ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៤
(ខេត្តឧត្តរមានជ័យ)៖ លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែងតាំងមុខ តំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយពីគោលនយោ បាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែ នាំក្រសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយ ៗ នាពេលកន្លងមកហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។
ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាម ច្បាប់,អនុវត្តទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងមហាផ្ទៃនៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ.ពលករនិងអាជីវកររកស៊ីឆ្លងដែនចេញ ចូលកម្ពុជា-ថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់ មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។
ប្រភពពីប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅទីនេះបាននិយាយដូចៗគ្នាថា នរណាក៏ដូចនរណាដែរ អោយមកនៅទីនេះគឺដូចតែគ្នា ដោយកៀប សង្កត់ប្រជាពលរដ្ឋ.ពលករនិងអាជីវករដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងសុខស្រួលវីឡាឡានសេរីទំនើបៗទៀតផង។
តាមប្រភពសេចក្តីរាយការណ៍ទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រមូលប្រាក់លើគ្រប់មធ្យោបាយដឹកជញ្ជូននិងបើកភ្លើងខៀវឲ្យមានបទល្មើសផ្ទុយនិងច្បាប់រដ្ឋឆ្លងដែន ដូចជាការបើកឲ្យមានអាជីវកម្មធ្យូងឆ្លងដែន រៀងរាល់ថ្ងៃ ក្រោយ ពីដឹកពេញៗរថយន្ដមិនបាន បង្វែរមកដឹកតិចៗ ១០ទៅ ២០ការ៉ុង ជញ្ជូនរាប់សិបជើងក្នុង១ថ្ងៃៗ ប្រើយុទ្ធ សាស្ត្រដូចកណ្ដៀរវិញម្ដង និងប្រមូលប្រាក់ពីរថយន្ដដឹក ទំនិញចេញចូលគ្រប់ប្រភេទ និងក្បាលរថយន្ដដឹកកសិផលដំឡូងមី។ ក្រៅពីនោះគឺប្រមូលប្រាក់ពីពលករ និងពលរដ្ឋចេញ-ចូលកម្ពុជា-ថៃ តាមរយៈការបោះត្រាលើសៀវ ភៅឆ្លងដែន និងប៉ាស្ទ័រក្នុងម្នាក់ ៗ១០០បាត, បោះត្រាចេញ ១០០ បាត, បោះត្រាចូល ១០០បាត។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋ និងពលករឆ្លងដែនកម្ពុជា-ថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានអោយដឹងថា មន្ត្រីនគរ បាលអន្តោប្រវេសន៍ បានយកប្រាក់ពីពួកគាត់ក្នុងម្នាក់ៗ
១០០បាត ជាថ្នូរនិងការបោះត្រាលើសៀវ ភៅព្រំដែន និងប៉ាស្ព័របោះ ត្រាចេញ ១០០បាត និងបោះត្រាចូល ១០០បាត ដែលក្នុង១ថ្ងៃៗមានពលករ និងប្រជាពលរដ្ឋរាប់រយនាក់ បានឆ្លងដែនក្នុង១ ថ្ងៃៗ ដែលបានរងគ្រោះអស់ប្រាក់យ៉ាងច្រើន ។
ដូច្នេះហើយមន្រ្តីនគរបាលអន្តោប្រវេសន៍ បានប្រមូលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ថ្ងៃៗ យកទៅសោយសុខជាមួយបក្សពួកនិងសង្គមគ្រួសារ លើគំនរទុក និងញើសឈាមរបស់ប្រជាពលរដ្ឋ និងពលករខ្មែរខ្លួនឯង។ ការប្រមូលប្រាក់ដោយខុសនិងច្បាប់ពីពលករ និងប្រជាពលរដ្ឋ រស់នៅតាមព្រំដែនពីសំណាក់មន្រ្តីនគរបាលអន្តោប្រវេស ន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងប្រព្រឹត្តអំពើពុក រលួយជិះសេះលែងដៃ។ ហេតុនេះហើយទើបប្រជាពលរដ្ឋ.ពលករនិងអាជីវករធ្វើអាជីវកម្មចេញ-ចូលធ្វើការប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាចស្នើ សុំដល់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាពិនិត្យលោកវរសេនីយ៍ ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ដែលអនុវត្តផ្ទុយពី សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនិងជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់នូវអំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ ឧត្តរមានជ័យ ដែលប្រព្រឹត្តអំពើពុករលួយនេះផងទាន៕