ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ ខេត្តស្ទឹងត្រែងចំណុចភ្នំកន្ទួត កំពុងតែដំណើការយ៉ាងគគ្រឹកគគ្រេងខៈណៈមានការបើកភ្លើងខៀវអាជ្ញាធរមូលដ្ឋាន….!

ថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៤
(ខេត្តស្ទឹងត្រែង)តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចភ្នំ
កន្ទួត ភូមិម៉ន  ឃុំអន្លង់ជ្រៃ        ស្រុក
ថាឡាបរិវាត់ ខេត្តស្ទឹងត្រែង មានក្រុម
ឈ្មួញធ្វើអាជីវកម្មរករ៉ែមាសយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាច
ញញើតនិងច្បាប់ជាតិបន្តិចសោះ
បច្ចុប្បន្នឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងហើយ មានការយាមយ៉ាងតឹងរឹង ហាក់ដូចជាមានការតឹងតែងជាខ្លាំង ចំពោះការចេញចូលធ្វើដំណើរនៅតំបន់នោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្មភាពគាស់កាយមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។
ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។

ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ឈ្មួញរករ៉ែ ក្នុងខេត្តស្ទឹង
ត្រែង ផងទាន។
(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ
ផ្សាយរបស់គេហទំព័រពលរដ្ឋកម្ពុជា
(Prk-news.com) យើង
ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕មាន តដោយសាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.