ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៤
(ខេត្តព្រៃវែង)៖ បែកធ្លាយភាពមិនប្រក្រតីរបស់លោកវរសេនីយ៍ ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើ ពុករលួយប្រើ ដៃជើងរបស់ខ្លួន ឱ្យដើរប្រមូលលុយពីរថយន្តដឹកស្រូវឆ្លងដែនយកទៅលក់នៅប្រ
ទេសវៀតណាមក្នុង១ជើងៗចំនួន ៤០.០០០ រៀលក្នុង១ឡាននិងគាបយកលុយពីជនជាតិវៀត ណាម ដែលចូលមកលេងល្បែងសុីសងនៅកាស៊ីណូក្នុងម្នាក់ៗ ៥០ម៉ឺន ដុង(លុយវៀតណាម) បើកភ្លើងខៀវអោយមេខ្យល់នាំជនជាតិ វៀតណាម ជិៈទូកវាងច្រកទ្វារព្រំដែន ដើម្បីចេញចូលឆ្លងដែន មកលេងល្បែងក្នុងកាស៊ីណូ ដោយពុំមានការត្រួតពិនិត្យលើលិខិតស្នាមឬប៉ាស្ព័រ ឡើយ។
ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើក ដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់ លុយអោយមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រីចំនួន៤០.០០០ រៀល និងបង់ឱ្យបេនចំនួន ១០.០០០រៀល សរុប ១ជើងបង់អស់ ៥០.០០០ រៀល។
ប្រភពអាជីវករដដែលបានបន្តថា÷ មិនមែនតែឡានរបស់គាត់ម្នាក់ឯងនោះទេ ដែលត្រូវបង់លុយឱ្យប៉ូលីសព្រំដែននោះ (ពោលគឺ) អាជីវករជាច្រើនទៀត ក៏ត្រូវបង់លុយឱ្យនគរ បាលច្រកទ្វារព្រំដែន ដូចគ្នាផងដែរដោយគ្មាននរណាម្នាក់អាចគេចផុតពីការបង់លុយនោះឡើយ។
ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់សិបគ្រឿងបានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀត ណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេង។
ប្រភពពីមន្ត្រីក្រោមឱវាទបានលួចបង្ហើបថា លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានប្រើជនស៊ីវិលឈ្មោះ ណាង ឱ្យដើរប្រមូលសេដ្ឋកិច្ចចូលហោប៉ាវ តាមរយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនោះ។
ជាក់ស្ដែង រាល់ថ្ងៃជនជាតិវៀត ណាម ដែលចូលមកលេងល្បែងសុីសងក្នុងកាស៊ីណូនៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់ លុយឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ទើបអាចជិៈទូកឆ្លងដែន វាងច្រកទ្វារព្រំដែនអន្តរជាតិមកលេងល្បែងដោយសេរីបានគឺត្រូវបង់លុយឱ្យ នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងម្នាក់ៗចាប់ពី ៤០ម៉ឺនដុងទៅ៥០ម៉ឺនដុងលុយ វៀតណាម ។
អាជីវករអ្នកដើរទិញស្រូវពីកសិករ រួចដឹកជញ្ជូន មកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី សូមសំណូមពរដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ ទប់ស្កាត់កុំឱ្យមានការយកលុយពីរថយន្តដឹកស្រូវតទៅទៀត និងសូមឱ្យស្រាវជ្រាវពីភាពមិនប្រក្រតី ចំពោះការចេញចូលព្រំដែន រួមនិងការដឹកទំនិញបន្លែ ផ្លែឈើ ត្រីសាច់ ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះដោយមិនបានត្រួតពិនិត្យ៕