ព័ត៌មានជាតិ

ឈ្មួញឈើដ៏សកម្ម ឈ្មោះ បុល និង បក្ខពួកដឹកជញ្ជូនឈើចេញពីតំបន់ ដែនជម្រកព្រៃសំបូរ ជារៀងរាល់ យប់ យ៉ាងរលូន សមត្ថកិច្ច និងមន្ត្រីជំនាញ គ្មានចំណាត់ការ…!

ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤
(ខេត្តក្រចេះ)÷ឈ្មួញឈើល្បីខាងដឹក
ជញ្ជូនអនុផលព្រៃឈើឈ្មោះ បុលជា
មេ​ឈ្មួញ​ឈើ​ដ៏ សកម្មព្រម ទាំងបក្ខពួកដឹកជញ្ជូន ឈើចេញពី តំបន់ព្រៃ សំបូរ ស្រុកអូរគ្រៀង សែនជ័យ
ខេត្ត ក្រចេះ យកទៅលក់នៅទីផ្សារ
ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឈ្មួញឈើសម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅ​
ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក
រីឯ​ លោកញ៉ែម វិសាល នាយកដែន
ជម្រកសត្វព្រៃសំបូរ និង សមត្ថកិច្ចឈរ ជើងតាមដងផ្លូវមន្ត្រីពាក់ព័ន្ធក្នុង ស្រុក អូរគ្រៀងសែនជ័យ
ខេត្តក្រចេះមិនមានចាត់ វិធានការ​
បង្ក្រាបឈ្មួញឈ្មោះបុលនិងបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាម​រយៈ​រថយន្តសាំយុងកែឆ្នៃ យកទៅលក់​នៅ​ក្នុងឃុំកណ្តោលជ្រុំ ស្រុក
ពញាក្រែក ខេត្តត្បូងឃ្មុំយ៉ាងរលូន។
រីឯ​លោក សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការ​បង្ក្រាបនោះទេ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​
ក្រចេះបាន​លើកឡើងថា​ សមត្ថកិច្ច
និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក
អូរគ្រៀងសែនជ័យនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យគ្មាន​ឆន្ទៈ​ ក្នុង​ ការបង្ក្រាប​ បទ ល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះបុល
និងបក្ខពួកនៅតែ​ ធ្វើ​សកម្មភាព​ ដឹកជញ្ជូន ឈើយកលក់យ៉ាងសេរី។
ប្រភពពីប្រជាពលរដ្ឋបានឲ្យ ដឹងថា
ឈើដឹកចេញពី​តំបន់សត្វព្រៃសំបូរ
ស្រុកអូរគ្រៀងសែនជ័យដែលមានឡាន សាំយុងតែឆ្នៃដឹកឈើប្រភេទលេខ១ឈើគ្រឿងផ្ទះ សម្រុក​ដឹក​ជញ្ជួន​យក ទៅ​លក់ នៅក្នុងឃុំកណ្តោ
លជ្រុំ ស្រុកពញាក្រែកយ៉ាង​រលូនសមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធក្នុង​ស្រុកអូរ គ្រៀងសែនជ័យរក្សា​ភាព​ស្ងៀមស្ងាត់​
​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្សសត្វព្រៃ
សំបូរ ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​ឈ្មួញ​ឈើដ៏សកម្ម
ឈ្មោះ បុលនិងបក្ខពួកបាន​
ដឹកជញ្ជូន​ឈើ​ប្រភេទ​ឈើ ស្រឡៅ
ឈើគ្រឿងផ្ទះនិងឈើសរសរផ្ទះ
ឡាំងជ្រុងៗ សកម្មភាព​របស់​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ ដល់​គោលដៅ​យ៉ាង​រលូន​។​

ប្រភពបានឲ្យដឹងថា.!បើនិយាយពីសមត្ថកិច្ចតាមដងផ្លូវជាច្រើនកន្លែងមិនដែលបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋមានការរិះគន់​ថា.!លោក
សាក់ សារ៉ាង មេបញ្ជាការកងរាជអា
វុធហត្ថខេត្តក្រចេះសម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​ត្រជាក់ចិត្ត​។​

​ប្រភព​បានឲ្យដឹងថា.ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់នៅ
ក្នុងខេត្តត្បូងឃ្មុំ យ៉ាង​ គឃ្លើន​នៅ
ពេលនេះ​គឺ​ឈ្មួញ​ឈ្មោះបុលប្រហែល
ជាមាន ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង​។​

​ប្រជា​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង ខេត្តក្រចេះ សំណូមពរអំពាវនាវ​ដល់ ឯកឧត្តម នាយឧត្តមសេនីយ៍
សៅ សុខា អគ្គមេបញ្ជាការរងកងយោ
ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ
អាវុធហត្ថលើផ្ទៃប្រទេស មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​ជាក់​ជា​ពុំខាន់​៕

Leave a Reply

Your email address will not be published.