ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៤
(ខេត្តឧត្តរមានជ័យ)÷
ការប្រមូលពន្ធរបស់គយនៅច្រកទ្វាអន្តរជាតិអូរស្មាច់ និងគយចល័តយកប្រាក់ពីរថយន្ដដឹកទំនិញគ្មានបង្កាន់ដៃបង់ពន្ធទេ
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកក៏ដូច ជាឈ្មួញរកស៊ីដឹកទំនិញបាននិយាយថា គ្រប់ទឹកហើយលោកប្រធានសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួង ប្រមូលប្រាក់ពីរថយន្ដដឹកទំនិញ អត់មានបង្កាន់ដៃពន្ធ សង្ស័យចូលហោប៉ៅច្រើនជាងចូលពន្ធរដ្ឋ។ ដូច្នេះសូមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជួយពិនិត្យមើលផងដើម្បីការពារផលប្រយោជន៍ជាតិ។
លោក ផាន់ វណ្ណៈ ប្រធានស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួងកំពុងរងការរិះគន់ថា បាននឹងកំពុងប្រមូល ប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន ច្រើនជាងប្រមូលពន្ធចូលរដ្ឋ ដោយហេតុមានអាជីវករដឹកទំនិញ តាមរថយន្ដជាច្រើន បានលើកឡើងស្រដៀងគ្នាថា អស់លោកមន្ត្រីគយនៅច្រកព្រំដែនខាងលើនេះ បានប្រមូលប្រាក់ពីរថយន្ដដឹកទំនិញគ្រប់ប្រភេទ មកពីប្រទេសថៃ តាមរថយន្ដធុនតូច មិនមានបង្កាន់ដៃបង់ពន្ធនោះទេ។ មិនដឹងថា ប្រាក់ទាំង អស់នោះចូលទៅក្នុងហិបថវិកាជាតិឬក៏ចូលក្នុងហោប៉ៅ មេគយនោះឡើយ?។
ក្រុមអាជីវករដឹកទំនិញតាមរថយន្ដសាំយ៉ុងនិងរថយន្ដមួយបាំងកន្លះ ក៏ដូចជារថយន្ដកែឆ្នៃ ដែលដឹកទំនិញចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ បានឲ្យដឹងថា ពួកគាត់ត្រូវបានមន្រ្ដីគយប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ និងមន្រ្ដីគយចល័តក្រសួង ដែលមានប៉ុស្តិ៍យាមនៅក្បែររង្វង់មូលផ្អុង ទាមទាឲ្យពួកគាត់បង់ប្រាក់ក្នុង១រថយន្ដចាប់ពី ៥ ម៉ឺនទៅ ១០ម៉ឺនរៀល ទៅតាមសភាពជាក់ស្ដែង មានទំនិញតិចឬច្រើន ហើយការបង់ប្រាក់ទាំងនោះ គឺមិនមានលិខិត ឬបង្កាន់ដៃបង់ប្រាក់ណាមួយពីមន្រ្ដីគយនោះឡើយ គឺចុះហុចប្រាក់រួចក៏បើករថយន្ដដឹកទំនិញចេញតែម្ដង ដោយ គ្មានការត្រួតពិនិត្យនោះឡើយ ទោះជាដឹកទំនិញគេច ពន្ធ ដែលច្បាប់ហាមឃាត់ និងទំនិញខូចគុណភាពនោះក៏ដោយ។
ក្រុមអាជីវករនិងមហាជន ដែលបានឃើញផ្ទាល់ភ្នែកសកម្មភាពគយប្រចាំស្នាក់ការច្រកទ្វាអន្តរជាតិអូរស្មាច់ និងគយចល័តក្រសួង នៅចំណុចរង្វង់មូលផ្អុង ដោយការប្រមូលប្រាក់គ្មានបង្កាន់ដៃបង់ពន្ធបែបនេះលើកឡើងថា ប្រាក់បង់ពន្ធរបស់ពួកឈ្មួញអ្នករកស៊ីអាចចូលត្រឹមហោប៉ៅអស់លោកគយច្រើនជាងចូលពន្ធរដ្ឋ។ ពួកឈ្មួញប្រាកដក្នុងចិត្តថា ប្រាក់ទាំងនោះ ពិតជាចូលទៅក្នុងហោប៉ៅរបស់មន្ត្រីគយជាជាងចូលទៅក្នុងហិបថវិកា ជាតិ។យ៉ាងណាក៏ដោយវាមានភាពងាយស្រួលដែរ ពី ព្រោះគយគេមិនដែលត្រួតពិនិត្យទំនិញអ្វីទេ គឺមើលតែរថយន្តហើយយកលុយប៉ុណ្ណោះ។
សកម្មភាពទាំងអស់ខាងលើបានកើតឡើងជារៀងរាល់ ពេលវេលា មានទាំងយប់ទាំងថ្ងៃពោលគឺ ចាប់តាំងពីលោក ផាន់ វណ្ណៈ ចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់មក។ ដោយឡែកគយចល័តក្រសួង នៅប៉ុស្តិ៍ក្បែរង្វង់មូលផ្អុង បានធ្វើសកម្មភាពបែបនេះច្រើនឆ្នាំមកហើយ ដោយក្នុង១ រថយន្ដ មានទំនិញរាប់តោនក៏ដោយក៏យកប្រាក់មិនមានវិក័យប័ត្រដែរ និយាយឱ្យចំគ្មានបង្កាន់ដៃពន្ធ និងគ្មានការត្រួតពិនិត្យនោះទេ។
មិនដឹងថា ការប្រមូលពន្ធរបស់រដ្ឋប្រមូល ប្រាក់គ្មានបង្កាន់ដៃរបស់គយជាអំពើស្របច្បាប់ដែរឬយ៉ាងណានោះទេ? ដូច្នេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជួយបកស្រាយដើម្បីឲ្តពលរដ្ឋអ្នករកស៊ីដឹកទំនិញ និងមហាជនបានយល់ដឹង និងយល់ច្បាស់អំពីការប្រមូលពន្ធរបស់មន្រ្ដីគយស្របច្បាប់ និងចូលទៅក្នុងថវិកាជាតិ៕មានត