ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤

(ត្បូងឃ្មុំ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤ នៃឃុំជីរោទ៍ទី១ ឃុំទន្លេបិទ និងឃុំបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលពិធីនេះធ្វើឡើង បរិវេណដីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ៥ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម វង សូត អនុប្រធានទី ២ នៃរដ្ឋសភា និងឯងឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ […]

ព័ត៌មានជាតិ

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកមេមត់

ថ្ងៃទី០១ខែតុលាឆ្នាំ២០២៥ (ត្បូងឃ្មុំ) ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកមេមត់ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅបរិវេណសាលាស្រុកមេមត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយក-នាយករង ទីចាត់ការជំនាញ នៃរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ស្រេង លី អភិបាលស្រុកមេមត់ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំ ទាំង១៤ ឃុំ អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនរូប ។ លោក ស្រេង […]

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ):ថ្ងៃទី០១ខែតុលាឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អមដំណើរនាឱកាសនោះរួមមានឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។ ការអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនេះ ក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនិងពលរដ្ឋផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់រងគ្រោះទឹកជំនន់ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្នដើម្បីជម្លៀលមកកាន់ទីទួលសុវត្ថិភាព មួយវិញទៀតបងប្អូនពលរដ្ឋដែលរស់នៅលើទីទួល សុវត្ថិភាពទាំង២ទីតាំងក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗផងដែរ។ គួរបញ្ជាក់បន្ថែមថា៖ តាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ ។ សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន […]