ព័ត៌មានជាតិ

លោកយឹម វណ្ណៈមេគយចល័តតំបន់៤កាន់តំណែងដុះស្លែនិងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែៗ

ថ្ងៃទី២៩តុលាឆាំ២០២៤
(ភ្នំពេញ)÷
មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ចល័តតំបន់៤បានឲ្យដឹងថា៖ ចាប់តាំងពីលោក យឹម វណ្ណៈ ទទួលបាន តំណែង​ជា​ប្រធានគយ​ចល័តតំបន់៤ គឺ​លោក យឹម វណ្ណៈ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរ បៀ​ប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំង នោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែ​ច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលខេត្ត
បាត់ដំបង។
ប្រភពពីនាក់ដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកខេត្តបាត់ដំបងក្នុងមួយថ្ងៃៗមិនក្រោមពី ៦00 គ្រឿងទៅ៧00គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័តតំបន់៤ក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី ២៥0ដុល្លារទៅ ៤00 ដុល្លារ?ឲ្យទៅគយចល័តតំបន់៤ទើបចូល ខេត្តបាត់ដំបងបានដោយសុវត្ថិភាព?។
​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក យឹម វណ្ណៈ មេ​គយ​ ចល័តតំបន់៤កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ ក្រោម​ឱវាទ​ របស់​
លោកយឹម វណ្ណៈ អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​?។
​ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកយឹម វណ្ណៈ មេ​គយចល័តតំបន់៤ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូប​នេះ​និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​
​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​គយ​ចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពី​លោក យឹម វណ្ណៈ ត្រូវបាន​តែងតាំង​ជា​ប្រធានគយ​ចល័តតំបន់៤ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក យឹមវណ្ណៈ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានគយ​ចល័តតំបន់៤ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។
​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាមបណ្ដាលខេត្តនានាចូលមកខេត្តបាត់ដំបងកាន់តែ​ច្រើនឡើងៗ​ហើយ​លោក យឹម វណ្ណៈ តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផងដែរ​។​
​តាម​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ បានឲ្យដឹងថា ចាប់ពីទទួលតំណែងគយចល័តតំបន់៤មកលោក យឹម វណ្ណៈ ល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដែរ​។
​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក យឹម វណ្ណៈ ជា​បន្ទាន់ព្រោះអីលោកគុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក យឹម វណ្ណះ ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត៕មានត

Leave a Reply

Your email address will not be published.