(ត្បូងឃ្មុំ) ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីនិមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តាន នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ គេហដ្ឋាន ឯកឧត្ដម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសប្រារព្ធពិធីបុណ្យ ដ៏មានអត្ថន័យនេះ ព្រះសង្ឃបានសូត្រធម៌ បង្សុកូល ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ […]
Author: prkadmin
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៅគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៅគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ ដែលរស់នៅក្នុងស្រុកមេមត់ ចំនួន ៥៩គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅសាលជួបជុំ នៃវរសេនាតូចថ្មើរជើងលេខ២១២ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែលជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសបងប្អូនវីរៈកងទ័ពជួរមុខ និងគ្រួសារវីរៈកងទ័ពជួរមុខទាំងអស់ គ្រប់កាលៈទេសៈ។ ឯកឧត្តមអភិបាលបន្តថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ព នាពេលនេះ គឺដើម្បីបានចូលរួមជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាល ក៏ដូចជាជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនវីរៈកងទ័ពជួរមុខ ដែលមានគ្រួសារកំពុងរស់នៅក្នុងខេត្តត្បូងឃ្មុំ […]
លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកក្រូចឆ្មារ អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ ជូនដល់ប្រជាពលរដ្ឋ
(ត្បូងឃ្មុំ) ៖ លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកក្រូចឆ្មារ អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តអំម្ពវ័ន្ត ឃុំទ្រា ស្ថិតនៅភូមិកន្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក វិស័យជំនាញស្រុក កងកម្លាំងទាំង បី ក្នុងមូលដ្ឋានស្រុក ការិយាយប្រជាពលរដ្ឋស្រុក ប្រធាន អនុប្រធាន និងមន្ត្រី ចំណុះឲ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ បន្ទាប់ពីបានបង្ហាញស្តីពីទិដ្ឋភាពរួម នៃកិច្ចការអភិវឌ្ឍ នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកក្រូចឆ្មារ លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក […]
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃឈ្លានពាន
(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពានដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី។ បើកតាមការបញ្ជាក់របស់គ្រួសារសព នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង ៤ : ៤៥ នាទី ព្រឹក ស្ថិតនៅភូមិបុរីតេជោសែនកើត ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ជូនថា សពវីរកងទ័ព អនុសេនីយ៍ឯក អ៊ុន វណ្ណា អាយុ ៥៥ឆ្នាំ បម្រើការងារនៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ប៉ិច គន្ធា អាយុ ៣៨ឆ្នាំ ប្រកបរបរជាមេផ្ទះ មានកូនចំនួន ៨នាក់ ( ស្រី ៥នាក់) ។ នាឱកាសនោះ ឯកឧត្តម […]
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ជូនដល់កងទ័ពកម្ពុជាជួរមុខ ឈ្នះគ្រប់សមរភូមិ ក្នុងសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទាហានថៃ
(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដល់កងទ័ពសមរភូមិជួរមុខកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងអំឡុងពេលសត្រូវឈ្លានពានសៀមបានកំពុងផ្ទុះសង្គ្រាមតាមខ្សែបន្ទាប់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការចំណុះរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ ប្រមាណ ១០០អង្គ សិស្សានុសិស្ស សមាគមន៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអុជធូប ថ្វាយភ្លេង និងគ្រឿងសក្ការៈដល់ទស្សបារមី ព្រះពុទ្ធបដិមា និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់កងទ័ពសមរភូមិជួរមុខ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅបរិវេណវត្តហ្វូងព្រះស្តេចកន (ហៅវត្តព្រៃអង្គរក្នុង) នារសៀលថ្ងៃអាទិត្យ ២ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង […]
ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។ សូមជម្រាបថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ពីអនុប្រធានពន្ធនាគារព្រៃស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តត្បូងឃ្មុំ ខណៈលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ត្រូវបានចូលនិវត្តន៍។ នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ អតីតប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ឡើងបង្ហាញពីស្ថានភាពទូទៅនៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន។ គួររំលឹកថា: លោក តាម វៃ ដែលត្រូវចូលនិវត្តន៍នាពេលនេះ លោកបានប្រលូកក្នុងការងារនេះសុទ្ធសាធរយៈពេលជាង៤០ឆ្នាំកន្លងទៅ ក្នុងនោះឆ្លងកាត់ជាប្រធានពន្ធនាគារចំនួន០៣ខេត្ត រួមមានខេត្តបាត់ដំបង កំពង់ធំ និងចុងក្រោយខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត គោរពនិងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា […]
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនៅវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងទប់ស្កាត់នៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីសំណាក់ឧក្រិតជន។ ជាមួយគ្នានេះដែរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើការអនុវត្តការចុះបង្ក្រាបនៅទីតាំងសំបុកឧក្រិតជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះនៅទីតាំងភូមិត្រពាំងផ្លុងផងដែរ ដែលប្រតិបត្តិការនេះជាបឋមបង្ក្រាបបានឧក្រិតជនប្រមាណជិត៥០០នាក់ផងដែរ។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ គឺកំពុងតែរីកសាយភាយច្រើនឡើងៗគួរឱ្យកត់សំគាល់ ហើយបង្ករឱ្យប្រជាពលរដ្ឋខ្មែរយើងទទួលរងនៅការលំបាកពីបណ្តាញឧក្រិតជនទាំងនោះ ហេតុនេះហើយ ក្រុមការងារដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើយ៉ាងណាបង្ក្រាបឱ្យបាននៅបណ្តាញឧក្រិតជនទាំងនោះដើម្បីរក្សាបាននៅសុខ សុវត្ថិភាព ជូនបងប្អូនពលរដ្ឋយើង ជាពិសេសផងដែរចំពោះបងប្អូនពលរដ្ឋយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរលើសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញអ៊ីនធឺណិត អនឡាញ ត្រូវត្រួតពិនិត្យឱ្យច្បាស់ ធ្វើការពិចារណាមុននឹងប្រើប្រាស់នៅកម្មវិធី ឬសេវាកម្មណាមួយក្នុងបណ្តាញអ៊ីនធឺណិតផងដែរ៕
ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ក្នុងខេត្តឧត្តរមានជ័យ
(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសម្ព័ន្ធមេត្រីភាពខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ ។ មានមតិសំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតចង្អុលបង្ហាញ ឲ្យបង្កើត កម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់ឲ្យកាន់តែជិតស្និទ្ធ ជាមួយកងកម្លាំងជួរមុខ ឈរជើងការពារបូរណភាពទឹកដី និងស្ថាប័នស៊ីវិលជាជួរក្រោយ ក្នុងស្មារតីសាមគ្គីជាតិតែមួយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។ ជាក់ស្ដែង […]
លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមេមត់
(ត្បូងឃ្មុំ) ៖ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ ក្នុងមូលដ្ឋានស្រុក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណវត្តគិរីសុវណ្ណារាម (ហៅវត្តបុស្សតាអឹម) ស្ថិតនៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ សរុបប្រមាណជិត ១,០០០នាក់។ បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួម នៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកមេមត់ ឆ្នាំ២០២៤ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក បានលើកឡើងពីគោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលស្រុកទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៤ […]
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជន
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ (២១ មិថុនា ២០២៥) ព្រមទាំងពិធីចែកអំណោយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថាហេតុផ្សេងៗ នៅក្នុងភូមិផ្ទះអតីតយុទ្ធជន ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទិវានេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី អតីតយុទ្ធជន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិត នាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ទូទាំងខេត្ត ។ ជាមួយគ្នានោះ […]