(ខេត្តរតនគិរី)÷
បុរសឈ្មោះរុន ណារ៉ូ មានស្រុក
កំណើតនៅស្រុកពញាក្រែក ខេត្តត្បូង
ឃ្មុំ។មកយកប្រពន្ធនៅភូមិណងហៃ
ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមសម្តីលោកជួប ចាន់ថននិង
ភរិយារបស់គាត់ឈ្មោះខែម សាអែម
ត្រូវជាឪពុក ម្តាយក្មេក
បានរៀបរាប់អោយដឹងថា÷ មុនពេលកើតហេតុបាត់ចៅទើបកើតបានបីខែ
នោះឈ្មោះរុន ណារ៉ូបានឈ្លោះប្រ
កែកជាមួយកូនស្រីរបស់គាត់ឈ្មោះជួប ស្រីកែវបន្ទាប់ពីឈ្លោះប្រកែកគ្នានៅពេលថ្ងៃ ដល់យប់ប្រហែលម៉ោង1ក៏បាត់កូនប្រសារឈ្មោះរុន ណារ៉ូនិងចៅឈ្មោះរ៉ូ ធារិទ្ធ ដែលទើបកើតបានបីខែនិងទូរស័ព្ទដៃម៉ាកiphone12promaxលុយចំនួន10ម៉ឺនរៀល។
បើតាមសម្តីលោកជួប ចាន់ថនបាន
រៀបរាប់ឲ្យដឹងថា កូនរបស់គាត់មិន
បានរៀបការរឲ្យពេញច្បាប់នោះទេ
លួចស្រឡាញ់គ្នាហើយក៏បានយកគ្នាជាប្តីប្រពន្ធទៅក្រោយមកគាត់ក៏ឲ្យមករស់នៅឯចំការបេះស្វាយចន្ទីដើម្បីរើសយកលុយរៀបចំការទៅតាមប្រពៃ
ណី ផ្លូវច្បាប់ស្រាប់តែមកដល់ថ្ងៃទី04
ខែមិនាឆ្នាំ2025មិនឃើញកូនប្រសារ
ឈ្មោះរុន ណារ៉ូនិងចៅដែលទើបកើត
ឈ្មោះរ៉ូ ធារិទ្ធ ព្រមទាំងទូរស័ព្ទរបស់
កូនស្រីពៅរបស់គាត់និងលុយ10ម៉ឺន
រៀលផងដែរ។
លោកជួប ចាន់ថននិងភរិយាឈ្មោះ
ខែម សាអែមសំណូមពរសុំឲ្យកូនប្រសារឈ្មោះរុន ណារ៉ូយកចៅឈ្មោះ
រ៉ូ ធារិទ្ធនិងទូរស័ព្ទiphene12promaxយកមក
វិញ៕