ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បណ្ដេញមន្ត្រីចំនួន ៥៩ រូប ចេញពីក្របខណ្ឌនគរបាលជាតិ

(រាជធានីភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើសេចក្ដីប្រកាសលេខ ៨៣៦ ប្រ ក របស់ក្រសួងមហាផ្ទៃ ស្ដីពី ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានសម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ មន្ត្រីនគរបាលចំនួន ៥៩ រូប នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តមួយចំនួន នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ នេះ។យោងប្រកាសឱ្យដឹងថា មន្ត្រីនគរបាលដែលត្រូវបានបណ្ដេញចេញទាំងនោះ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.