ព័ត៌មានជាតិ

ពលរដ្ឋ40 គ្រួសាររស់នៅ ភូមិចាន់រស្មីភូមិឧបសម្ព័ន្ធសុខសាន្តឃុំគរស្រុកត្បូងឃ្មុំសំណើរសុំផ្លូវមួយខ្សែប្រវែងជាង 1000 ម៉ែត្រ

ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥
(ខេត្តត្បូងឃ្មុំ):ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើដំណើរលើដងផ្លូវលំមួយខ្សែនេះបាននិយាយថារដូវវស្សាពិបាកធ្វើដំណើរណាស់
ដោយសារគ្រឡុក ច្រើនទឹកដក់ បែកភក់ ពេលធ្វើដំណើរម្ដងៗពិបាកណាស់ពិសេសនោះគឺក្មេងៗសិស្សសាលាត្រូវជិះកង់ក៏ដូចម៉ូតូ។តាមដងផ្លូវធ្វើដំណើរទៅរៀនបណ្ដាលអោយរអិលដួលមិនត្រឹមប៉ុណ្ណោះយឺតពេលក្នុងការធ្វើដំណើរទៅរៀនសូត្រ។ពួកគាត់ប្រជាពលរដ្ឋនៅក្នុងភូមិឧបសម្ព័ន្ធច័ន្ទរស្មីភូមិសុខសាន្តក្នុងឃុំគរបានសំណើរទៅដល់លោកមេឃុំមេត្តាសុំផ្លូវបេតុងមួយខ្សែតែលោកមេឃុំសន្យារហូតមិនឃើញចុះជួយដល់ភូមិរបស់ពួកគាត់ឡើយ។
ក្នុងមួយឆ្នាំទៅមួយឆ្នាំពិបាកធ្វើដំណើរណាស់ក្នុងរដូវវស្សា។ពួកគាត់បាននិយាយបន្តថាហេតុអ្វីបានជាអាជ្ញាធរឃុំមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋពួកគាត់នៅភូមិចាន់រស្មីឧបសម្ព័ន្ធភូមិសុខសាន្ត ឃុំគរស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋបាននិយាយបន្តឲ្យដឹងថាផ្លូវមួយខ្សែនេះស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធចាន់រស្មីក្នុងឃុំគរ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ
ប្រជាពលរដ្ឋបានរស់នៅ 30 ឆ្នាំជាងមកហើយ។មិនមានផ្លូវល្អសម្រាប់ក្នុងការធ្វើដំណើរ ជាពិសេសចំពោះក្មេងៗសិស្សានុសិស្សជាកូនៗរបស់ពូគគាត់ ដែលមកពីរៀនវិលត្រឡប់ទៅផ្ទះវិញរអិលដួលយឺតយ៉ាវពេលធ្វើដំណើរ ហើយពលរដ្ឋខ្លះ បានលើកឡើងថានៅពេលដែលប្រជាពលរដ្ឋថតបង្ហោះផ្លូវតែងតែលោកមេភូមិហៅមកអប់រំមិនឲ្យបង្ហោះ។
នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលអ្នករស់ នៅនឹងធ្វើដំណើរតាមដងផ្លូវមួយខ្សែនេះ។
ពលរដ្ឋសូមស្នើនិងសំណូមពរតាមរយៈអង្គភាពសារព័ត៌មានពលរដ្ឋកម្ពុជា(prk)
ឲ្យបានឃើញទៅដល់ឯកឧត្តម ប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ
ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងនិងស្នើសុំដើម្បីបង្ហាញឲ្យបានឃើញទៅដល់ថ្នាក់ដឹកនាំ គឺជាការលើកឡើងនិងស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់រស់នៅ និងបានធ្វើដំណើរជារៀង រាល់ថ្ងៃ ការព្រួយបារម្ភរបស់ពួកគាត់ជាពិសេសគឺសម្រាប់កូនៗរបស់គាត់ដែលជាសិស្សានុសិស្សធ្វើដំណើរផ្លូវរអិលមិនអាចធ្វើដំណើរទៅសាលាឲ្យបានទាន់ពេលវេលាសិក្សារៀនសូត្រ។
គួរបញ្ជាក់ផងដែរថាកន្លងមក ប្រជាពលរដ្ឋ ព្រមទាំងបងប្អូនពលរដ្ឋអ្នកធ្វើដំណើរ ទីជិតទីឆ្ងាយ និងជាពិសេសពលរដ្ឋក្នុងមូលដ្ឋាន បានផ្ដល់ព័ត៌មានជូនដល់លោកមេភូមិ
ជាច្រើនលើកច្រើន សារហើយដែរ តែមិនមានការអើពើនិងជួយសម្រួលនូវសុខទុក្ខ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ៕

Leave a Reply

Your email address will not be published.