ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤
(ខេត្តក្រចេះ)÷
ឈ្មោះ ចែលីន មេឈ្មួញឈើដ៏សកម្មព្រម ទាំងបក្ខពួក ដឹក
ជញ្ជូន ឈើចេញពី តំបន់ព្រៃ អភិរក្ស
កែវសីមា យកទៅលក់នៅទីផ្សារក្នុង
ប្រទេសវៀតណាមឈ្មួញឈើឈ្មោះ
លីនបានបាត់មុខមួយរយះ ប្រហែល
ឥឡូវទីផ្សារទិញឈើក្នុងប្រទេសវៀត
ណាមត្រូវការ …!
ឈ្មួញឈើសម្រុកដឹកជញ្ជួនតាមរថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វេរភាគីប៉ុស្តិ៍នគរបាលជ័យឃ្លាំងរីឯ សមត្ថកិច្ចឈរ ជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុង ស្រុក ស្នួល ខេត្តក្រចេះមិនមានចាត់ វិធានការ
បង្ក្រាបឈ្មួញឈ្មោះចែលីននិបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាមរយៈរថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅក្នុងទីផ្សារប្រទេសវៀតណាម យ៉ាងរលូន។
រីឯលោក អៀម សុខលីម មេប៉ុស្តិ៍
នគរបាលព្រំដែនជ័យឃ្លាំងសប្បាយ
និងទទួលលាភសក្ការះ មិនចាត់វិធាន
ការបង្ក្រាបនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត
ក្រចេះបានលើកឡើងថា សមត្ថកិច្ច
និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក
ស្នួលនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល លោក លន់ ប៊ុនថុល
គ្មានឆន្ទៈ ក្នុង ការបង្ក្រាប បទ ល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះចែលីន
និងបក្ខពួកនៅតែ ធ្វើសកម្មភាព កាប់បំផ្លិចបំផ្លាញ ព្រៃឈើដឹក ជញ្ជូន ឈើ
យកលក់យ៉ាងសេរី។
ប្រភពពីប្រជាពលរដ្ឋបានឲ្យ ដឹងថា
ឈើដឹកចេញពីតំបន់ ព្រៃអភិរក្ស កែវ
សីមា ដែលមានឡាន សាំយុងតែឆ្នៃ
ដឹកឈើប្រភេទលេខ១ សម្រុកដឹកជញ្ជួនយក ទៅលក់ នៅទីផ្សារ វៀត
ណាម យ៉ាងរលូនសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងស្រុកស្នួល រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយឈ្មួញឈ្មោះ ចែលីន និងបក្ខពួកបាន
ដឹកជញ្ជូនឈើប្រភេទឈើ ស្រឡៅ
មូលប្រវ៉ែងជាង២ម៉ែត្រនិងឈើឡាំង
ឡាំងជ្រុងៗ សកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅ ដល់គោលដៅយ៉ាងរលូន។
ប្រភពបានឲ្យដឹងថា.!បើនិយាយពីសមត្ថកិច្ចតាមដងផ្លូវជាច្រើនកន្លែងមិនដែលបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋមានការរិះគន់ថា.!លោក
អៀម សុខលីម មេប៉ុស្តិ៍នគរបាលច្រក
ជ័យឃ្លាំងសម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងត្រជាក់ចិត្ត។
ប្រភពបានឲ្យដឹងថា.ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅ
ប្រទេសវៀតណាម យ៉ាង គឃ្លើននៅពេលនេះគឺឈ្មួញឈ្មោចែ លីន ប្រហែលជាមាន ខ្នងបង្អែកនៅពីក្រោយខ្នង។
ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋ ក្នុង ខេត្តក្រចេះ សំណូមពរអំពាវនាវដល់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត
ក្រចេះនិងលោកឧត្តមសេនីយ៍ត្រី
សាក់ សារ៉ាង មេបញ្ជាការកងរាជអា
វុធហត្ថខេត្តក្រចេះ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាស
ជាក់ជាពុំខាន់៕