ព័ត៌មានជាតិ

មេគយខេត្តព្រះសីហនុលោក សុំ សុវណ្ណារិទ្ធកាន់តំណែងយូរឆ្នាំកំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុកសប្បាយរីករាយ.ប្រមូល លុយ!

ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤
(ខេត្តព្រះសីហនុ)÷ថ្មីៗនេះមាន
ប្រភពពីអាជីវករបានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហតាមលំហរសមុទ្រ តើនរណាមិននិយាយថា មេគយខេត្តព្រះសីហនុត្រូវប៉ាន់ជាងគេ? ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិភាព។ដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ ហេតុដូច្នេះហើយបានជាគេនិយាយថាលោក សំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុកំពុងកាក់កបជាចំហ ហើយក៏ជាប្រភពចំណូលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មាននរណាសួរនាំរឿងលោក សំ សុវណ្ណារិទ្ធ នោះទេ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬអំពើពុករលួយជាច្រើនក៏ដោយ។

ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោក សំ សុវណ្ណារិទ្ធ ក៏ដូច ជាលោក ណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នាដូចអណ្ដាតនិងធ្មេញ។ មិនចាំបាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច។រីឯ បញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរស័ព្ទបានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេចវេសពីការទាមទារ ដោយប្រការណាមួយរបស់អស់ លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ។ មាន ន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាង នោះ ។ ថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយ ទាំងលោក ណុប សំអាន ក៏ដូចជាលោក សំ សុវណ្ណារិទ្ធ។

ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរមិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំងនោះត្រូវគេខ្សឹបថា ជិតផុតកាលបរិច្ឆេទប្រើ ប្រាស់ទៀតផង។ ប្រភពខ្សឹបថាក្រៅពីទំនិញបង់ពន្ធមិនគ្រប់ឬទំនិញដែលជិតផុតការបរិច្ឆេទប្រើប្រាស់នោះ ក៏នៅមានទំនិញបង្កកជាប្រភេទសាច់ ដែលគេដឹកតាមទូកុងតឺន័រចូលមកថែមទៀតផង។ ទំនិញសាច់បង្កកនេះកំពុងប្រឈមនឹងហានិភ័យខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរអ្នកក្រីក្រដែលទទួលទានសាច់ទាំងមានតម្លៃថោក ព្រោះតែគ្មានលទ្ធភាពទំនិញសាច់ក្នុងស្រុក។ មន្ត្រីគយនៅកំពង់ផែក្រុងព្រះសីហនុក៏ដូចជាថែទំនប់រលកមិនដែលខ្វល់ចំពោះការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ទៅ លើទំនិញនាំចូលទាំងនោះឡើយ។

មន្ត្រីស្ថាប័នផ្សេងៗដែលប្រចាំការ នៅច្រកកំពុងផែខេត្តព្រះសីហនុ និយាយថា មានតែស្ថាប័នគយមួយប៉ុណ្ណោះដែលពួកឈ្មួញអ្នករកស៊ីដឹកទំនិញឆ្លងដែនទាំងឡាយខ្លាចញញើតគេខ្សឹបថា សមត្ថកិច្ចស្ថាប័នដទៃ ដែលនៅក្នុងច្រកតែមួយគឺឈ្មួញឲ្យតែកាហ្វេគុយទាវបន្តិច បន្តួចប៉ុណ្ណោះ។ប៉ុន្តែបើសម្រាប់គយវិញគឺគ្រប់ទឹកតែម្ដងជាពិ សេសលោកសំ សុវណ្ណារិទ្ធ ដែលមិនសូវចូលធ្វើការក៏ពិតមែនប៉ុន្តែពួកឈ្មួញគ្រាន់តែឮឈ្មោះគឺញាក់សាច់ទៅហើយ។ និយាយរួម គយនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុទាំងលោក សំ សុវណ្ណារិទ្ធ និងលោក ណុប សំអាន គ្រាន់តែឈ្មួញឮឈ្មោះក៏ញាក់សាច់ទៅហេីយ៕មានត

Leave a Reply

Your email address will not be published.