង្រ្កាបនឹងរឹបអូសរថយន្តដឹកឈើខុសច្បាប់ខាងលើ យើងបានយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។ប៉ុន្តែរថយន្តខាងលើនោះខូចកំពុងជួសជុលតាមផ្លូវនៅឡើយ  ដូច្នេះចំនួនឈើមានប៉ុន្មាននោះនឹងរាប់នៅពេលក្រោយ៕

ព័ត៌មានជាតិ

ល្បែងស៊ីសងអនឡាញនិងឆ្នោតឡូតូ បើកលេងយ៉ាងរលូននៅបរិវេណផ្សារ ជីបម៉ុងសំណង់១២សង្កាត់ទឹកល្អក់ ខណ្ឌទួកគោក រាជធានីភ្នំពេញ….!

ថ្ងៃទី២០ខែ មិថុនាឆ្នាំ ២០២៥ (ភ្នំពេញ )÷ ពលរដ្ឋលើកឡើងថា .!រាល់ថ្ងៃគេសង្កេតឃើញ  ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រ មូលលុយដោយខុសច្បាប់ពីប្រ ជាពលរដ្ឋ តាមរយៈ  ការដាក់  ពង្រាយ ល្បែ ងអនឡាញបញ្ជល់មាន់និងឆ្នោត ឡូតូតាមទូរទស្សន៍និងលេបថបនៅតាមបណ្ដា ហាងកាហ្វេតាមផ្ទះតាមតារាងបាល់ និងតាមតូបជាដើមក្នុងភូមិសាស្ត្របរិវេណផ្សារជីបម៉ុង សំណង់១២សង្កាត់ទឹកល្អក់ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ជាក់ស្ដែង  នៅផ្សារជីបម៉ុង អ្នកយក ព័ត៌មានយើងបានប្រទះឃើញទីតាំងល្បែងមាន់ជល់ អនឡាញនិងឆ្នោតឡូតូកំពុងតែដំណើរការបានដោយរលូនយ៉ាងអាណាធិបតេយ្យ។ ទីតាំង ស្ថិតនៅផ្សារជីបម៉ុងសំណង់១២ សង្កាត់ទឹកល្អក់ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ កំពុងតែ ដំណើរការដែល មានមេកញ្ច្រែងបានពង្រាយទីតាំងពាស ពេញក្នុងខណ្ឌទួលគោក រាជធានីភ្នំ ពេញ។ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់គេ ឈរជើងសម្រាប់ ចុចស៊ី សងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមក ភ្នាល់ចាក់លុយរាល់ថ្ងៃ ។ គួររំលឹកផងដែរថា អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ តាមរយៈសារជាសម្លេង នារសៀលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ […]

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរពិនិត្យនិងចាត់កំលាំងមន្ត្រីក្រោមឱវាទ មើល មេគយច្រកព្រំដែនបុសមន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ មិនញញើតអ្វីទាំងអស់…!

ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥ (ខេត្តស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័ត និងមេគយច្រកទ្វារព្រំដែនបុសមន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ ដាក់ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ក្នុងខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូច​ធំ​ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​ វៀតណាម រាល់ថ្ងៃ តាមរថយន្ត​ធំៗ​ និង​រថយន្ត​កូរ៉េ រថយន្តសាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់មេគយច្រកនេះ។​ ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក​ គុណ​ ញឹម​ អគ្គនាយករដ្ឋករ.គយកម្ពុជា ពិនិត្យឡើងវិញខ្លះផង កុំឲ្យបុគ្គល មេគយចល័ត និងមេច្រកបុសមន ប្រើកូនចៅចាំអង្គុយយកលុយ ពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ គ្មានចេញវិក័យប័ត្រឲ្យឡើយ។ ​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​បុស​មន​ បានឲ្យដឹង​ទៀត​ថា​ ឈ្មួញ​ធំៗ​ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេចេញពីវៀតណាម ចូលក្នុងខេត្តស្វាយរៀង និងឈ្មួញមក​ពី​បណ្តាល​ខេត្តនានា សម្រុក​ដឹកទំនិញ​ តាម​ច្រក​នេះ​ បាន​ក្លាយទៅជា​ប្រភព​ចំណូលដ៍សំខាន់ របស់ មេគយចល័តនិង​បក្ខពួក​បែងចែក​ផលប្រយោជន៍គ្នាធ្វើ​មាន​ធ្វើ​បាន​ […]

ព័ត៌មានជាតិ

ឃ្លាំងស្តុកទិញឈើសម្រាប់ចែកចាយ តាម ស្រុកនិងបណ្តាខេត្តផ្សេងៗ ប្រ ហែល អត់ច្បាប់ជាច្រើនស្ថិតនៅ ចំណុចភូមិម្កាក់ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ដែលគេសង្ស័យថាមាន ការបើកភ្លើងខៀវពីអ្នកមានអំណាច ក្នុងខេត្ត….!

ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)÷ ឃ្លាំងទិញឈើស្តុកសំ រាប់លក់ចែកចាយតាមស្រុកនិងខេត្ត នានា ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិម្កាក់ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឈ្មួញឈើឈ្មោះ គិន កំពុងតែធ្វើ សកម្មភាពដឹកជញ្ជូនយកទៅចែកចាយតាមតំបន់ផ្សេងៗក្រុងស្រុក និងយកទៅលក់តាមខេត្ត នានា ដូចជាខេត្តព្រៃវែង ខេត្ត ស្វាយរៀង ជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញនិងកងកំលាំង មូលដ្ឋានរាជអាវុធហត្ថស្រុកចុះសួរនាំ ធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថា មានការបើកភ្លើង ខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ឃ្លាំងឈើ របស់ឈ្មួញឈ្មោះគិននៅភូមិខាងលើ មិនដែលឃើញមន្ត្រីជំនាញឬក៏សមត្ថកិច្ចចុះបង្ក្រាប ម្ដងណាឡើយ បែរជា អស់លោក មន្ដ្រី ជំនាញនិងសមត្ថកិច្ចទាំងនោះធ្វើ មិនដឹង មិនឮទៅវិញ។ ប្រជាពលរដ្ឋសម្ដែងការ ហួសចិត្តហើយ លើកឡើងថា ឈើទាំង នោះប្រហែលអ្នកមានអំណាចនៅពីក្រោយ ខ្នងទើបហ៊ានដឹកពីព្រៃចូលឃ្លាំងហើយដឹកចេញពីឃ្លាំងយកទៅ ចែក ចាយបានយ៉ាងរលូន គ្មានរំខាន មន្ត្រី ជំនាញនិងសមត្ឋកិច្ចក្នុងស្រុករាប់ឆ្នាំបែបនេះទៅវិញ។ ប្រជាពលរដ្ឋសូមសំណូមពរដល់ដល់ ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត ត្បូងឃ្មុំ និង […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេមត់ មានការព្រួយ បារម្ភបញ្ហាសុខភាពដោយសារឃ្លាំងទិញជ័រកៅស៊ូស្តុក ធុំក្លិនស្អុយ….!  

ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)÷ប្រជាពលរដ្ឋ រស់នៅភូមិមេមត់ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរស់នៅ ភ័យព្រួយខ្លាច ដោយ សារតែបញ្ហា ប្រឈមចំពោះបរិស្ថានធ្ងន់ធ្ងរ,ក្លិនស្អុយដែលជះចេញពី កន្លែងឃ្លាំងស្តុកទិញជ័យកៅស៊ូ នៅ ក្នុងមូលដ្ឋានរបស់ពួកគាត់អាចប្រឈមនិងការប៉ះពាលដល់សុខភាព ថ្ងៃខាងមុខ។ ចំណែកអាជ្ញាធរមិនមានចំណាត់ការទៅលើ ទីតាំង ទិញជ័រកៅស៊ូ ស្តុកនោះ ឡើយដូចជាមានការបិតបាំង។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងថា: ទី តាំងទិញជ័រកៅស៊ូ ស្តុកចំនួន៤ឃ្លាំងរបស់ពួកឈ្មួញដែលកំពុងទិញស្តុកទុក បានបង្កឲ្យមានបញ្ហាធុំក្លិនស្អុយរំខានការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពួកគាត់បានស្នើររកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ ស្រុក មេមត់ ក៏ប៉ុន្តែរហូតមកដល់ ពេលនេះក្លិននៅតែជះស្អុយតែដដែល បើទោះបីជា ឈ្មួញទាំងនោះមានការសន្យាថារៀប ចំដាក់លូ និង ប្រើថ្នាំ កំចាត់ក្លិនស្អុយ ប៉ុន្តែក្លិននៅតែជះក្លិនស្អុយដដែល។ បើតាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើឲ្យដឹងថា កន្លងមក ម្ចាស់ទី តាំងទិញជ័រកៅស៊ូចំនួន៤កន្លែងស្តុក សន្យាថាមិនឲ្យមានក្លិនស្អុយទៀតទេ ប៉ុន្តែទោះជាមានការព្រមព្រៀងជាមួយអាជ្ញាធរក៏ប៉ុន្តែ បញ្ហាក្លិនជះចេញពីឃ្លាំងទិញជ័រកៅស៊ូស្តុកនៅមាន ផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទីនោះ ជារៀងរាល់ ថ្ងៃដដែល។ ប្រជាពលរដ្ឋនៅទីតាំងទិញជ័រកៅស៊ូ ខាងលើនេះ ដែលព្រួយបារម្ភពីបញ្ហាសុខភាពចំពោះក្មេងៗជាពិសេសស្ត្រីមានផ្ទៃពោះ បាននាំគ្នា ទទូចឲ្យ អាជ្ញាធរ ស្រុក […]

ព័ត៌មានជាតិ

ការដាក់ដេញថ្លៃគម្រោងស្ថាបនា ផ្លូវបេតុងអាមេ១ខ្សែ មានតម្លាភាព និងប្រជាធិបតេយ្យ សុក្រឹតយុតិធម៌

(ខេត្តត្បូងឃ្មុំ)÷ នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ នៅសាលាស្រុកមេមត់មានបើកកិច្ចប្រជុំគម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវមូលនិធិឃុំសង្កាត់ ក្រោមអធិបតីភាព លោក….ស្រេង លី អភិបាលស្រុកមេមត់ លោកគន់សៀងលី អនុប្រធាននាយកទីចាត់ការផែនការ និងវិនិយោគខេត្ត.មេឃុំដារ ជាប្រធានលទ្ធកម្ម ឃុំដា  ស្មៀន និងមន្ត្រីពាន់ព័ន្ធមួយចំនួននិង.អ្នកទទួលការជាច្រើននាក់ និង.អ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗគ្នាជាច្រើនអង្គភាពផងដែរ។កិច្ចប្រជុំបើកគម្រោងសាងសង់ផ្លូវមូលនិធិឃុំដា នៅសាលាស្រុកមេមត់ថ្ងៃនេះ។មានតម្លៃប៉ាន់ស្មាន ១៦០.៣២១.០០០.លានរៀល។សាងសង់ផ្លូវបេតុងអាមេប្រវែង .០.៣០៣គ.ម ទទឹងខ្នងលើ៤ម៉ែត្រកំរាស់.០.១៥ម។  ក្នុងកម្មវិធីទទួលសំណើដាក់ក្នុងប្រអប់ យើងឃើញមានក្រុមហ៊ុនចំនួន 7 ក្រុមហ៊ុនដែលបានដាក់ប៊ីត ក្នុងប្រអប់សំបុត្រ ក្នុងការប្រកួតប្រជែង..ក្រោយពីគណៈកម្មការ បើកស្រោម សំបុត្រទាំង 7ចំលងសរសេរដាក់លើក្តាខៀនរួចមក ជាលទ្ធផលមានក្រុមហ៊ុន 2 ដែលមានតម្លៃប្រកួតប្រជែងទាបជាងគេហើយ ស្មើគ្នា។ទី ១/ឈ្មោះ ភឿន សុ័ណ្ឌ.តំណាងក្រុម ហ៊ុន វេង លាប លេខរៀងទី៤ មកពីខេត្តកណ្តាល តំលៃដេញ.៦០៦០០.០០០រៀល/ទី២/ក្រុមហ៊ុន/ហ៊ន់ សោភា មកពីក្រុមហ៊ុន ហ៊ន់ សោភា លេខរៀង១៧.ខេត្តត្បូងឃ្មុំ។តម្លៃ៦០៦០០.០០០.លានរៀនដូចគ្នា។គណៈកម្មការលទ្ធកម្មក្រោយផ្ទៀងផ្ទាត់ឃើញថាក្រុមហ៊ុនទាំងពីរមានតម្លៃស្មើគ្នា។ដូច្នេះគណៈកម្មការលទ្ធកម្មឃុំតម្រូវធ្វើការដេញថ្លៃម្ដងទៀតតែពីរក្រុមហ៊ុនប៉ណ្ណុះ។ជាលទ្ធផលបានទៅលើកក្រុមហ៊ុន ហ៊ន់ សោ ភា.ក្នុងតម្លៃទឹកប្រាក់៦០.៥៩៩៧០០រៀលគត់។ដូច្នេះគណៈកម្មការប្រកាសលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ន់ សោភា ជាអ្នកទទួលសាងសង់ផ្លូវបេតុងនោះ។សូមបញ្ជាក់ផងដែរថាក្នុងកម្មវិធីនោះលោកអភិបាលស្រុកមេមត់ ស្រេង លី បានកោតសរសើរ។ដល់អ្នកសារព័ត៌មានដែលមក […]

ព័ត៌មានជាតិ

អំពើពុករលួយ របស់ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចឃុំបាក់រទេះ ស្រុកកំពង់សិលា ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.!

ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ (ខេត្តព្រះសីហនុ)÷ ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអោយដឹងថា ចាប់តាំងពីលោក មុឹង យូឡេង ឡើងកាន់តំណែងជាប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុកាលពីថ្មីៗកន្លងទៅបាននឹងកំពុងបណ្ដែតបណ្តោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកកំពង់សិលាបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ របៀបពុករលួយយ៉ាងត្រជាក់ចិត្ត ចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មិនគួរមើលរំលង រក្សាភាពស្ងៀមស្ងាត់។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាម អំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេតព្រះសីហនុ។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បណ្ដោយ ឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់

ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ ត្រូវបន្តពង្រឹងនិងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ព័ន្ធ ក្តាប់ឲ្យបាននិងដោះស្រាយរាល់សំណើសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យរីកចម្រើនបន្ថែមទៀត។ ការណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើសមាជិកសមាជិកាទាំងអស់ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសត្រូវស្រុះស្រួលឯកភាព ប្រកបដោយឆន្ទៈមុតស្រួច បន្តពង្រឹងកិច្ចការងាររចនាសម្ព័ន្ធ ត្រូវមានរបបជីវភាពប្រជុំប្រចាំខែ ដើម្បីដឹងសកម្មភាពអ្វីខ្លះ បានដឹងសំណូមពរពលរដ្ឋដើម្បីដោះស្រាយ។ ឯកឧត្តម បានបន្ថែមថា ចំពោះបញ្ហានៅមូលដ្ឋាន បើអាចដោះស្រាយបានដោះ តែដោះស្រាយមិនបាន សូមផ្តល់ព័ត៌មានមកក្រុមការងារថ្នាក់ខេត្ត គឺនៅចាំជួយគាំទ្រជានិច្ច ព្រមទាំងក្រើនរំលឹកត្រូវតែរក្សាខ្សែក្រវាត់ឲ្យបាន បន្តយកឲ្យសំឡេងគាំទ្រមិនឲ្យមានការថមថយនោះឡើយ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចំពោះអ្នកដែលមិនគាំទ្របក្សប្រជាជនមួយចំនួនតូចនោះ កុំប្រងើយកន្តើយ កុំបោះបង់ ត្រូវបន្តចុះសួរសុខទុក្ខឲ្យដូចសមាជិក ដើម្បីទាញយកសមានចិត្តពួកគាត់ឲ្យងាកមកគាំទ្រ ព្រោះជាពលរដ្ឋកម្ពុជាសុទ្ធសឹងមានឈាមជ័រខ្មែរដូចគ្នា ដែលត្រូវរួមរួមគ្នាបង្ហាញឲ្យយល់ច្បាស់ពីគោលនយោបាយយ៉ាងល្អប្រពៃរបស់គណបក្សប្រជាជនកម្ពុជា៕

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះ គ្រូខឿន កំពុងធ្វើ សកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដែនជំរកសត្វព្រៃ កែវសីមា ដឹករៀងរាល់ថ្ងៃបានយ៉ាងរលូនដូចជាមិនខ្លាចមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចទាល់តែសោះ..?

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ប្រភពពីប្រជាពលរដ្ឋបានដឹងច្បាស់ថា៖ ឈ្មួញឈើ ឈ្មោះ គ្រូខឿន រស់នៅស្រុកស្នួល ខេត្ត ក្រចេះ កំពុង ចរាចរណ៍ ដឹកជញ្ជូន ឈើតាម ឡានប្រភេទមួយបាំងកន្លះ ដឹក ចេញ ពីចំនុចព្រៃ អភិរក្ស ជីវៈចម្រុះដែន ជំរក សត្វព្រៃ កែវសីមា ដឹកជញ្ជូន យកទៅដាក់ផ្ទះរបស់ខ្លួន ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រួច លើកដាក់ឡានមួយបាំងកន្លះបន្តដឹកទៅលក់នៅស្រុកមេមត់ បាន ដោយ រលូន មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធានការទប់ស្កាត់បង្ក្រាបសោះឡេីយ។ ជាក់ស្តែងនៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៥មានសេចក្តីរាយការណ៍មកថា : មានឡានមួយបាំងកន្លះ ពណ៌ខ្មៅចង្កូតស្តាំ១គ្រឿងដែលគេស្គាល់ថាជារបស់ឈ្មួញឈើឈ្មោះគ្រូ ខឿនដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដឹកឆ្លងស្រុកស្នួលដឹកឆ្លងកាត់ មុខ ស្នាក់ ការរដ្ឋបាលព្រៃឈើ ស្រុក ស្នួលយកទៅលក់ នៅ ស្រុកមេមត់ បាន យ៉ាងសុខស្រួល ដោយ មិនមាន អ្នករំខានលោកគ្រូដឹកឈើឡើយក្នុង ការបង្រ្កាបទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញឈរជេីងតាមដងផ្លូវដូចបានជួយសម្រួល ទៅយ៉ាងរលូន។ […]

ព័ត៌មានជាតិ

ប្រជាពរលដ្ឋជិត១ពាន់គ្រួសាររស់នៅ នៅឃុំចុងផ្លាស់​ ស្រុកកែវសីមា ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ដើម្បីបានធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗ

(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា​​​​ខេត្ត មណ្ឌលគិរី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានស្នើសំុកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះក្រោយមានការហាមឃាត់ការធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗដែលនៅសេសសល់តាំងពីជំនាន់ឆ្នាំ៨០ជាង និងដីដែលនៅសេសសល់ពីសហគមន៍រ៉ែមាសចាស់ៗជាច្រើនឆ្នាំមកហើយ។ លោក ស៊ុន គឹមស្រ៊ាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ។ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរ៉ែងរករ៉ែមាសបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម៉្លេះ។ ហើយគំនរដីខ្លះគឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហមន៍នេះត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលិទ្ធភាពចាកចេញទៅរកទទួលទានអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ដើម្បីបានចំណូលខ្លះគ្រាន់ផ្គត់ផ្គង់គ្រួសារ។ លោក ស៊ុន គឹមស្រ៊ាន បានបន្តថា ដើម្បីបានអង្ករច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរ៉ែងរករ៉ែមាសបានបន្តិចបន្តួច ដ្បិតដីសំណល់នេះ ត្រូវបានគេកែច្នៃរួចម្តងទៅហើយ តែជាអកុសលការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមជីវិតគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយអ្នកភូមិខ្លះត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនទៅតុលាការផងដែរ។លោក បន្តទៀតថា បើនៅតែបែបនេះតើពួកគាត់រំពឹងអ្វី ព្រោះជុំវិញភូមិឋានដែលពួកគាត់រស់នៅនេះ សុទ្ធតែដីអភិរក្សសត្វព្រៃនិងដីក្រុមហ៊ុនរ៉ែមាសធំៗ ដូច្នេះហើយពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកតា អ៊ុត សំ​​​ ជាព្រឹទ្ធាចារ្យរស់នៅឃុំចុងផ្លាស់តាំងពីជំនាន់បែកសម័យប៉ុលពត មានប្រសាសន៍ថា អ្នកភូមិរស់នៅទីនេះស្ទើរតែ១០០%ហើយដែលបានអាស្រ័យជីវិតជាមួយរបររ៉ែងរករ៉ែមាស។ លោកតា អះអាងថា ការជួបជុំគ្នាលើកនេះពួកគាត់គ្មានបំណងណាមួយបង្កបាតុភាពដល់ សង្គមឬការឈឺក្បាលដល់អាជ្ញាធរឡើយ ពួកគាត់គ្រាន់តែចង់បានការអនុញ្ញាតពីក្រសួងជំនាញរ៉ែ និងថាមពល […]

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ គួរ បោសសម្អាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងមានការរិះ គន់ពីក្រុមឈ្មួញ…!

ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ (ខេត្តក្រចេះ) ÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិលេខ7 ផ្លូវអាស៊ានលេខ 11 តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ ចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 បានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះ បណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចស្រុកចិត្របុរី ធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​​ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ៗពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ7 ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ ​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោនឡេីយ ។ រីឯមន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត លេខ7 បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ក យក​លុយ​តែប៉ុណ្ណោះ​​ រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​ ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ជញ្ជូនទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា […]

ព័ត៌មានជាតិ

លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥

ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ខេត្តព្រៃវែង៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានីភ្នំពេញបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុក រលួយដាក់ការស្រាវជ្រាវសេុីបអង្កេតអោយ សុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើ ពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយដាក់ពង្រាយកូនចៅនិងជនសុីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាប យកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំបុិចកំប៉ុកដើម្បីស្រង់ដើមហើយនិង ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ប្រភពបន្តអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹកទំនិញនិងពលរដ្ឋរស់ នៅខេត្តព្រៃវែងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូល លុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់ លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជា ដើម។ ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។ ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា […]

ព័ត៌មានជាតិ

បែកធ្លាយអំពើពុករលួយពីលោកមេ ភូមិស្អាត ឃុំស្រែចារឈ្មោះហ៊ុន ព្រាប និងអនុភូមិលោក ខេត លោកដា ល្បីខាងដើរប្រមូលប្រជាជនឲ្យធ្វើប្លង់ ទារ លុយថ្នូរនិងសញ្ញេរ….!

ថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ តើលោក ហ៊ុន ព្រាប ប្រធានភូមិនិង លោកខេត លោកដា មេភូមិ និងអនុ ភូមិស្អាត ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។ ពាក់ព័ន្ធករណីឲ្យប្រជាពលរដ្ឋធ្វើប្លង់ដី ឬមួយលក់ដី គឺដូចជាអា កប្រជារា ស្រ្តពេកហើយ បើតាមពាក្យសំដីប្រជាពលរដ្ឋរស់នៅក្នុងភូមិស្អាតឃុំស្រែចារបានអោយដឹងយ៉ាង ច្បាស់ថានៅក្នុងភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ គឺលោកមេភូមិសញ្ញេរ ឈ្មោះប្លង់ដី គេយកកម្រៃ ៥០ទៅ១០០ដុល្លា ?។ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋរស់នៅក្នុងភូមិស្អាតឃុំស្រែចារបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាក្រោយពីលោកហ៊ុន ព្រាប មេភូមិ និងអនុភូមិដើរហៅឲ្យប្រជាពលរដ្ឋ មកចុះបញ្ជីឈ្មោះ ធ្វើប្លង់ដី ជាកម្ម សិទ្ធស្របច្បាប់ផ្ទាល់ខ្លួន ដែលរាជរដ្ឋាភិបាល ចេញចរាចរណ៍ ណែនាំឲ្យក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់ ឲ្យប្រជាពលរដ្ឋគ្រប់បណ្តាខេត្ត ក្រុងមកចុះបញ្ជីឈ្មោះប្លង់ដី។ ចំណែកឯខេត្តក្រចេះនៅ ភូមិស្អាត ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឯ ណេះ វិញលោកមេភូមិឈ្មោះ ហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ។ ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី អាជ្ញាធរស្រុក/ក្រុង កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំ […]

ព័ត៌មានជាតិ

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំងយប់ទាំងថ្ងៃ ពុករលួយ…..!

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ )÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិលេខ7 ផ្លូវអាស៊ានលេខ 11 តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ ចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 បានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះ បណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចស្រុកចិត្របុរី ធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​​ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ៗពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ7 ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ ​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោនឡេីយ ។ រីឯមន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តលេខ7 បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ក យក​លុយ​តែប៉ុណ្ណោះ​​ រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​ ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ជញ្ជូនទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ […]

ព័ត៌មានជាតិ

អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល

ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]

ព័ត៌មានជាតិ

អភិបាលស្រុកឆែប បញ្ជាកងកម្លាំងបញ្ជាការឯកភាពស្រុក ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិម្លូព្រៃ.ឃុំម្លូព្រៃ.ស្រុកឆែប.ខេត្តព្រះវិហារ

លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក លីង ស៊ីមឡូត ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែង ដែលពុំមានលិខិតអនុញ្ញាតដែលស្ថិតនៅក្នុងចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើចំនួន 93 សន្លឹកស្មើនឹង(ពីម៉ែត្រីគុណប្រាំរយចិតសិបប្រាំបី)។ លោក លីងសុីមឡូ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ បានបញ្ជាក់ប្រាប់ថា ក្រោយពីកិច្ចប្រតិបត្តិការ ចុះបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចហើយ  បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូន យកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរក្សាទុកបណ្ដោះអាសន្ន រង់ចាំការសម្រេច ពីសមត្ថកិច្ចថ្នាក់លើ ចំណែកឯម្ចាស់ឈើ កម្លាំងគណៈបញ្ជាការឯកភាពស្រុកមកំពុងតែតាមរកដើម្បីយកមកដោះស្រាយគ្នាតាមនីតិវិធី៕

ព័ត៌មានជាតិ

ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតដែលមានកាំភ្លើងកំពុងគេចខ្លួន

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។ ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ […]

ព័ត៌មានជាតិ

ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ដើម្បីបំផុសនូវមនសិការពលរដ្ឋឲ្យស្រឡាញ់សិល្បៈវប្បធម៌

(ខេត្តត្បូងឃ្មុំ)ថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវចិត្រ សិល្បៈខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងទិវានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សនិស្សិត សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។ បន្ទាប់ពីការរាំរបាំ និងការសម្ដែងចាប៉ីដងវែង រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជា ក៏ជាឱកាសមួយដ៏មានតម្លៃបំផុត ដើម្បីចូលរួមបំផុសនូវមនសិការស្រលាញ់សិល្បៈ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាន នូវការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ […]

ព័ត៌មានជាតិ

លោក នូ សុវណ្ណាប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 នៅចំណុចភូមិមានជ័យនិង លោកស៊្រី សំអុល មន្ត្រីសាលាខេត្ត ក្រចេះសប្បាយប្រមូលលុយពីឡាន យ៉ីឌុបដឹកលើសទម្ងន់រាប់ពាន់គ្រឿង តាមផ្លូវជាតិលេខ៧A…..!

ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]

ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីជាមួយប្រពន្ធបន្តិច បន្តួចបុរសឈ្មោះរុន ណារ៉ូបានលួច យកកូនទើបកើតបានបីខែនិងលួច យកទូរស័ព្ទម៉ាកiphone12pro លុយចំនួន10ម៉ឺនរៀល-

(ខេត្តរតនគិរី)÷ បុរសឈ្មោះរុន ណារ៉ូ មានស្រុក កំណើតនៅស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ។មកយកប្រពន្ធនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បើតាមសម្តីលោកជួប ចាន់ថននិង ភរិយារបស់គាត់ឈ្មោះខែម សាអែម ត្រូវជាឪពុក ម្តាយក្មេក បាន​រៀបរាប់អោយ​ដឹង​ថា​÷ មុនពេលកើតហេតុបាត់ចៅទើបកើតបានបីខែ នោះឈ្មោះរុន ណារ៉ូបានឈ្លោះប្រ កែកជាមួយកូនស្រីរបស់គាត់ឈ្មោះជួប ស្រីកែវបន្ទាប់ពីឈ្លោះប្រកែកគ្នានៅពេលថ្ងៃ ដល់យប់ប្រហែលម៉ោង1ក៏បាត់កូនប្រសារឈ្មោះរុន ណារ៉ូនិងចៅឈ្មោះរ៉ូ ធារិទ្ធ ដែលទើបកើតបានបីខែនិងទូរស័ព្ទដៃម៉ាកiphone12promaxលុយចំនួន10ម៉ឺនរៀល។ បើតាមសម្តីលោកជួប ចាន់ថនបាន រៀបរាប់ឲ្យដឹងថា កូនរបស់គាត់មិន បានរៀបការរឲ្យពេញច្បាប់នោះទេ លួចស្រឡាញ់គ្នាហើយក៏បានយកគ្នាជាប្តីប្រពន្ធទៅក្រោយមកគាត់ក៏ឲ្យមករស់នៅឯចំការបេះស្វាយចន្ទីដើម្បីរើសយកលុយរៀបចំការទៅតាមប្រពៃ ណី ផ្លូវច្បាប់ស្រាប់តែមកដល់ថ្ងៃទី04 ខែមិនាឆ្នាំ2025មិនឃើញកូនប្រសារ ឈ្មោះរុន ណារ៉ូនិងចៅដែលទើបកើត ឈ្មោះរ៉ូ ធារិទ្ធ ព្រមទាំងទូរស័ព្ទរបស់ កូនស្រីពៅរបស់គាត់និងលុយ10ម៉ឺន រៀលផងដែរ។ លោកជួប ចាន់ថននិងភរិយាឈ្មោះ ខែម សាអែមសំណូមពរសុំឲ្យកូនប្រសារឈ្មោះរុន ណារ៉ូយកចៅឈ្មោះ រ៉ូ ធារិទ្ធនិងទូរស័ព្ទiphene12promaxយកមក វិញ៕

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលបោសសម្អាតមន្ត្រីពុករលួយ លោក នូ សុវណ្ណាប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 នៅចំណុចភូមិមានជ័យនិង លោកស៊្រី សំអុល មន្ត្រីសាលាខេត្ត ក្រចេះប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយទាំងយប់ទាំងថ្ងៃមិនញញេី.ត….!

ថ្ងៃទី០១ខែមីនាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]

ព័ត៌មានជាតិ

លោក ឡា សំអាត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង និងបក្សពួក កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ

ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ ព្រៃវែង៖ លោក ឡា សំអាត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង និងបក្សពួក កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយដោយមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងផងដែរ ទើបក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃុំព្រៃព្នៅហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកជញ្ជូនខ្សាច់ដី.ថ្ម.គ្រួស. ដែក.អុសនិងទំនិញផ្សេងទៀតឆ្លងកាត់ផ្លូវជាតិលេខ ៨ តែង តែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង គាបយកលុយច្រើនៗតាមការកំណត់របស់លោក ឡា សំ អាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ មិនអាចតវាបាន! បើទោះបីរថយន្តដឹកមិនលើសទម្ងន់ក៏ក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះសុំ លុយថ្លៃបាយទឹកនិងកាហ្វេផងដែរវាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម?សួរថាតើពួកមន្ត្រីដែលបំរើការងារទាំងនោះមិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឱ្យដឹងថា លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងនិងដឹកជញ្ជូនខេត្តព្រៃវែងនិងលោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបើកភ្លើងខៀវអោយលោកឡា សំអាត ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ហ៊ានធ្វើអ្វីតាមអំពើចិត្ត។ ប្រភពពីក្រុមមន្ត្រីនៅមន្ទីរដដែលបានបង្ហើប ថា បើគ្មានការឃុបឃិតបើកដៃពីថ្នាក់ដឹកនាំមន្ទីរនោះទេ!ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឃុំព្រៃព្នៅរកវិធីសាស្ត្រគ្រប់បែប យ៉ាងដើម្បីប្រមូលលុយតាមរបៀបអំពើពុករលួយឲ្យបានច្រើនៗពីព្រោះវាជាមុខមាត់របស់ក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិ លេខ៨និងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផង។ ប្រភពដែលស្និទ្ធនឹងលោក ឡា សំអាត បានបង្ហើបប្រាប់ថា ចាប់តាំងពីលោក […]

ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីជាង ៤០នាក់ បានចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ កំពុងត្រូវការឈាមបន្ទាន់

(មណ្ឌលគិរី )÷ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រចាំថ្ងៃ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឆ្លៀតពេល ដើម្បីចូលរួមជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យ ដែលមានតម្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ និងអ្នកជំងឺនានា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងក្រោមឱវ៉ាទ ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងផ្តាំផ្ញើរថា កម្លាំងអាវុធហត្ថមិនត្រឹមតែមានតួនាទីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមនោះទេ កិច្ចការងារមនុស្សធម៌ ការងារសង្គម ក៏ជាភារកិច្ចដ៏សំខាន់របស់មន្ត្រីកម្លាំងអនុវត្តផងដែរ។ ជាក់ស្តែង យោធិនអាវុធហត្ថចំនួន ៤១នាក់ បានស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ឋនាការបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ជាពិសេស នៅថ្ងៃទី១៤កុម្ភៈនេះ ដែលជាទិវានៃសេចក្តីស្រឡាញ់ និងបានសបញ្ជាក់ពីស្មារតីទទួលខុសត្រូវមួយផ្នែក ក្នុងនាមអ្នកការពារ បង្ការ និងសង្គ្រោះ ដែលកម្លាំងអាវុធហត្ថទាំងអស់ បានចំណាយទាំងកម្លាំងកាយចិត្ត ជូនដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត ទុយ ស្រស់ […]

ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ wwf បានរៀបចំយុទ្ឋនាការផ្សព្វផ្សាយ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន»

(ខេត្តមណ្ឌលគិរី) ៖ ដើម្បីភាពល្អស្អាតនៃបរិស្ថាន និងការកាត់បន្ថយផលប៉ះពាល់ពីសំណល់ថង់ប្លាស្ទិក ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ wwf បានរៀបចំយុទ្ឋនាការផ្សព្វផ្សាយ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលប្រារព្ឋឡើងនៅបរិវេណសួនដំរីដែក ក្នុងក្រុងសែនមនោរម្យ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ យើងត្រូវដាក់ចេញ និងកំណត់នូវសកម្មភាពជាក់លាក់ ក្នុងការអនុវត្តការងារឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវជំរុញឱ្យ មានការយកចិត្តទុកដាក់ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តម បន្តថា គ្រប់អ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងអង្គពិធីនាពេលនេះ ជាពិសេស ប្អូនៗ ក្មួយៗ ជាយុវជន សិស្សានុសិស្ស ត្រូវចូលរួមចំណែកយ៉ាងសំខាន់ និងសស្រាក់សស្រាំ តាមរយៈការក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការងារនេះ និងចូលរួមចំណែកអនុវត្តឱ្យបានល្អប្រសើរទាំងអស់គ្នា។ ក្នុងនាមអាជ្ញាធរខេត្ត សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សមានការយល់ដឹងអំពីផលប៉ះពាល់មួយចំនួនទាក់ទង និងសំណល់រឹង និងសំណល់ប្លាស្ទិក ចំពោះសុខភាព និងបរិស្ថាន យល់ដឹងពីការញ៉ែកសំណល់ទៅតាមប្រភេទ និងចូលរួមអនុវត្តបានល្អប្រសើរទាំងអស់គ្នា ដើម្បីកម្ពុជាស្អាត កម្ពុជា គ្មានថង់ប្លាស្ទិក ខ្មែរធ្វើបាន តាមរយៈការប្តេជ្ញាចិត្ត ថ្ងៃនេះ […]

ព័ត៌មានជាតិ

ក្រសួងសាធារការនិងដឹកជញ្ជូនគួរ ចាត់មន្ត្រីថ្នាក់ក្រោមចុះពិនិត្យតាម ដាន លោកនូ សុវណ្ណា ប្រធានជញ្ជីង​ថ្លឹង​រថយន្ត​ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយនៅ ស្រុកស្នួល ផ្លូវជាតិលេខ ៧បេីកដៃឲ្យរថយន្តធំៗ ដឹកទំនិញលេីសទម្ងន់ទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត…!

ថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ (ខេត្តក្រចេះ)  ÷  ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៧ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានយេីងឲ្យដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់​នៅតែអាចធ្វើសកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​ ​ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិផលឆ្លងកាត់​ផ្លូវជាតិ​លេខ​៧Aភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧Aក្នុង ស្រុក ស្នួលនោះដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាង​ថា​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ​ ដូចជាដំឡូងម៉ី ជា ដើមដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិន​ផុត​ពី​បង់លុយ​ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នោះដែរ។ ​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក​ វា ថន អភិបាល​ខេត្ត​ក្រចេះ ក៏ដូចជា​លោក​ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក នូ សុវណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ស្នួលនិង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ មានជ័យ ឃុំស្រែចារ ជាបន្ទាន់ ។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះបានឲ្យដឹងថា.! ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧A ក្នុង​ស្រុក​ស្នួលគាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​លោកសាំង […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត

(ខេត្តមណ្ឌលគិរី)÷ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ថ្មីៗនេះសមត្ថកិច្ចកម្ពុជា ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ ឯកឧត្តមបន្ថែមទៀតថាសមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុត ក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហា ជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានិងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះ គឺជាអំពើដ៏ស្មោកគ្រោក ដែលបាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។ ឯកឧត្តម បានអំពាវនាវ រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីឱ្យយល់ដឹង […]

ព័ត៌មានជាតិ

លោកនូ សុវណ្ណា ប្រធានជញ្ជីង​ថ្លឹង​រថយន្ត​ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយនៅ ស្រុកស្នួល ផ្លូវជាតិលេខ ៧បេីកដៃឲ្យរថយន្តធំៗ ដឹកទំនិញលេីសទម្ងន់ទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត…!

ថ្ងៃទី២២ខែមករាឆ្នាំ២០២៥ (ខេត្តក្រចេះ)  ÷  ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៧ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានយេីងឲ្យដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់​នៅតែអាចធ្វើសកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​ ​ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិផលឆ្លងកាត់​ផ្លូវជាតិ​លេខ​៧Aភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧Aក្នុង ស្រុក ស្នួលនោះដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាង​ថា​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ​ ដូចជាដំឡូងម៉ី ជា ដើមដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិន​ផុត​ពី​បង់លុយ​ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នោះដែរ។ ​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក​ វា ថន អភិបាល​ខេត្ត​ក្រចេះ ក៏ដូចជា​លោក​ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក នូ សុវណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ស្នួលនិង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ មានជ័យ ឃុំស្រែចារ ជាបន្ទាន់ ។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះបានឲ្យដឹងថា.! ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧A ក្នុង​ស្រុក​ស្នួលគាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​លោកសាំង […]

ព័ត៌មានអន្តរជាតិ

License