ថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ
ដឹងថា..!លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងប្រមូល
លុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញតូច ធំ បង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .និងលោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ .?
ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ម៉ឹង ដាវីនបានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។
ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។
មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គលម៉ឹង ដាវីន កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។
ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៥៥ភាគរយ ទៅ៦០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។
ការប្រព្រឹត្តអំពើពុករលួយនៃលោក ម៉ឹង ដាវីន ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីដឹក
ទំនិញតាមឡានសាំយ៉ុង និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លង
កាត់តាមច្រកនេះទៅតាមការបង្គាប
បញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។
ក្រុមឈ្មួញ និងអាជីវករតូចតាចដែលរកស៊ីដឹកជញ្ជូនទំនិញចេញចូលតាមច្រកទ្វារនេះបានឲ្យដឹងថា មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញចូលតាមច្រកទ្វារមួយនេះទេ គឺមានទាំងការបើកដៃឲ្យក្រុមឈ្មួញដឹកតំឡូងម៉ីឆ្លងដែនយកទៅ
យួនថែមទៀតផង ហើយឈ្មួញ មានការឃុបឃិតជាមួយមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ លោក ម៉ឹង ដាវីនទេីបអ្វីៗប្រព្រឹត្តដោយរលូន៕មានត