ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៥
(ខេត្តត្បូងឃ្មុំ)÷ ឃ្លាំងទិញឈើស្តុកសំ
រាប់លក់ចែកចាយតាមស្រុកនិងខេត្ត
នានា ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិម្កាក់ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឈ្មួញឈើឈ្មោះ គិន កំពុងតែធ្វើ
សកម្មភាពដឹកជញ្ជូនយកទៅចែកចាយតាមតំបន់ផ្សេងៗក្រុងស្រុក
និងយកទៅលក់តាមខេត្ត នានា
ដូចជាខេត្តព្រៃវែង ខេត្ត ស្វាយរៀង
ជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញនិងកងកំលាំង
មូលដ្ឋានរាជអាវុធហត្ថស្រុកចុះសួរនាំ
ធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថា មានការបើកភ្លើង ខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ឃ្លាំងឈើ
របស់ឈ្មួញឈ្មោះគិននៅភូមិខាងលើ
មិនដែលឃើញមន្ត្រីជំនាញឬក៏សមត្ថកិច្ចចុះបង្ក្រាប ម្ដងណាឡើយ
បែរជា អស់លោក មន្ដ្រី ជំនាញនិងសមត្ថកិច្ចទាំងនោះធ្វើ មិនដឹង មិនឮទៅវិញ។
ប្រជាពលរដ្ឋសម្ដែងការ ហួសចិត្តហើយ លើកឡើងថា ឈើទាំង នោះប្រហែលអ្នកមានអំណាចនៅពីក្រោយ
ខ្នងទើបហ៊ានដឹកពីព្រៃចូលឃ្លាំងហើយដឹកចេញពីឃ្លាំងយកទៅ ចែក
ចាយបានយ៉ាងរលូន គ្មានរំខាន មន្ត្រី
ជំនាញនិងសមត្ឋកិច្ចក្នុងស្រុករាប់ឆ្នាំបែបនេះទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ដល់
ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត
ត្បូងឃ្មុំ និង លោកឧត្តមសេនិយ៍ត្រី
រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធ
ហត្ថខេត្តត្បូងឃ្មុំ មេត្តាចាត់កំលាំង
មន្ត្រីក្រោមឱវាទចុះពិនិ្យផងទាន៕