ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរពិនិត្យនិងចាត់កំលាំងមន្ត្រីក្រោមឱវាទ មើល មេគយច្រកព្រំដែនបុសមន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ មិនញញើតអ្វីទាំងអស់…!

ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥
(ខេត្តស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័ត និងមេគយច្រកទ្វារព្រំដែនបុសមន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ ដាក់ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ក្នុងខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូច​ធំ​ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​ វៀតណាម
រាល់ថ្ងៃ តាមរថយន្ត​ធំៗ​ និង​រថយន្ត​កូរ៉េ រថយន្តសាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់មេគយច្រកនេះ។​

ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក​ គុណ​ ញឹម​ អគ្គនាយករដ្ឋករ.គយកម្ពុជា ពិនិត្យឡើងវិញខ្លះផង កុំឲ្យបុគ្គល មេគយចល័ត និងមេច្រកបុសមន ប្រើកូនចៅចាំអង្គុយយកលុយ ពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ គ្មានចេញវិក័យប័ត្រឲ្យឡើយ។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​បុស​មន​
បានឲ្យដឹង​ទៀត​ថា​ ឈ្មួញ​ធំៗ​ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេចេញពីវៀតណាម ចូលក្នុងខេត្តស្វាយរៀង និងឈ្មួញមក​ពី​បណ្តាល​ខេត្តនានា សម្រុក​ដឹកទំនិញ​
តាម​ច្រក​នេះ​ បាន​ក្លាយទៅជា​ប្រភព​ចំណូលដ៍សំខាន់ របស់ មេគយចល័តនិង​បក្ខពួក​បែងចែក​ផលប្រយោជន៍គ្នាធ្វើ​មាន​ធ្វើ​បាន​ មិន​ខ្វល់​ពីការរិះគន់អ្វី​ទាំងអស់​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ធំ​តូច ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ​ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ ចេញពី​ស្រុក​យួន​ដូចជា​÷​ ផ្លែដូង ផ្លែឈើ​ ពូក​ តុ​ជ័រ​ ធុង​ជ័រ​កៅអីជ័​រ ដែក​លួស កូនរទេះ​ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំប៉ុង​គ្រប់មុខ​ ត្អូញត្អែរ​
ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើងឲ្យដឹងថា​ ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចឹម មេគយ​ចល័ត និងមេគយប្រចាំច្រកទ្វារព្រំដែន​បុ​សម​ន កំណត់​យកលុយ ថ្លៃបាយទឹក ក្នុងមួយ​រថយន្តធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល​ ទៅ​៧០​ម៉ឺន​រៀល​ជាកំហិត រីឯរថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែង បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ​ មិន​បង្ក្រាប ។

​ដូច្នេះ​ហើយ​ លោក​ គុណ​ ញឹម​ អគ្គ​រដ្ឋ​ករ. គ​យ​កម្ពុជា​ និង​លោក​ អូន​ ព័ន្ធ មុន្នីរ័ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ ចំពោះមេគយធំៗ ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន​ និង សមត្ថកិច្ចពាក់ព័ន្ធអង្គុយចាំយកលុយច្រើនស្ថាប័ន មិនចេញវិក័យបត្រឲ្យ ត្រូវបានលាតត្រដាង​ រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ បញ្ជាក់​ឲ្យដឹងថា​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ ៕

Leave a Reply

Your email address will not be published.