ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញឈើឈ្មោះ ផលវែង និងឈ្នោះ ធាឈ្មួញចាស់វស្សាយករថយន្តឡានសាំយុងចំនួន២គ្រឿងចូលដឹកនិងជញ្ជូនឈើពីស្រែភ្នី ឃុំវឌ្ឍនះ ស្រុកសំបូរ សមត្ថកិច្ចក្នុងខេត្ត ស្ងៀមស្ងាត់…?

ថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២៤
(ខេត្តក្រចេះ)ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷មានមេឈ្មួញចាស់វស្សាឈ្មោះផលវែង និងធា ធ្វើសកម្មភាពដឹកជញ្ជូនឈើពីភូមិភ្នីឃុំវឌ្ឍនះស្រុកសំបូរខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វឆ្ពោះទៅចែក
ចាយក្នុងស្រុកស្ទឹងត្រង់ជារៀងរាលថ្ងៃ។
មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តក្រចេះ ញញើតនឹងឥទ្ធិពលមេឈ្មួញចាស់វស្សា ឈ្មោះផលវែង និង ឈ្មោះធា
ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើតាមអំពើចិត្តហ៊ានប្រព្រឹតបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះបាន
យ៉ាងរលូនសមត្ថកិច្ចក្នុងខេត្តមិនហ៊ានប៉ះពាល់មេឈ្មួញចាស់វស្សាឈ្មោះ ផលវែងនិង
ឈ្មោះធានោះទេ។

ប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះបានឲ្យដឹងថា÷ បច្ចុប្បន្ន​មេឈ្មួញឈ្មោះ ផល
វែងនិងឈ្មោះធាទាំងពីរូបនេះ
នៅតែប្រព្រឹត្តបទ ល្មើស ដឹក
ជញ្ជូនឈើប្រភេទគ្រឿងផ្ទះ
យ៉ាងអាណាធិបតេយ្យយូរមកហើយដោយគ្មានអ្នកបង្ក្រាប។

ប្រភពបានឲ្យដឹងទៀតថា ÷មេឈ្មួញឈ្មោះផលវែង និងឈ្មោះធាប្រើប្រាស់រថយន្តសាំយុងចំនួន២គ្រឿងដើម្បីនិងដឹកជញ្ជូនឈើចេញពីព្រៃអភិរក្ស ព្រៃឡង់ដើម្បីបន្តយកទៅ ចែកចាយតាមតាមបណ្តា
ស្រុកផ្សេងៗជារៀងរាល់យប់ដោយគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ
សូម្បីតែសមត្ថកិច្ចក្នុងខេត្ត
ក៏ស្ងៀមដែរមិន ហ៊ានប៉ះ ពាល់មេឈ្មួញឈ្មោះផលវែងនោះ
ឡើយ។

ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ
ផលវែងបានឲ្យដឹងថា÷ បើគ្មានការបើក ដៃពីអ្នកធំក្នុងខេត្តក្រចេះទេនោះគឺឈ្មួញ ឈ្មោះផលវែងនិងឈ្មោះធា
នេះមិនអាចដឹកជញ្ជូនឈើអារច្រៀកប្រភេទ គ្រឿងផ្ទះឆ្លងកាត់ខេត្តបានយ៉ាងរលូននោះឡើយគឺមានការបើកដៃពី
មន្ត្រីក្នុងខេត្តផងដែរ។

ប្រជាពលរដ្ឋក្នុងខេត្តក្រចេះសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាដាក់កំលាំងពិនិត្យអាវុធហត្ថខេត្តក្រចេះផងទាន៕

Leave a Reply

Your email address will not be published.