ព័ត៌មានជាតិ

លោក ឡា សំអាត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង និងបក្សពួក កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ

ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥
ព្រៃវែង៖ លោក ឡា សំអាត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង និងបក្សពួក កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយដោយមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងផងដែរ ទើបក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃុំព្រៃព្នៅហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកជញ្ជូនខ្សាច់ដី.ថ្ម.គ្រួស. ដែក.អុសនិងទំនិញផ្សេងទៀតឆ្លងកាត់ផ្លូវជាតិលេខ ៨ តែង តែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង គាបយកលុយច្រើនៗតាមការកំណត់របស់លោក ឡា សំ អាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ មិនអាចតវាបាន! បើទោះបីរថយន្តដឹកមិនលើសទម្ងន់ក៏ក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះសុំ លុយថ្លៃបាយទឹកនិងកាហ្វេផងដែរវាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម?សួរថាតើពួកមន្ត្រីដែលបំរើការងារទាំងនោះមិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?

ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឱ្យដឹងថា លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងនិងដឹកជញ្ជូនខេត្តព្រៃវែងនិងលោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបើកភ្លើងខៀវអោយលោកឡា សំអាត ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ហ៊ានធ្វើអ្វីតាមអំពើចិត្ត។
ប្រភពពីក្រុមមន្ត្រីនៅមន្ទីរដដែលបានបង្ហើប ថា បើគ្មានការឃុបឃិតបើកដៃពីថ្នាក់ដឹកនាំមន្ទីរនោះទេ!ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឃុំព្រៃព្នៅរកវិធីសាស្ត្រគ្រប់បែប យ៉ាងដើម្បីប្រមូលលុយតាមរបៀបអំពើពុករលួយឲ្យបានច្រើនៗពីព្រោះវាជាមុខមាត់របស់ក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិ លេខ៨និងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផង។

ប្រភពដែលស្និទ្ធនឹងលោក ឡា សំអាត បានបង្ហើបប្រាប់ថា ចាប់តាំងពីលោក ឡា សំអាត កាន់តំណែងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រព្រឹត្តរបៀបពុករលួយសម្បូរទ្រព្យសម្បត្តិលុយឡានសេរីទំនើបៗវីឡាឡួយឆាយបង្អួតស្រុកកំណើត។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមបើកគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំ ការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ឃុំព្រៃព្នៅ មួយនេះទារលុយច្រើនៗ!បើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ ។ ជាងនេះទៅទៀតបើទោះបីមិនលើសទម្ងន់ក៏មិនត្រូវមន្រ្តីស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ នៅទីនោះ ហាមាត់លូកដៃសុំលុយថ្លៃបាយ ទឹកកាហ្វេជាប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួល ស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ ចំណែកឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ៨ ព្រៃព្នៅបន់ឲ្យតែមានរថយន្ត ដឹកលើសទម្ងន់នឹងអាលសង្កត់ ក យកលុយច្រើនៗតាមការកំណត់របស់លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង មិនអាចរំលងបាន។
រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រៃព្នៅ ពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូច ខាតចំណែកឯក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយមិនអាចរំលងបានឡើយ ។បើទោះបីជាមិនលើសទម្ងន់ ឬ លើសតិចតួចអ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនៗគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើននោះគឺជាការបំផ្លិចបំផ្លាញផ្លូវឡើយ។

ដូច្នេះហើយលោក សេង ឈួន មេស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស.លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូននិងលោក សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង មិនគួរមើលរំលងលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ឃុំព្រៃព្នៅ ស្រុកពារាំងនិងបក្សពួក តទៅទៀតនោះទេ!ដែលប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើ ពុករលួយនេះផង។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយ នូវតាមដងផ្លូវ គួរចាត់វិធានការទប់ស្កាត់អំពើ ពុករលួយច្រើន បែបច្រើនយ៉ាងរបស់លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកចំណុចផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងបយ់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយនេះផងទាន ៕នៅមានត

Leave a Reply

Your email address will not be published.