ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤
(ខេត្តក្រចេះ)÷យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុកសំបូរ បានឲ្យ:ដឹងថា÷
មានក្រុមជនខិលខូចចូលទៅកាប់និងទន្ទ្រានឈូសឆាយដី ព្រៃក្នុងដែន
អភិរក្សព្រៃឡង់ ដែល ជាសម្បត្តិរបស់រដ្ឋ យកមកធ្វើ កម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចស្រែធ្មី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពបានបន្តថា ÷ ដីព្រៃ អភិរក្សបរិស្ថានព្រៃឡង់នេះ គឺជាដីគម្របព្រៃ
ឈើរបស់រដ្ឋគ្រប់គ្រងដោយបរិស្ថានតែមកដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤
មានជនខិលខូចបាននាំគ្នាមក កាប់ទន្ទ្រានឈូសឆាយយករាប់ សិបហិក
តាតែមិនឃើញមានមន្ត្រីបរិស្ថានឬអាជ្ញាធរមានសមត្ថកិច្ចណាមកសួរនាំឡើយប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការបើកដៃពីមន្ត្រីបរិស្ថានដែនព្រៃ ឡង់ទើបអាចជនខិលខូច ទាំងនោះកាប់ទន្ទ្រានឈូសឆាយយកដីព្រៃ
អភិរក្សព្រៃឡង់បាន ព្រោះព្រៃឡង់ជាដែនគ្រប់គ្រងរបស់បរិស្ថាន។
ប្រភពបានបន្តឲ្យដឹងទៀតថា -!កន្លង
មកប្រជាពលរដ្ឋមិនអាចចូលក្នុង
ព្រៃឡង់បានទេដោយមានការហាម
ឃាត់ពីពួកមន្ត្រីទាហានបរិស្ថានព្រៃ
ឡង់ តែឥឡូវនេះមានជនខិលខូច
ចូលកាប់យកដីព្រៃអភិរក្សព្រៃឡង់
រាប់ហិកតាប្រហែលមានការត្រូវ រ៉ូវ
ជាមួយមន្ត្រីបរិស្ថាននេះតែម្តងសព្វ
ថ្ងៃនេះពួកគាត់មានការព្រួយបារម្ម
ព្រោះខ្លាចបាត់បង់ព្រៃឡង់កន្លងមក
ពួកគាត់រករបរដងទឹកជ័រ រកវល្លិ៍ធ្លាប់
អាស្រ័យផល និងប្រកបរបរចញ្ចឹម
ជីវិតនៅក្នុងព្រៃឡង់ដែលជាសម្បត្តិ
របស់រដ្ឋតែឥឡូវនេះជនខិលខូច
កំពុងកាប់ទន្ទ្រានឈូសឆាយព្រៃទាំង
នោះយកជាកម្មសិទ្ធិ ចំណែក លោកសាំង សុ ខននាយក ដែនជម្រកព្រៃឡង់និងអាជ្ញាធរពាក់ព័ន្ធមិនអើពើរទាល់តែសោះប្រភពបានបន្តថា:! ដីព្រៃឡង់ដែលជាសម្បត្តិរបស់រដ្ឋនៅក្នុងខេត្តក្រចេះសម្បូរទៅដោយធនធានធម្មជាតិចម្រុះនិងជាកន្លែងជម្រកសត្វគ្រប់ប្រភេទដែលរស់នៅទីនោះជាច្រើនបន្តពូជកូនផងដែរ។
បើតាមប្រភពបានបន្តឲ្យដឹងថា=ជន
ខិលខូចដែលឈូសឆាយដីព្រៃរបស់
រដ្ឋយកមកធ្វើកម្មសិទ្ធិទាំងនោះគេសង្ស័យថាមានអ្នកកាសែតត្បែងអាយ
ម្នាក់ចាំមើលផ្លូវឡេមឡឺមជួយដល់
ក្រុមឈ្មួញឈូសឆាយដីព្រៃរបស់រដ្ឋកន្លងមកប្រជាពលរដ្ឋរិះគន់ថាមិន
ដែលឃើញមានជំនាញនិងសតម្ថកិច្ច
ណាចុះពិនិត្យនិងបង្ក្រាមឡើយ។
អង្គភាពយើងខ្ញុំមិនអាចទំនាក់ទំនង
លោក ឆាយ ដួងសាវុធប្រធានមន្ទីរ
បរិស្ថានខេត្ត បានទេ ទូរស័ព្ទ ក្រៅតំបន់សេវា។
ប្រជាពលរដ្ឋសំណូមពរដល់
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋ
មន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កំលាំងចុះពិនិត្យដែនជម្រកព្រៃឡង់
ក្នុងខេត្តក្រចេះផងទាន៕មានត