ព័ត៌មានជាតិ

ឈ្មួញបំផ្លាញព្រៃលិចទឹកឈ្មោះសេង មង្គល​ កំពុងតែសម្រុកឈូសឆាយ ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

(ខេត្តសៀមរាប)÷
នៅព្រឹកថ្ងៃទី 12 ខែកក្កដាឆ្នាំ 2024 នេះអ្នកសារព័ត៌មានយើងបានទទួលព័ត៌មានមកថាសកម្មភាពលោកសេង មង្គល ឥឡូវនេះបានច្បាប់មកកាន់នៅនឹងដៃហើយតែប្រជាពលរដ្ឋព្រមទាំងមហាជនមិនយល់ថាច្បាប់អ្វីបានជាយកទៅបំផ្លាញព្រៃលិចទឹកក្រោមរូបភាពស្ដារអាងទឹកយកអាចម៍ដីលក់ ចែកគ្នាដាក់ហោប៉ៅទៅវិញ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រង៉ែស្រង្កាត់ស្រង៉ែ ក្រុងនិងខេត្តសៀមរាប ត្រង់ចំណុចខាងលើទំនប់ 78 បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាមេឈ្មួញបំផ្លាញព្រៃលិចទឹកដែលមានឈ្មោះសេង មង្គល នេះគឺនាយកក្រុមហ៊ុនអ៊ឹមខេស្តា ពលរដ្ឋបានបញ្ជាក់ថាមិនគួរណាអាជ្ញាធរចេញអាជ្ញាប័ណ្ណឬច្បាប់ឲ្យទៅបុគ្គលម្នាក់បំផ្លាញព្រៃលិចទឹកដែលជាឃ្លាំងស្តុបទឹកតាំងពីឆ្នាំ 1978 មកម្ល៉េះ ឥឡូវនេះលេចមុខលោកសេង មង្គល មកកម្ទេចព្រៃលិចទឹកក្រោមរូបភាពមានច្បាប់ស្ដារអាងយកអាចម៍ដីលក់ចែកគ្នាដាក់ហោប៉ៅទៅច្បាប់នេះស៊ីមុនសងក្រោយចេញមកដោយសារតែមានប្រព័ន្ធឃុបឃិតគ្នា ហើយក៏សូមអរគុណដល់លោកសេងមង្គលដែលប្រជាពលរដ្ឋដាក់ហសនាមឲ្យថាជាមេខ្លោងបំផ្លាញព្រៃលិចទឹក ចេះយកអង្កររំដួលសៀមរាប vip ចែកឲ្យអាជ្ញាធរភ្លក់ម្នាក់មួយបេៗ ។
ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការ សូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់និងថ្នាក់ជាតិមេត្តាបង្កើតក្រុមការងារចុះស៊ើបអង្កេតពាក់ព័ន្ធនឹងការបំផ្លាញព្រៃលិចទឹកក្រោមរូបភាពស្ដារអាងទឹកជីកយកអាចម៍ដីលក់ចែកគ្នានេះផងទាន៕
ឬផ្កាឈូកនៅព័ទ្ធ ហុង ហុន   

Leave a Reply

Your email address will not be published.