(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ នៃការបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហេង សំរិន ចក ដែលមានទីតាំងនៅភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំ លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការនៃរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក-ឃុំ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនោះ លោក ញ៉េប សុខជា នាយកសាលាវិទ្យាល័យ ហេង សំរិន ចក បានថ្លែងការស្វាគមន៍ និងបានអានរបាយការណ៍សង្ខេបជម្រាបជូនអង្គពិធីជ្រាប។ លោកនាយក បានគូសបញ្ជាក់អំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលសាលាមានបេក្ខជនសរុប ១៧០នាក់ (ស្រី ១០៥នាក់) ហើយក្នុងនោះ មានបេក្ខជនប្រឡងជាប់ […]

