ព័ត៌មានជាតិ

ល្បែងស៊ីសងអនឡាញនិងឆ្នោតឡូតូ បើកលេងយ៉ាងរលូននៅបរិវេណផ្សារ ជីបម៉ុងសំណង់១២សង្កាត់ទឹកល្អក់ ខណ្ឌទួកគោក រាជធានីភ្នំពេញ….!

ថ្ងៃទី២០ខែ មិថុនាឆ្នាំ ២០២៥
(ភ្នំពេញ )÷ ពលរដ្ឋលើកឡើងថា .!រាល់ថ្ងៃគេសង្កេតឃើញ  ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រ មូលលុយដោយខុសច្បាប់ពីប្រ ជាពលរដ្ឋ តាមរយៈ  ការដាក់  ពង្រាយ
ល្បែ ងអនឡាញបញ្ជល់មាន់និងឆ្នោត
ឡូតូតាមទូរទស្សន៍និងលេបថបនៅតាមបណ្ដា ហាងកាហ្វេតាមផ្ទះតាមតារាងបាល់ និងតាមតូបជាដើមក្នុងភូមិសាស្ត្របរិវេណផ្សារជីបម៉ុង សំណង់១២សង្កាត់ទឹកល្អក់ ខណ្ឌ
ទួលគោក រាជធានីភ្នំពេញ។

ជាក់ស្ដែង  នៅផ្សារជីបម៉ុង អ្នកយក
ព័ត៌មានយើងបានប្រទះឃើញទីតាំងល្បែងមាន់ជល់ អនឡាញនិងឆ្នោតឡូតូកំពុងតែដំណើរការបានដោយរលូនយ៉ាងអាណាធិបតេយ្យ។
ទីតាំង ស្ថិតនៅផ្សារជីបម៉ុងសំណង់១២ សង្កាត់ទឹកល្អក់ ខណ្ឌ
ទួលគោក រាជធានីភ្នំពេញ។
កំពុងតែ ដំណើរការដែល មានមេកញ្ច្រែងបានពង្រាយទីតាំងពាស
ពេញក្នុងខណ្ឌទួលគោក រាជធានីភ្នំ
ពេញ។
គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់គេ ឈរជើងសម្រាប់ ចុចស៊ី សងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមក ភ្នាល់ចាក់លុយរាល់ថ្ងៃ ។

គួររំលឹកផងដែរថា អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ តាមរយៈសារជាសម្លេង នារសៀលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដល់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី
-ខេត្ត ឲ្យចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់។ក៏ប៉ុន្តែអាជ្ញាធរមាន
សមត្ថកិច្ច ខណ្ឌទួលគោក ហាក់ បីដូចជាមិនស្ដាប់ មិនខ្វល់ខ្វាយទៅនិង អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល ទាល់តែសោះ សង្ស័យ មិនដែលយកចិត្តទុកដាក់ និងណែនាំ និង បើកយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋក៏ដូចជា ឃុំសង្កាត់ ទេដឹងទើបបណ្តែតបណ្តោយឲ្យ មានល្បែងស៊ីសងខុសច្បាប់ ឬ ត្រូវច្បាប់នោះទេ ដូចជា ជល់មាន់អនឡាញ
និងឆ្នោតឡូតូពេញទឹកពេញដីនៅក្នុងមូលដ្ឋានរបស់ខ្លួនអញ្ចឹង ទាំងនេះហើយ ដែលផ្តើមចេញ ឲ្យមានអំពើហិង្សារក្នុងគ្រួសារ ក៏ដូចជាកើតមានចោរឆក់ចោរលួច ប្លន់ផ្សេងៗ។
ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វួកស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយយកមកភ្នាល់ផ្សងសំណាង   ខណៈមេបនល្បែងបើកល្បែង” អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ចំណុចនេះហើយបានពួកគាត់និយាយថា ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមកនោះ?

យោងតាមគោលនយោបាយ ភូមិ. ឃុំ មានសុវត្ថិភាពទាំង៧ចំណុចខាងលើ ល្បែងស៊ីសងខុសច្បាប់គឺស្ថិតនៅ ក្នុងចំណុចគោលនយោបាយនោះ ដូច្នេះប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ចមិនបានចូលរួមក្នុងការ ទប់ស្កាត់ បង្រ្កាបល្បែងស៊ីសងនោះទេគឺប្រៀបបាននឹងការ ប្រឆាំងទៅនឹងគោលនយោបាយភូមិ. ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋបានសំណូមពរ ដល់ឯក ឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញជាពិសេសឯកឧត្តម ឃួង ស្រេង
ជាអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តី។ សូមមេត្តាជួយបញ្ជារ កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ៕

Leave a Reply

Your email address will not be published.