ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ បុរស ចំណាស់ម្នាក់ក្ដោបសេដ្ឋកិច្ចម្នាក់ឯង នៅច្រកអន្តរជាតិព្រំដែនមុឺនជ័យ សៀកពាក់សុីវល មិនដឹងតួនាទីខាងណា និយាយជាមួយបងប្អូនអ្នកសារព័ត៌មាន អត់គម្បី !?

  • អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ បុរស
    ចំណាស់ម្នាក់ក្ដោបសេដ្ឋកិច្ចម្នាក់ឯង នៅច្រកអន្តរជាតិព្រំដែនមុឺនជ័យ សៀកពាក់សុីវល មិនដឹងតួនាទីខាងណា និយាយជាមួយបងប្អូនអ្នកសារព័ត៌មាន អត់គម្បី !?
    01/12/2023
    ព្រៃវែង ÷ ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បានឲ្យដឹង​ទៀតថា ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ និង លោក​ មេ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុមឈ្មួញនាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រ​កមុឺនជ័យយ៉ាងគំហុក មិនមានការត្រួតពិនិត្យត្រឹមត្រូវនោះទេ។​
    ​ទំនិញ​ដែល​ឈ្មួញ​ តូច ធំ នាំ​ចូល​តាម​ច្រកអន្តរជាតិព្រំដែន​ម៉ឺន​ជ័យ មានដូចជា ភេសជ្ជៈ​ច្រើន​ប្រភេទ មី គ្រឿង​កំប៉ុង ច្រើន​មុខ នឹង​សំភា​រះ ប្រើប្រាស់អេនិចត្រនិច និង​គ្រឿងសំណង់ ផងដែរ​។
    ​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​ ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ លោក នាយ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ទេីបអ្វីៗប្រព្រឹត្តទៅបាន។​
    ​ប្រភព​ពី​មន្ត្រី​នៅ ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងថា មកដល់ពេលនេះ ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​ដូច​មុន​ដដែល​។
    ​ប្រភព​បាន ឲ្យដឹងទៀតថា ការ​ដែល​ឈ្មួញ ធំៗ​សម្រុក​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ យ៉ាង​ពេញបន្ទុក ក៏​មាន​ការបើក​ដៃ​ពី​សំណាក់​លោក មេ​ប៉ុស្តិ៍​ច្រកព្រំដែន​ម៉ឺន​ជ័យ ផងដែរ​។
    ​ទន្ទឹមនឹងនេះ មេ​គយ​ខេត្តព្រៃវែង បណ្តោយឲ្យ ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​គឺ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។
    ​ប្រភព​ស្និទ្ធ​នឹង ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ប្រព្រឹត្ត​អំពើ​ពុកពុករលួយ កាន់តែខ្លាំងឡេីងៗ ស្រង់ដេីមទេីបបានមុខតំណែង ច្រកនេះ។
    ​ជាក់ស្តែង​បច្ចុប្បន្ន ប្រធានការិយាល័យ​គយ​ច្រក​ម៉ឺន​ជ័យ នៅតែ​បើកដៃ​ឲ្យ​ឈ្ឈ្មួតូច ធំ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។​
    ​ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ តទៅ​ទៀត​ឡើយ ព្រោះ​លោក មេ​គយ​ខេត្តព្រៃវែង កំពុង​បណ្តោយឲ្យ ប្រធានការិយាល័យ​គយ ច្រក​ព្រំដែន​អន្តរជាតិ បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ពេញទំហឹង៕

Leave a Reply

Your email address will not be published.