ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ

ខេត្ត ព្រះវិហារ÷  នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤  លោក រឹទ្ធិសូណា អធិការស្រុកជ័យសែនបានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកជ័យសែន បានចុះបិទទីតាំងបើកល្បែងឆ្នោតឡូតូ បានចំនួន២ទីតាំងលើ២ឃុំ គឺឃុំ ស្អាង និងឃុំតស៊ូ ពុំមានច្បាប់អនុញ្ញាត ម្ចាស់ផ្ទះ(ជួលឲ្យបើកល្បែងខាងលើ)មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ កែវ ឡូត ភេទ ប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ គោក ឃុំ ស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ
២.ឈ្មោះ ឈឿន ណារីម ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតស៊ូ ឃុំតស៊ូស្រុកជ័យសែនខេត្តព្រះវិហារ
កម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតវត្ថុតាងបានរួមមាន ទូរទស្សន៍ចំនួន ២គ្រឿង ម៉ាសុីនព្រីនក្រដាសឡូតូចំនួន ២គ្រឿង តេលេទូរទស្សន៍ចំនួន ២ និងក្រដាសសម្រាប់ព្រីន ចំនួន ១កេះ យកមករក្សាទុកនៅអធិការដ្ឋាន និងបានធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់លំនៅដ្ឋានអោយបញ្ឈប់ការជួលទីតាំងសម្រាប់បើកទៀត ។
ឯកឧត្តម សួស សុខ ដារា បន្តលើកទឹកចិត្តលើមន្ត្រីក្រោមអាវ៉ាត់ចំនួន ៨ក្រុងស្រុកឱ្យបន្តសកម្មភាពបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសគ្រឿងញៀននឹងបន្តបង្គាប់ក្រុមក្មេងទំនើងដើម្បីភូមិឃុំមានសុវត្ថិភាព៕និពន្ធនាយករង
សាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.