ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃអញ្ចើញចូលរួមក្នុងវិធីបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ…!

នាព្រឹកថ្ងៃពុធ ៤រោច ខែ​មាឃ​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ឯម​ វិចិត្រ​ អគ្គាធិការ​ និង​ថ្នាក់ដឹកនាំ​ នៃអគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

ក្នុង​ពិធីសន្និបាតនេះដែរ​ក៏មានការបែងចែកជាក្រុម​ពិភាក្សា អំពីសមិទ្ធផល​ បទពិសោធន៍​ បញ្ហាប្រឈម​ និង​គំនិតផ្តួចផ្តើម​ផ្សេងៗ​ ព្រមទាំង​សំណូមពរ​នានា​ ដេីម្បី​យកមក​ពិភាក្សា​ដោះស្រាយ​ និងផ្តល់​យោបល់​ ដើម្បី​ស្វែងរក​ចំណុច​ដែលត្រូវ​កែ​សម្រួល​ ឬបំពេញ​បន្ថែម​។

ពិធីសន្និបាតនេះប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ​ គឺចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ​  ព្រមទាំងតំណាង​ក្រសួង​ ស្ថាប័ន​ និងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

Leave a Reply

Your email address will not be published.