ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជក​រួមគ្នាធ្វើឱ្យប្រសើរឡើង​បន្ថែមទៀតក្នុង​វិស័យទំនាក់ទំនង​វិជ្ជាជីវៈ​ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមែមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋជាង១០មុឺននាក់ ចាប់ ត្រី នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ តាមបែបបុរាណ….!

ខេត្តត្បូងឃ្មុំ ÷ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ រួម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករជាង១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈ ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី នឹងទទួលបានប្រាក់រង្វាន់ដូចជា ៖ -លេខ១ ទទួលបានថវិកាចំនួន  500 000រៀល -លេខ២ ទទួលបានថវិកាចំនួន 400 000រៀល -លេខ៣ ទទួលបានថវិកាចំនួន 300 000រៀល ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្ខពួកបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

ថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៤ (ព្រៃវែង​)÷ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឲ្យដឹងថា÷ លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្សពួកបើកដៃ​ឲ្យឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូល​តាម​ច្រក​យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែងនិង​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ.ដោយមិនរំខាន់​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រកនិងនៅតាម​ដងផ្លូវឡើយ។​ ហេតុនេះភាពមិនប្រក្រតីពុករលួយ​របស់​លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តអំពើពុករលួយ រយៈ ពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។ ​ប្រភព​បានបន្តថា÷ មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាមកាន់តែ​ច្រើនឡើងៗ​។​​តាមរយៈ​ការ​បើកដៃ​ឲ្យ​ក្រុមឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាមយ៉ាងពេញគំហុក​គឺ លោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃមិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុករលួយឡើយ។ ហេតុដូច្នេះសូមលោក ឈឿន ប៊ុនឆន ស្នងកា រដ្ឋាននគរបាលខេត្តព្រៃវែង លោក សួនសុម៉ាលីន អភិបាលខេត្ត​ព្រៃវែងជាពិសេសលោកឧត្តមសេនី យ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្រោប្រវេសន៍ មេត្តាដាក់ការស្រាវជ្រាវសេុីបអង្កេតទៅលើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់..!

ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៤ មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត រួមទាំង មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៥ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។ ឯកឧត្តម បានជម្រុញដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះបទល្មើសគ្រប់រូបភាពដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដូចជាល្បែងស៊ីសងខុសច្បាប់ បញ្ហាប្រើប្រាស់និងជួញដូរគ្រឿងញៀន ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងជួយអន្តរាគមន៍ដល់ពលរដ្ឋនៅតាមមូលដ្ឋានពាក់ព័ន្ធនឹងបញ្ហាទឹក ទោះបីជាខេត្តមណ្ឌលគិរី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ .!

ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ​សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរ​ការ​រៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុប​ចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។ សម្តេចធិបតី ហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងភូមិត្រពាំង ឈូកឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនបង្រ្កាប.!

ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋនិងអាជីវករលក់ដូរ បានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង នៅជុំវិញ”ផ្សារស្រែវាល”ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាំគ្នាបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងទាំងអស់នេះ ប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ.!។ ជាមួយគ្នានេះដែរ ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងទឹកដី ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង (ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប!ឬទប់ស្កាត់នោះឡើយ! ព្រោះខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍.!។ ប្រភពដដែលពីពលរដ្ឋ និងអាជីវករលក់ដូរ បានអោយដឹងទៀតថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើអោយពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភ បញ្ហាអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូថ្មពេជ្រ ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បើកអោយពលរដ្ឋខ្មែរដែលញៀនល្បែងចូល លេងល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ ខេត្តកណ្តាល៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា÷កាស៊ីណូថ្មពេជ្រ ដែលបើកដំណើរការអោយក្រុមញៀនល្បែងខ្មែរចេញចូលលេង ល្បែងមាន់ជល់បៀអាប៉ោងយូគីជាច្រើនប្រភេទដែលកំពុងបើកអោយប្រជាពលរដ្ឋខ្មែរមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ. ស្រុក. រក្សាភាពស្ងៀមស្ងាត់។ កាស៊ីណូថ្មពេជ្រ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណរ ភូមិក្អម សំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជា៖ល្បែង ជល់មាន់ អាប៉ោង បៀ យូគីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុក រហូតកើតមានប្រើអំពើហិង្សាជាញឹកញាប់ផងដែរ ព្រោះសមត្ថកិច្ចប្រចាំ កាស៊ីណូថ្មពេជ្រ មិនព្រមចាត់វិធានការទប់ស្កាត់នោះទេ! បែជាបណ្តែតបណ្តោយអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ដោយសេរីយ៉ាងគគ្រឹកគគ្រេងស្របពេលដែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៣ គណៈកម្ម ការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការ រឹតត្បិតការលេងល្បែងភ្នាល់ក្នុងកាស៊ីណូ នៅព្រះរាជាណា ចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការហាមមិនអនុញ្ញាត ប្រជាពលរដ្ឋខ្មែរទូទៅ.រួមទាំង កងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត មិនអនុញ្ញាតចូលលេងល្បែងស៊ីសងនោះទេ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្ម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យអាជ្ញាធម៌បង្ក្រាបល្បែងស៊ី សងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត ឲ្យអស់កុំឲ្យមានបន្តទៀត…!

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាលើការងារល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ ព្រមទាំងពាក់ព័ន្ធជាច្រើនរូបទៀត។ មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ៖ «អាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន ហើយបើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំណែក កន្លែងដែលមានអាជ្ញាប័ណ្ណ បន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត»។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ/អង្គភាព និងរដ្ឋបាលក្រុង/ស្រុក ជាសមាជិក ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានដាស់តឿនទៅដល់អាជ្ញាធរមូលដ្ឋាន « ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព […]

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

ល្បែងសុីសងហ្គេមមាន់ជល់ខុស ច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងភូមិតុំសង្កាត់រកាក្រៅ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី០៩ខែកុម្ភះឆ្នាំ២០២៤ ខេត្តកំពត៖ប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានអោយដឹងថា ល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅភូមិតុំ សង្កាត់រកា ក្រៅ ក្រុងដូនកែវ ខេត្តតាកែង កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមមានជល់ខុសច្បាប់ និងល្បែង ជា ច្រើនប្រភេទទៀតដែលបើក អោយ ក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ  គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមមាន់ជល់ដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់ឯកឧត្តម អ៊ួច ភាអភិបាលនៃ គណះអភិបាលខេត្តតាកែវមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់.រកាក្រៅ បែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញឈើឈ្មោះ ផលវែង និងឈ្នោះ ធាឈ្មួញចាស់វស្សាយករថយន្តឡានសាំយុងចំនួន២គ្រឿងចូលដឹកនិងជញ្ជូនឈើពីស្រែភ្នី ឃុំវឌ្ឍនះ ស្រុកសំបូរ សមត្ថកិច្ចក្នុងខេត្ត ស្ងៀមស្ងាត់…?

ថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២៤ (ខេត្តក្រចេះ)ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷មានមេឈ្មួញចាស់វស្សាឈ្មោះផលវែង និងធា ធ្វើសកម្មភាពដឹកជញ្ជូនឈើពីភូមិភ្នីឃុំវឌ្ឍនះស្រុកសំបូរខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វឆ្ពោះទៅចែក ចាយក្នុងស្រុកស្ទឹងត្រង់ជារៀងរាលថ្ងៃ។ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តក្រចេះ ញញើតនឹងឥទ្ធិពលមេឈ្មួញចាស់វស្សា ឈ្មោះផលវែង និង ឈ្មោះធា ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើតាមអំពើចិត្តហ៊ានប្រព្រឹតបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះបាន យ៉ាងរលូនសមត្ថកិច្ចក្នុងខេត្តមិនហ៊ានប៉ះពាល់មេឈ្មួញចាស់វស្សាឈ្មោះ ផលវែងនិង ឈ្មោះធានោះទេ។ ប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះបានឲ្យដឹងថា÷ បច្ចុប្បន្ន​មេឈ្មួញឈ្មោះ ផល វែងនិងឈ្មោះធាទាំងពីរូបនេះ នៅតែប្រព្រឹត្តបទ ល្មើស ដឹក ជញ្ជូនឈើប្រភេទគ្រឿងផ្ទះ យ៉ាងអាណាធិបតេយ្យយូរមកហើយដោយគ្មានអ្នកបង្ក្រាប។ ប្រភពបានឲ្យដឹងទៀតថា ÷មេឈ្មួញឈ្មោះផលវែង និងឈ្មោះធាប្រើប្រាស់រថយន្តសាំយុងចំនួន២គ្រឿងដើម្បីនិងដឹកជញ្ជូនឈើចេញពីព្រៃអភិរក្ស ព្រៃឡង់ដើម្បីបន្តយកទៅ ចែកចាយតាមតាមបណ្តា ស្រុកផ្សេងៗជារៀងរាល់យប់ដោយគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ សូម្បីតែសមត្ថកិច្ចក្នុងខេត្ត ក៏ស្ងៀមដែរមិន ហ៊ានប៉ះ ពាល់មេឈ្មួញឈ្មោះផលវែងនោះ ឡើយ។ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ផលវែងបានឲ្យដឹងថា÷ បើគ្មានការបើក ដៃពីអ្នកធំក្នុងខេត្តក្រចេះទេនោះគឺឈ្មួញ ឈ្មោះផលវែងនិងឈ្មោះធា នេះមិនអាចដឹកជញ្ជូនឈើអារច្រៀកប្រភេទ គ្រឿងផ្ទះឆ្លងកាត់ខេត្តបានយ៉ាងរលូននោះឡើយគឺមានការបើកដៃពី មន្ត្រីក្នុងខេត្តផងដែរ។ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាដាក់កំលាំងពិនិត្យអាវុធហត្ថខេត្តក្រចេះផងទាន៕