ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រីរ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនបងប្អូនកងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

ថ្ងៃទី21ខែធ្នូឆ្នាំ2023
ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានបញ្ជាក់ថា សកម្មភាពបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាពេលនេះ ដោយអនុវត្តន៍តាមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះកងកម្លាំងទាំងអស់ ពិសេសកំពុងឈរជើងនៅតំបន់នេះ ដើម្បីការពារបូរណភាពទឹកដី ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពល
រដ្ឋ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកា និងគ្រឿង
ឧបភោគបរិភោគមួយចំនួន បន្ថែម ទៅចែកផ្តល់ជូនបងប្អូនកងកម្លាំងរួមមាន: ថវិកាចំនួន ៤០០,០០០៛, ភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ១០ កេស, ត្រីខ ០៤យួរ, ទឹកត្រី ០៤យួរ, ទឹកសុីអុីវ ០៤យួរ ,មី ០៤កេស និងអង្ករ ០២បេ សរុបថវិកាអស់ប្រមាណ ៣,០០០,០០០រៀល។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ រ័ត្នចាន់ណាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានឆ្លៀតចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16ផងដែរ៕

Leave a Reply

Your email address will not be published.