ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៤
(ខេត្តព្រះវិហារ )÷នាយឧត្តមសេនីយ៍ ម៉ៅ សុផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បាន សង្កត់ធ្ងន់ថា អ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវប្រឈមនិងការបញ្ឈប់មុខដំណែង ដោយមិនលើកលែងទៀតនោះទេ ទោះថ្នាក់ណាក៏ដោយ ការបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន បានលើកឡើងចំៗថា៖ កន្លងមកការបង្ក្រាប់ និងទបស្កាត់បទល្មើសនានា ក្នុងខេត្តព្រះវិហារនៅមានពុករលួយ ពេលខ្លះការបង្ក្រាបនៅមានភាពខ្លាចរអា ដោយខ្លាចអំណាចអ្នកមានឥទ្ធិពលនៅពីក្រោយខ្នង តែនៅពេលនេះទោះថ្នាក់ណាក៏ដោយ ឲតែសើបដឹងគឺបាត់បង់តួនាទី ប្រឈមចំពោះមុខច្បាប់ដោយមិនមានការលើលែង។ ហើយអ្នកដែលទទួសសំណូកសូកប៉ាន់កាងពីក្រោយ អ្នករត់ការ អ្នកផ្ដល់ដំណឹង(ដង្កូវចេញពីសាច) គឺទទួលលទ្ធផលដូចគ្នា។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន សង្កត់ធ្ងន់ថាការធ្វើសារាចរណ៍ គ្រឿងញៀន ទំនិញគេចពន្ធ ការលួចឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ការកាប់ ទន្ទ្រានដីព្រៃ ព្រៃឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើ សត្វព្រៃ មច្ឆាជាតិ។ល។ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲខានតែបាន។ បើយើងទាំងអស់គ្នាយកបេះដូង និងតួនាទីមកធ្វើការជឿជាក់ថាធ្វើបាន បើនៅតែបណ្ដែតបណ្ដោយ ឬបើកភ្លើងខៀវឲ្យបទល្មើសចេញពីតំបន់គ្រប់គ្រងរបស់ខ្លួន លោកនិងមិនលើលែងទៀតទេ ដល់ពេលដែលយកអភិក្រមទី៥ យកមកអនុវត្តន៍ហើយ ត្រូវតែ វះកាត់ហើយចេញ ៕ដោយ
និពន្ធនាយករងសាន ប៊ុនស៊ី