ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលក្នុងឃុំរមទម ជួបបញ្ហាកង្វះខាតទឹក ត្រូវបានរថយន្ដពន្លត់អគ្គីភ័យនៃអធិកាដ្ឋាននគរបាលស្រុករវៀងផ្ដល់ទឹកជូន

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង
ដឹកនាំដោយលោក វរសេនីយ៍ទោ ជ័យ សាង អធិការងទទួលបន្ទប់សណ្ដាប់ធ្នាប់ ចែកទឹកជូនប្រជាពលរដ្ឋ ចំនួន៣៨០គ្រួសារ ដែលកង្វះខាតទឹក នៅឃុំ រមទម ស្រុករវៀង  ខេត្តព្រះវិហារ។

សម្លេងលោកវរសេនីយ៍ទោ ជ័យ សាង…

សម្លេងលោក ក្រុមប្រឹក្សាឃុំ…

រដ្ឋបាលឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិត្រពាំងទន្ទឹម ភូមិទួលរវៀង និងភូមិអូរទ្រលោក បានសម្ដែងនៅភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានទឹកយកមកប្រើប្រាស់។ និងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងកំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង រួមទាំងបុស្ដិ៍រដ្ឋបាលឃុំរមទម ដែលបានចុះចែកទឹកដល់ពួកគាត់តាមខ្នងផ្ទះ និងដាក់តាមគោយន្តយន្ដកន្ត្រៃចែកជូនពួកគាត់ផងដែរ ៕ដោយ
សាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.