ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋជាង១០មុឺននាក់ ចាប់ ត្រី នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ តាមបែបបុរាណ….!

ខេត្តត្បូងឃ្មុំ ÷ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ រួម
ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករជាង១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈ
ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី នឹងទទួលបានប្រាក់រង្វាន់ដូចជា ៖
-លេខ១ ទទួលបានថវិកាចំនួន  500 000រៀល
-លេខ២ ទទួលបានថវិកាចំនួន 400 000រៀល
-លេខ៣ ទទួលបានថវិកាចំនួន 300 000រៀល
ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕

Leave a Reply

Your email address will not be published.