ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលបោសសម្អាតមន្ត្រីពុករលួយ លោក នូ សុវណ្ណាប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 នៅចំណុចភូមិមានជ័យនិង លោកស៊្រី សំអុល មន្ត្រីសាលាខេត្ត ក្រចេះប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយទាំងយប់ទាំងថ្ងៃមិនញញេី.ត….!

ថ្ងៃទី០១ខែមីនាឆ្នាំ២០២៥
(ខេត្តក្រចេះ)÷
ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​និង
ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត
ក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។
ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ
ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។

​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។
រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត
នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​
​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀត លោក វ៉ា ថន
អភិបាលនៃគណៈអភិបាលខេត្តក្រចេះមិនគូរបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឈ្មោះនូ សុវណ្ណាផ្លូវជាតិលេខ7 និង
លោកស៊្រី សំអុលមន្ត្រីសាលាខេត្ត
ព្រមទាំងបក្សពួកមន្ត្រីជញ្ជីងនៅចំណុចភូមិមានជ័យឃុំស្រែចារ ស្រុក
ស្នួល ខេត្តក្រចេះ ប្រែក្លាយជាជញ្ជីងថ្លឹងលុយ ៕

Leave a Reply

Your email address will not be published.