ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូថ្មពេជ្រ ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បើកអោយពលរដ្ឋខ្មែរដែលញៀនល្បែងចូល លេងល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤
ខេត្តកណ្តាល៖ តាមប្រភពព័ត៌មាន
បានឲ្យដឹងថា÷កាស៊ីណូថ្មពេជ្រ ដែលបើកដំណើរការអោយក្រុមញៀនល្បែងខ្មែរចេញចូលលេង ល្បែងមាន់ជល់បៀអាប៉ោងយូគីជាច្រើនប្រភេទដែលកំពុងបើកអោយប្រជាពលរដ្ឋខ្មែរមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ. ស្រុក. រក្សាភាពស្ងៀមស្ងាត់។

កាស៊ីណូថ្មពេជ្រ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណរ ភូមិក្អម សំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជា៖ល្បែង ជល់មាន់ អាប៉ោង បៀ យូគីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុក រហូតកើតមានប្រើអំពើហិង្សាជាញឹកញាប់ផងដែរ ព្រោះសមត្ថកិច្ចប្រចាំ កាស៊ីណូថ្មពេជ្រ មិនព្រមចាត់វិធានការទប់ស្កាត់នោះទេ! បែជាបណ្តែតបណ្តោយអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ដោយសេរីយ៉ាងគគ្រឹកគគ្រេងស្របពេលដែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៣ គណៈកម្ម ការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការ រឹតត្បិតការលេងល្បែងភ្នាល់ក្នុងកាស៊ីណូ នៅព្រះរាជាណា ចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការហាមមិនអនុញ្ញាត ប្រជាពលរដ្ឋខ្មែរទូទៅ.រួមទាំង កងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត មិនអនុញ្ញាតចូលលេងល្បែងស៊ីសងនោះទេ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្ម បានលើកឡើងទៀតថា ក្នុងករណីប្រតិបត្តិករ និងឬកម្មសិទ្ធិករ កាស៊ីណូ មិនអនុវត្តតាមសេចក្តីណែនាំ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈម នឹងការដាក់ទណ្ឌកម្ម រដ្ឋបាល ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បើទោះយ៉ាងក្តីក៏ម្ចាស់ កាស៊ីណូថ្មពេជ្រ មិនបានយកចិត្តទុកដាក់អនុវត្តតាមនោះទេ បែជាបណ្តោយអោយប្រជាពលរដ្ឋខ្មែរដែលញៀនល្បែងសុីសងចូលលេងក្នុងកាស៊ីណូថ្មពេជ្រ បានបង្កហិង្សាដាក់គ្នា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ផ្តើមចេញពីជម្លោះនៃការភ្នាល់ដាក់លុយ។

បើតាមប្រភពពីអ្នកធ្លាប់ចេញ ចូលទៅលេងនៅក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងទៀតថា ម្ចាស់កាស៊ីណូថ្មពេជ្រមួយកន្លែងនេះជារបស់លោកឧត្តមសេនីយ៍យោធាម្នាក់នៅពីក្រោយខ្នង ទើបអាចបើកល្បែងជល់មាន់ បៀ អាប៉ោង យូគី និងល្បែងជាច្រើនប្រភេទទៀតបានដោយសេរីនិង កៀង គរប្រជាពលរដ្ឋខ្មែរចូលមក លេងល្បែងយ៉ាងគគ្រឹកគគ្រេងពពាក់ពពូនរាល់ថ្ងៃដោយមានការឃុបឃិតគ្នាជាប្រព័ន្ធពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅខាងលើផងដែរ ទើបម្ចាស់កាស៊ីណូថ្មពេជ្រ ហ៊ាន បើកអោយប្រជាពលរដ្ឋខ្មែរភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗហើយម្ចាស់កាស៊ីណូ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារាល់ថ្ងៃផ្ទុយពីច្បាប់អនុញ្ញាត ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើសូមស្នើដល់ថ្នាក់ដឹក នាំក្រសួងស្ថាប័នពាក់ព័ន្ធ ជា ពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាប ប្រកប ដោយប្រសិទ្ធភាពផង។ដូច្នេះហើយទើបប្រជាពលរដ្ឋរស់នៅមូល ដ្ឋានខាងលើស្នើដល់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោក ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាលមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបម្ចាស់កាសុីណូថ្មពេជ្រ អោយមានប្រសិទ្ធភាពផងស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published.